សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

Your browser is out of date!

You are using an outdated browser Internet Explorer. This version of the browser does not support many modern technologies, that's why many pages of the website are not displayed correctly, and may not work some of functions . We recommend viewing the website using the latest versions of the browsers Google Chrome, Safari, Mozilla Firefox, Opera, Microsoft Edge

ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសវិទ្យាស្ថានយើង?

STEP IT Academy ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៩៩។ យើងគឺជាស្ថាប័នអប់រំដ៏ធំបំផុតដែលមាននិស្សិតបញ្ចប់ការសិក្សាររាប់ពាន់អ្នកនៅជុំវិញពិភពលោក។

ការអប់រំរបស់យើងគឺ ផ្តោតសំខាន់ទៅលើគុណភាព និងជំនាញក្នុងការអនុវត្តជាក់ស្តែង។ យើងត្រូវតែប្រាកដថានិស្សិតដែលបានបញ្ចប់ការសិក្សានឹងទទួលបាននូវការងារជោគជ័យមួយនៅក្នុងក្រុមហ៊ុនអន្តរជាតិដែលល្អបំផុត។

អាថ៌កំបាំងនៃការជោគជ័យរបស់យើង

ជារឿយៗ យើងត្រូវបានគេសួរថា តើយើងក្លាយជាអ្នកដឹកនាំផ្នែកព​ត៌​មាន​វិទ្យានៅប្រទេសប្រេស៊ីល ម៉ិកស៊ិក សហរដ្ឋអាមេរិក កម្ពុជា ហ្សកហ្ស៊ី រូម៉ានី ប៊ុលហ្គារី ស្វីស និងអ៊ុយក្រែនបានដោយរបៀបណា?

ជាក់ស្តែង វាមិនមែនជាវេទមន្តអ្វីនោះទេ។ គឺយើងដឹងអំពីតម្រូវការទីផ្សារ។ ហើយយើងប្រាកដថាគុណភាពនៃការអប់រំផ្នែកព័ត៌មានវិទ្យាត្រូវដើរតាមគោលការណ៍ ៣ យ៉ាងធំៗគឺ គ្រូបង្រៀនដែលមានជំនាញខ្លាំងល្អ កម្មវិធីសិក្សាទាន់សម័យ និងការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធបានល្អ។

វិទ្យាស្ថានដែលក្រសួងទទួលស្គាល់

វិទ្យាស្ថាន STEP IT Academy ត្រូវទទួលបានអជ្ញាបណ្ណ័ពីក្រសួងអប់រំ យុវជន និង កីទ្បា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឳ្យសិស្សានុសិស្សរបស់ពួកយើងទទួលបាននូវបរិញ្ញាប័ត្ររង ព្រមទំាងអាចបន្តការសិក្សាបរិញ្ញាបត្រ ឬក៏បរិញ្ញាបត្រជាន់ខ្ពស់នៅតាមបណ្តាសកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា។

យើងផ្តោតទៅលើការអនុវត្តផ្ទាល់។ ចាប់ពីសប្តាហ៍ដំបូងនៃការបណ្តុះបណ្តាល សិស្សក៏បានចាប់ផ្តើមធ្វើការលើគម្រោងជាក់ស្ដែងបន្ដើៗទៅហើយ។ ដៃគូសហការរបស់យើង - ក្រុមហ៊ុនផ្នែកព័ត៌មានវិទ្យាក្នុងស្រុក និងអន្តរជាតិ ក៏ពិនិត្យនិងផ្តល់មតិកែលម្អដល់សិស្សានុសិស្សក្នុងអំឡុងពេលដែលពួកគេធ្វើការលើគម្រោងបញ្ចប់ការសិក្សា។

ចាប់ពីឆ្នាំទី២ សិស្សរបស់ពួកយើងអាចចូលរួមជាមួយក្រុមហ៊ុនដែលផ្តល់ឱកាសហត្ថការសម្រាប់និសិ្សត។ អ្វីដែលពិសេសនោះគឺ ពួកគេអាចបន្តធ្វើការជាបុគ្គលិកពេញសិទ្ធិបាន បន្ទាប់ពីបញ្ចប់ការហត្ថការរបស់ពួកគេ។

ឆ្នាំនៅក្នុងប្រទេសកម្ពុជា

៧០០+

សិស្សានុសិស្ស

Sisters of Code

Sisters of Code គឺជាកម្មវិធីជួយដល់សង្គម តាមរយៈការផ្តល់ឳ្យស្រ្តីនៅក្នុងប្រទេសកម្ពុជាឳ្យទទួលបាននូវការសិក្សាផ្នែកសរសេរកូដដោយឥតគិតថ្លៃ ដើម្បីរួមបញ្ចូលសមភាពយេនឌ័រក្នុងវិស័យព័ត៌មានវិទ្យា។

Sisters of Code គឺជាក្លឹបសរសេរកូដស្ត្រីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា​ ដែលលើកទឹកចិត្ត និងបង្កើននូវទំនុកចិត្តដល់ស្ត្រី ដើម្បីឳ្យពួកគេសិក្សាជំនាញក្នុងការសរសេរកូដ នៅក្នុងបរិយាកាសប្រកបដោយការជ្រុមជ្រេញ។

Sisters of Code បានឈ្នះពានរង្វាន់អន្តរជាតិពី Solve MIT​ Equals in Tech World Bank និង Women in IT Asia។

ឆ្នំានៅក្នងប្រទេសកម្ពុជា

៤០០+

និស្សិតបញ្ចប់ការសិក្សា

ព័ត៌មាន​បន្ថែម

STEP STUDIO

ស្ទូឌីយោសម្រាប់បង្កើតគេហទំព័រ។ ក្រុមហ៊ុនផ្នែកព័ត៌មានវិទ្យា ដែលមានគោលដៅក្នុងការផ្តល់នូវឪកាសការងារជូនទៅនិស្សិតដែលបានបញ្ចប់ការសិក្សាដែលបានពិន្ទុខ្ពស់បំផុត ឳ្យធ្វើការនៅក្នុងគម្រោងឧស្សាហកម្មពិតប្រាកដមួយ។

STEP STUDIO របស់ពួកយើងផ្តល់ជូននូវសេវាកម្មជាច្រើននៅក្នុងការបង្កើតគេហទំព័រ ការសរសេរកម្មវិធីទូរស័ព្ទ ការបង្កើត chatbots និងជាច្រើនទៀត។ ដោយអរគុណដល់ក្រុមយុវជនដែលមានជំនាញ និងទេពកោសល្យក្នុងការជួយជ្រុមជ្រេញ ក៏ដូចជាការបង្កើតដំណោះស្រាយក្នុងវិស័យព័ត៌មានវិទ្យា ដែលអស់ការចំណាយសមរម្យ ហើយដើរតាមស្តង់ដារអន្តរជាតិដ៏ល្អបំផុត។

STEP STUDIO ផ្តល់ឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន និងអង្គការនានាក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញអន្តរជាតិរបស់ក្រុម STEP ។

ឆ្នាំនៅកម្ពុជា

ប្រភេទសេវាកម្ម

ព័ត៌មាន​បន្ថែម

ស្នាដៃរបស់វិទ្យាស្ថានយើង

សិស្សរបស់ពួកយើងក៏បានឈ្នះនូវពានរង្វាន់ពីការប្រកួតអន្តរជាតិផ្នែកព័ត៌មានវិទ្យា

សិស្សរបស់ពួកយើងដែលមកពីប្រទេសអ៊ុយក្រែន បានជាប់ចំណាត់ថ្នាក់ទី១ នៅក្នុងការប្រកួតជើងឯកផ្នែកព័ត៌មានវិទ្យាពី Microsoft Imagine Cup (នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី) ដែលមានអ្នកចូលរួមសរុប ៤០០ ០០០ នាក់ ដែលមកពី ១០៦ ប្រទេស ព្រមទំាងទទួលបានចំណាត់ថ្នាក់ទី ១ នៅក្នុងការប្រកួតរបស់ Autodesk (ការតែងតំាងថ្នាក់អនុបណ្ឌិត) និងការប្រកួតជាសកលរបស់ក្រុមហ៊ុន CISCO

ជាអ្នករៀបចំការប្រកួតអន្តរជាតិ ជើងឯកផ្នែកព័ត៌មានវិទ្យាដែលមានឈ្មោះថា "Golden Byte"

ចាប់តាំងពីឆ្នាំ២០១៧មក STEP IT Academy រៀបចំការប្រកួតជើងឯកផ្នែកព័ត៌មានវិទ្យាជាអន្តរជាតិគឺជាការប្រកួត "Golden Byte"។ គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះគឺ ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងគំនិតអាជីវកម្ម ក៏ដូចជាស្វែងរកទេពកោសល្យថ្មីៗ។

សាខារបស់ពួកយើងនៅក្នុងប្រទេសកម្ពុជា បានទទួលនូវពានរង្វាន់អន្តរជាតិជាច្រើន

STEP IT Academy នៅប្រទេសកម្ពុជាត្រូវបានផ្តល់រង្វាន់ដោយ EQUALS in Tech SOLVE MIT​ World Bank និង Women in IT Aisa សម្រាប់ការបង្កើតក្លឹបនារីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។

អង្គការ UN បានដាក់ឈ្មោះឳ្យ Junior Computer Academy ថាជាគម្រោងអប់រំដ៏ល្អបំផុតមួយក្នុងចំណោមគម្រោងអន្តរជាតិទំាង ៥។

Junior Computer Academy ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​កំពូល​ទាំង​ ៥​ ​ក្នុង​ការ​អភិវឌ្ឍ​មនុស្ស​នៅ​លើ​ពិភពលោក យោងទៅ​តាម​អង្គការ UNESCO និង ITU (សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ពី​អង្គការ​សហប្រជាជាតិ)។

ដៃគូសហការរបស់ពួកយើង

សាខានៃ STEP IT Academy គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដែលទទួលបានអាជ្ញាបណ្ណ័ពីក្រុមហ៊ុន Microsoft Cisco​​ និង Autodesk ដែលជាក្រុមហ៊ុនសកលឈានមុនគេក្នុងវិស័យផ្នែកព័ត៌មានវិទ្យា។ កម្មវិធីបណ្តុះបណ្តាលនេះនឹងត្រូវបណ្តុះបណ្តាលដោយគ្រូបង្វឹកដែលត្រូវបានទទួលស្គាល់ពីក្រុមហ៊ុនទាំងនោះ។ សិស្សានុសិស្សអាចទទួលបានសញ្ញាប័ត្រពីក្រុមហ៊ុន Microsoft Cisco​​ និង Autodesk ក្នុងអំទ្បុងពេលសិក្សារបស់ពួកគេផងដែរ។

រឿងជោគជ័យរបស់អតីតនិស្សិត

student avatar
Tann Verastya
Student

ខ្ញុំសិក្សានៅ IT Academy STEP​ Cambodia ខាងផ្នែក អភិវឌ្ឍន៍ Software។ វាគឺជាសុបិន្តរបស់ខ្ញុំតាំងពីខ្ញុំរៀននៅវិទ្យាល័យមកម្ល៉េះ។ ខ្ញុំចាប់អារម្មណ៍រៀនរបៀបបង្កើតកម្មវិធី និងធ្វើឲ្យវាដំណើរការ។ នៅទីក្រុងភ្នំពេញ មានសាលាជាច្រើន ប៉ុន្តែខ្ញុំជ្រើសរើសរៀននៅ IT Academy STEP Cambodia។ គ្រឹះស្ថានអប់រំមួយនេះ អាចផ្តត់ផ្គង់អ្វីៗដែលខ្ញុំត្រូវការ។ គ្រូបង្រៀនសុទ្ធតែល្អ និងអាចពន្យល់យើងច្បាស់លាស់ពីវិធីដែលពង្រឹងជំនាញសរសេរកូដរបស់ពួកយើង។ រឿងមួយទៀតគឺ ខ្ញុំមិនចាំបាច់ចំណាយពេល៤ឆ្នាំ ក្នុងការសិក្សានោះទេ ព្រោះជំនាញ​ Software Development Professional Degree នេះគេរៀនត្រឹមតែ២ឆ្នាំកន្លះតែប៉ុណ្ណោះ ។​

អានរឿងពេញ
student avatar
Ty Chea
Student

ហេតុផលដែលធ្វើឲ្យខ្ញុំសម្រេចចិត្តរៀន Programming ព្រោះខ្ញុំចង់វិវត្តន៍ជំនាញនៃការគិតរបស់ខ្ញុំ និងភាពសមហេតុសមផល ដូចដែលបានដឹងហើយថា អ្នកអភិវឌ្ឍន៍ព័ត៌មានវិទ្យា គួរតែខ្លាំងនូវសមត្ថភាពទាំងនោះ។  នៅពេលដែលពួកគេបង្កើត Software នីមួយៗ ពួកគេគួរតែដឹងពីតម្រូវការ របស់អ្នកប្រើប្រាស់។ ដូចនេះ ពួកគេនឹងគិតឲ្យបានជាក់លាក់ និងឆ្លាតជាងអ្នកប្រើប្រាស់ទូទៅ។ ខ្ញុំសម្រេចចិត្តរៀននៅ IT Academy STEP Cambodia ពីព្រោះសាលានេះ មានការរៀបចំមុខវិជ្ជាបានល្អ និងផ្តត់ផ្គង់សម្ភារៈសិក្សា​​ បង្រៀនសិស្សពីកំរិតចាប់ផ្តើម ដល់កំរិតខ្ពស់ ហើយថែមទាំងមានគ្រូបង្រៀនល្អៗទៀត។ រយៈពេលសិក្សាក៏មិនយូរណាស់ដែរ បើប្រៀបធ្រៀប ជាមួយសាកលវិទ្យាល័យ។ ​ខ្ញុំក៏ពេញចិត្តនឹងការបត់បែនពេលវេលាសិក្សា ដែលធ្វើឲ្យខ្ញុំងាយស្រួល កែប្រែពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំផងដែរ។

អានរឿងពេញ
student avatar
Kim Hоrn
Student

ខ្ញុំបានសម្រេចចិត្តរៀន Programming ព្រោះមុខវិជ្ជានេះកំពុងតែពេញនិយមទូទាំងសកលលោក។ ហើយខ្ញុំក៏ចង់បង្កើតដំណោះស្រាយ ដែលងាយស្រួលនិងចំណាយពេលតិច។ ប្រទេសកម្ពុជា ចាំបាច់ត្រូវតែអភិវឌ្ឍន៍បច្ចេកវិទ្យា ប៉ុន្តែមានត្រឹមតែសិស្សតិចតួចប៉ុណ្ណោះ ដែលរៀនមុខវិជ្ជានេះ។ ខ្ញុំគិតថា អនាគតរបស់ខ្ញុំនឹងប្រសើរឡើង ប្រសិនបើខ្ញុំជ្រើសរើសរៀនមុខវិជ្ជា Software Development នេះ។ 

អានរឿងពេញ
student avatar
Phay Chanrothana
Student

បច្ចេកវិទ្យាគឺជាវិស័យឈានមុខ នៅក្នុងសាកលលោកសព្វថ្ងៃ ដូចនេះហើយ ការសរសេរកូដគឺសំខាន់ណាស់ ប្រសិនបើអ្នកចង់ក្លាយទៅជាបុគ្គលជោគជ័យម្នាក់។ ក្នុងនាមខ្ញុំជានិស្សិតផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ ខ្ញុំបានឃើញឱកាសជាច្រើននៃបច្ចេកវិទ្យា។ ព្រោះតែ Programming គឺជាគ្រឹះមូលស្ថាននៃបច្ចេកវិទ្យា ខ្ញុំក៏សម្រេចចិត្តចូលរៀនវគ្គនេះ ដើម្បីសម្រេចគោលបំណងរបស់ខ្ញុំ។ ក្នុងចំណោមគ្រឹះស្ថានអប់រំ នៅក្នុងប្រទេសកម្ពុជា ខ្ញុំគិតថា IT Academy STEP គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ខ្ញុំ។ ជាមួយនឹង កម្មវិធីសិក្សាបរទេស និងគ្រូបង្រៀនដែលមកពីគ្រប់ប្រទេស សិស្សជនជាតិខ្មែរអាចទទួលបានបទពិសោធន៍ពីគ្រូ និងវាធ្វើឲ្យយើងអាចគិតបានធំធេង និងមានភាពច្នៃប្រឌិត។ ខ្ញុំជឿជាក់ថា IT Academy STEP នឹងផ្តល់ចំណេះដឹងខាងជំនាញបច្ចេកវិទ្យាទាំងនេះ ជាមួយនឹងប្រព័ន្ធអប់រំល្អ ដូចនេះហើយបានជាខ្ញុំជ្រើសរើសរៀននៅទីនេះ។

អានរឿងពេញ
student avatar
Kuch
Student

ហេតុផលដែលធ្វើឲ្យខ្ញុំជ្រើសរើសរៀននៅ IT Academy STEP ព្រោះខ្ញុំរកមើលមិនឃើញកម្មវិធីសិក្សា Software Development ល្អជាងនេះនៅក្នុងប្រទេសកម្ពុជា។ IT Academy STEP ក៏ផ្តល់វិញ្ញាបនបត្រ​ ពីក្រុមហ៊ុនអន្តជាតិ ដូចជា Microsoft និង CISCO ផងដែរ។  ខ្ញុំចង់រៀន Hardware Engineering ប៉ុន្តែដោយសារតែវាមិនមាននៅក្នុងសាខារបស់ខ្ញុំ ខ្ញុំក៏សម្រេចចិត្តរៀន Software Development ព្រោះបច្ចេកវិទ្យាគឺជាអនាគត។ ខ្ញុំចូលចិត្តរៀននៅទីនេះ ព្រោះវាមានកន្លែងហ្វឹកហាត់ និងពិន្ទុនៅទីនេះ គឺមិនដូចជាសាកលវិទ្យាល័យខ្លះដែលសិស្សអាចលួចចម្លងបាន ឬប្រើប្រាស់វិធីសាស្រ្តផ្សេងៗដើម្បីទទួលបានពិន្ទុខ្ពស់នោះទេ។ នៅទីនេះគឺខុសគ្នា។ ជំនាញ ទេពកោសល្យ និងសមត្ថភាពគឺ ពេញលេញ។

អានរឿងពេញ
student avatar
Leak Srey Sros
Student

សព្វថ្ងៃខ្ញុំរៀនផ្នែក Software Development នៅ សាលា IT Academy STEP និងធ្វើការងារជា Web Developer ។ ពីព្រោះខ្ញុំចូលចិត្តមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យាកាលពីរៀននៅវិទ្យាល័យ។ ខ្ញុំចូលចិត្តការសរសេរកូដ ចូលចិត្តស្រាវជ្រាវ ចង់បង្កើតកម្មវិធីរបស់ខ្លួនឯង​ បង្កើតអ្វីដែលថ្មី។ វាពិតជាពិបាកក្នុងការរៀន ពីព្រោះត្រូវការគិតច្រើន ព្យាយាម ហើយអនុវត្តឲ្យបានច្រើន។ នៅថ្ងៃអនាគតខ្ញុំ ចង់បើកក្រុមហ៊ុនផ្ទាល់ខ្លួនសម្រាប់បង្កើតកម្មវីធី និងគេហទំព័រ ។ ពីព្រោះ IT Academy STEP ជាសាលាអន្តរជាតិ ដែលបង្រៀនជំនាញច្បាស់លាស់។ ខ្ញុំនឹងណែនាំមិត្តរបស់ខ្ញុំ ឲ្យមករៀននៅសាលានេះ បើពួកគេមានចំណាប់អារម្មណ៍ជាមួយនឹង Software Development។

អានរឿងពេញ
student avatar
Long Hong Thakvika
Student

មូលហេតុដែលខ្ញុំរៀនផ្នែក​​​ Software Development ព្រោះវាជាចំណូលចិត្តរបស់ខ្ញុំ តាំងពីកុមារភាព ហើយខ្ញុំចាប់ផ្តើមរៀនផ្នែកនេះទាំងពីអាយុ១៣ឆ្នាំ។ ចំពោះការសិក្សានៅវិទ្យាល័យផង និងនៅ IT Academy STEP Cambodia ផង វាមានការពិបាកបន្តិច ចំពោះការបែងចែកពេលវេលា។​ ខ្ញុំបានផ្តោតអារម្មណ៍មកលើអនាគតរបស់ខ្ញុំ នឹងរៀនអ្វីដែលទាក់ទងទៅនឹងអនាគតរបស់ខ្ញុំ ដែលជា Developer ។ IT Academy STEP Cambodia ជាសាលាដែលមានគ្រូមានបទពិសោធន៍យូរឆ្នាំ និងមានបរិក្ខារទំនើប ហើយមានសញ្ញាប័ត្ររបស់អន្តជាតិ នេះជាមូលហេតុដែលខ្ញុំជឿជាក់លើសាលានេះ។

អានរឿងពេញ
student avatar
Ven Chang
Student

ខ្ញុំរៀនជំនាញ Software Development ព្រោះខ្ញុំចូលចិត្តនូវការបង្កើតកម្មវិធី និងចង់បើកក្រុមហ៊ុន IT ផ្ទាល់ខ្លួន ដោយសារខ្ញុំចូលចិត្តនូវការសិក្សាពីវប្បធម៌បរទេស ក៏ដូចជាការយល់ដឹងអ្វីដែលថ្មីៗពីវាផងដែរ។ ខ្ញុំបានចាប់ផ្តើមចូលរៀននៅសាកលវិទ្យាល័យ ហើយក៏បានឈប់វិញ ដោយសារតែវាគឺពិតជាគួរអោយធុញទ្រាន់ ខ្ញុំមិនមានអារម្មណ៍ក្នុងការសិក្សានៅទីនោះ។ ខ្ញុំសំរេចចិត្តមករៀននៅ IT Academy STEP ព្រោះ គ្រូបង្រៀនពោរពេញទៅ ដោយចំនេះដឹងនិងបទពិសោធន៍ ហើយមិត្តរួមថ្នាក់មានភាពរួសរាយ និងប្រកបដោយភាពវៃឆ្លាត ហើយបន្ទប់សិក្សាប្រកបដោយសំភារៈសិក្សាទំនើបៗ ដែលធ្វើអោយខ្ញុំចូលចិត្តនិងចង់រៀនជាខ្លាំង។

អានរឿងពេញ
student avatar
Rin Sophearat
Student

ខ្ញុំបានសម្រេចចិត្តសិក្សាលើមុខវិជ្ជា Design នៅសាលា IT Academy STEP Cambodia ពីព្រោះខ្ញុំមានការជឿជាក់លើសាលាមួយនេះ ហើយខ្ញុំចូលចិត្តបរិយាកាសនៅទីនេះ ព្រមទាំងមានគ្រូបង្រៀនដែលពោរពេញទៅដោយបទពិសោធន៍ជាច្រើន បន្ទាប់ពីខ្ញុំចាប់ផ្តើមសិក្សាជីវិតរបស់ខ្ញុំ ត្រូវបានផ្លាស់ប្តូរទៅរកភាពមមាញឹកបន្តិច ប៉ុន្តែខ្ញុំចូលចិត្តដូចនេះ​។ សព្វថ្ងៃខ្ញុំកំពុងធ្វើការជាអ្នក​ Designer ម្នាក់ក្នុងរយៈពេលត្រឹមតែ៥ខែតែប៉ុណ្ណោះ បន្ទាប់ពីការចុះឈ្មោះចូលរៀន ខ្ញុំអាចទទួលបាននូវការងារ ដែលវាពិតជាពិសេសសម្រាប់ខ្ញុំ។

អានរឿងពេញ
student avatar
Bopha
Student

ខ្ញុំបានសម្រេចចិត្តរៀន Design ព្រោះសិល្បៈធ្វើឲ្យខ្ញុំរីករាយ ហើយវាខុសប្លែកពីគេ។ ខ្ញុំចូលចិត្តនៅជុំវិញរូបភាពល្អៗ និងខ្ញុំអាចក្លាយទៅជាផ្នែកមួយនៃសហគមន៍សកល។ ចាប់តាំងពីខ្ញុំមានពិសោធន៍ជ្រើសរើសជំនាញខុស រយៈពេល៤ឆ្នាំរួចមក ខ្ញុំក៏បានប្រុងប្រយ័ត្នបំផុត ក្នុងការជ្រើសរើសសាលាថ្មី។ មុនពេលដែលខ្ញុំចូលរួមជាមួយ IT Academy STEP Cambodia ខ្ញុំមានសាលាជាច្រើននៅក្នុងចិត្ត។ ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តរៀននៅ IT Academy STEP Cambodia ព្រោះវាជាសាលាអន្តជាតិ ដែលមានគ្រូមានបទពិសោធន៍ទាំងខ្មែរ និងបរទេស បង្រៀនពីគំនិតប្លែកៗ និងជួយបង្កើនសមត្ថភាពភាសារអង់គ្លេសរបស់ខ្ញុំដូចគ្នា។

អានរឿងពេញ
student avatar
Prum Samnang
Student

ខ្ញុំជ្រើសរើសរៀន Design ព្រោះខ្ញុំចូលចិត្តគូររូប​តាំងពីខ្ញុំនៅក្មេង។ ខ្ញុំក៏ចាប់អារម្មណ៍ការបង្កើត Video Games និង Phone Apps ផងដែរ។ ខ្ញុំចង់ធ្វើការជាមួយសិល្បៈ និងបច្ចេកវិទ្យា​ បន្ទាប់មកមិត្តខ្ញុំក៏ប្រាប់ពី Graphic Design។ ខ្ញុំប្រលងជាប់សាលានេះច្រើនដងហើយ តែខ្ញុំមិនទាន់សម្រេចចិត្តរៀននោះទេ ព្រោះខ្ញុំមិនមានពិសោធន៍ច្រើន។ នៅពេលដែលខ្ញុំជួបនាយកខ្ញុំមានអារម្មណ៍ថាកក់ក្តៅ ហើយខ្ញុំក៏ចុះឈ្មោះចូលរៀនវគ្គមូលដ្ឋានដើម្បីទទួលបានទំនុកចិត្តច្រើនជាងនេះ។ ខ្ញុំពិតជាសប្បាយចិត្តជាមួយ STEP ណាស់។ គ្រូពិតជាល្អ និងខ្ញុំរៀនបានច្រើនណាស់ពីពួកគាត់។ នាយក និងគ្រូតែងតែជួយទំនុកបម្រុង ហើយពួកគាត់ចាប់អារម្មណ៍ពី​ការរស់នៅរបស់សិស្ស។ ពួកគាត់ក៏បានជួយរកការងារឲ្យដូចគ្នា។ ខ្ញុំដឹងថាអ្វីដែលខ្ញុំទទួលបានពេលខ្ញុំរៀននៅ STEP មិនមែនគ្រាន់តែបង់លុយ ដើម្បីទទួលបានពិន្ទុនោះទេ។ រៀននៅ STEP ពិតជាផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។

អានរឿងពេញ
student avatar
Khim Madavid
Student

ខ្ញុំជ្រើសរើសរៀននៅ IT Academy STEP Cambodia ព្រោះវាមានកម្មវិធីសិក្សាល្អ ដើម្បីអភិវឌ្ឍន៍ជំនាញ Design សម្រាប់ការងារនៅថ្ងៃអនាគត។ ម្យ៉ាងវិញទៀត បន្ទាប់ពីរៀនចប់ អ្នកក៏អាចទទួលបានវិញ្ញាបនបត្រពី Autodesk, Cisco និង Microsoft ស្ថិតលើជំនាញដែលអ្នករៀន។  មានរឿងជាច្រើនដែលខ្ញុំចូលចិត្តរៀននៅទីនេះ។ មួយគឺ​ អ្នកនឹងរៀនពីអ្នកឯកទេស។ គ្រូនៅ IT Academy STEP Cambodia នឹងយកបទពិសោធន៍ដែលពួកគាត់ធ្លាប់មាន មកបង្រៀនក្នុងថ្នាក់។ គ្រូភាគច្រើនសុទ្ធតែមានបទពិសោធន៍ដ៏អស្ចារ្យជាង១០ឆ្នាំ ហើយពួកគាត់ក៏រីករាយចែករំលែកផងដែរ។ ពីរ គឺអ្នកនឹងមានការផ្តត់ផ្គង់សម្ភារៈសិក្សាល្អៗ ដើម្បីជំនួយដល់ការរៀនឲ្យមានប្រសិទ្ធិភាព។ ចុងក្រោយគឺ គ្រូនៅ IT Academy STEP Cambodia តែងតែមានការលើកទឹកចិត្តចំពោះសិស្ស។ ពួកគាត់តែងតែមានការឆ្លើយតប និងសង្កេតរាល់ការវិវត្តន៍របស់សិស្ស និងស្នាដៃរបស់ពួកគេ។

អានរឿងពេញ
student avatar
Bun David
Student

ខ្ញុំបានសម្រេចចិត្តរៀន Graphic Design ព្រោះខ្ញុំចូលចិត្តសិល្បៈ ខ្ញុំចង់ធ្វើវាជារៀងរាល់ថ្ងៃ និងចង់បង្ហាញរូបភាពរបស់ខ្ញុំទៅកាន់មហាជន។  ហេតុផលដែលខ្ញុំជ្រើសរើស IT Academy STEP Cambodia ព្រោះពេលនោះ មានតែសាលានេះមួយទេ និងមកពីអឺរ៉ុបទៀត។ ខ្ញុំបានធ្វើការស្រាវជ្រាវពីសាលានេះ និងរកឃើញថាគ្រឹះស្ថាននេះមានសាខាជាច្រើនជុំវិញពិភពលោក ហើយសិស្សដែលរៀនចប់សុទ្ធតែបានធ្វើការឲ្យក្រុមហ៊ុនបរទេសល្បីៗ។ ខ្ញុំចូលរៀននៅ IT STEP ព្រោះគ្រូរបស់ខ្ញុំជាអ្នកឯកទេស នូវអ្វីដែលពួកគាត់កំពុងតែធ្វើ។ មិត្តរបស់ខ្ញុំដែលនៅទីនេះ ក៏គួរឲ្យចាប់អារម្មណ៍ និងជួយទំនុកបម្រុងច្រើន។ 

អានរឿងពេញ
student avatar
Seng Youly
Student

ខ្ញុំបានសម្រេចចិត្តរៀននៅ IT Academy STEP Cambodia ព្រោះខ្ញុំធ្លាប់បានឃើញព័ត៌មានពីគ្រឹះស្ថាននេះនៅក្នុង​ Facebook ហើយអ្វីដែលពួកគេផ្តល់ឲ្យសិស្សពិតជាគួរឲ្យចាប់អារម្មណ៍មែន។ ដូចនេះខ្ញុំក៏សម្រេចចិត្តមករៀននៅទីនេះ។ ខ្ញុំចូលចិត្តរៀននៅ IT Academy STEP Cambodia ព្រោះខ្ញុំអាចរៀនជំនាញថ្មី គ្រូបង្រៀនពន្យល់បានល្អ និងជួយសិស្សផងដែរ។

អានរឿងពេញ
student avatar
Visal Chin
Student

ខ្ញុំបានសម្រេចចិត្តចូលរៀនវគ្គ​ Graphic Design នេះព្រោះវាជាសុបិន្តរបស់ខ្ញុំតាំងពីខ្ញុំនៅក្មេង។ ហេតុផលចម្បងដែលធ្វើឲ្យខ្ញុំជ្រើសរើស STEP នេះ គឺ IT Academy STEP មានគ្រូជំនាញមកពីបរទេស។ ពួកគាត់ផ្តល់ចំណេះដឹងល្អៗ និងជំនាញមកពីការអនុវត្តន៍ផងដែរ។ សំខាន់ជាងនេះទៅទៀតនោះ គឺខ្ញុំមិនចាំបាច់ចំណាយពេល ៤ឆ្នាំដើម្បីទទួលបាន​សញ្ញាប័ត្រជំនាញនោះទេ​ ផ្ទុយទៅវិញខ្ញុំអាចបញ្ចប់ការសិក្សារបស់ខ្ញុំត្រឹមតែ ២ឆ្នាំកន្លះតែប៉ុណ្ណោះ។ 

អានរឿងពេញ
student avatar
Hengly
Student

ខ្ញុំសម្រេចចិត្តរៀន Programming ព្រោះខ្ញុំគិតថា ការសរសេរកម្មវិធីនេះ វាគឺជាចំណុចចាប់ផ្តើមមួយនៃបច្ចេកវិទ្យា​ ហើយនៅពេលដែលខ្ញុំយល់ដឹងពីវាបានល្អ ខ្ញុំស្ទើរតែអាចបង្តើតអ្វីៗគ្រប់យ៉ាងបាន។  ខ្ញុំចូលចិត្តរៀននៅទីនេះ និងចូលចិត្តគ្រប់យ៉ាង រួមទាំងបរិយាកាស​ គ្រូបង្រៀន ការប្រកួតប្រជែងជាមួយសិស្សដទៃ និងកម្មវិធីជាច្រើនដែលអាចចូលរួមបាន និងការបង្កើតភាពសប្បាយរីករាយ។

អានរឿងពេញ
student avatar
ហ៊ឺ សុផានរិន្ទ
CAMIS SOLUTION CO., LTD

Telegram

អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

អាន

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន