ផ្នែកការអប់រំ
+855 (0) 85 777 592សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។
STEP IT Academy ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៩៩។ យើងគឺជាស្ថាប័នអប់រំដ៏ធំបំផុតដែលមាននិស្សិតបញ្ចប់ការសិក្សាររាប់ពាន់អ្នកនៅជុំវិញពិភពលោក។
ការអប់រំរបស់យើងគឺ ផ្តោតសំខាន់ទៅលើគុណភាព និងជំនាញក្នុងការអនុវត្តជាក់ស្តែង។ យើងត្រូវតែប្រាកដថានិស្សិតដែលបានបញ្ចប់ការសិក្សានឹងទទួលបាននូវការងារជោគជ័យមួយនៅក្នុងក្រុមហ៊ុនអន្តរជាតិដែលល្អបំផុត។
ចាប់ពីឆ្នាំ ២០១៥ មក វិទ្យាស្ថាន STEP IT Academy បានផ្តល់ការអប់រំផ្នែកព័ត៌មានវិទ្យាស្ដង់ដារអន្តរជាតិនៅប្រទេសកម្ពុជា។
ជារឿយៗ យើងត្រូវបានគេសួរថា តើយើងក្លាយជាអ្នកដឹកនាំផ្នែកពត៌មានវិទ្យានៅប្រទេសប្រេស៊ីល ម៉ិកស៊ិក សហរដ្ឋអាមេរិក កម្ពុជា ហ្សកហ្ស៊ី រូម៉ានី ប៊ុលហ្គារី ស្វីស និងអ៊ុយក្រែនបានដោយរបៀបណា?
ជាក់ស្តែង វាមិនមែនជាវេទមន្តអ្វីនោះទេ។ គឺយើងដឹងអំពីតម្រូវការទីផ្សារ។ ហើយយើងប្រាកដថាគុណភាពនៃការអប់រំផ្នែកព័ត៌មានវិទ្យាត្រូវដើរតាមគោលការណ៍ ៣ យ៉ាងធំៗគឺ គ្រូបង្រៀនដែលមានជំនាញខ្លាំងល្អ កម្មវិធីសិក្សាទាន់សម័យ និងការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធបានល្អ។
វិទ្យាស្ថាន STEP IT Academy ត្រូវទទួលបានអជ្ញាបណ្ណ័ពីក្រសួងអប់រំ យុវជន និង កីទ្បា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឳ្យសិស្សានុសិស្សរបស់ពួកយើងទទួលបាននូវបរិញ្ញាប័ត្ររង ព្រមទំាងអាចបន្តការសិក្សាបរិញ្ញាបត្រ ឬក៏បរិញ្ញាបត្រជាន់ខ្ពស់នៅតាមបណ្តាសកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា។
យើងផ្តោតទៅលើការអនុវត្តផ្ទាល់។ ចាប់ពីសប្តាហ៍ដំបូងនៃការបណ្តុះបណ្តាល សិស្សក៏បានចាប់ផ្តើមធ្វើការលើគម្រោងជាក់ស្ដែងបន្ដើៗទៅហើយ។ ដៃគូសហការរបស់យើង - ក្រុមហ៊ុនផ្នែកព័ត៌មានវិទ្យាក្នុងស្រុក និងអន្តរជាតិ ក៏ពិនិត្យនិងផ្តល់មតិកែលម្អដល់សិស្សានុសិស្សក្នុងអំឡុងពេលដែលពួកគេធ្វើការលើគម្រោងបញ្ចប់ការសិក្សា។
ចាប់ពីឆ្នាំទី២ សិស្សរបស់ពួកយើងអាចចូលរួមជាមួយក្រុមហ៊ុនដែលផ្តល់ឱកាសហត្ថការសម្រាប់និសិ្សត។ អ្វីដែលពិសេសនោះគឺ ពួកគេអាចបន្តធ្វើការជាបុគ្គលិកពេញសិទ្ធិបាន បន្ទាប់ពីបញ្ចប់ការហត្ថការរបស់ពួកគេ។
១០
ឆ្នាំក្នុងប្រទេសកម្ពុជា
១២០០+
សិស្សានុសិស្ស
នៅវិទ្យាស្ថាន IT Academy STEP Cambodia យើងផ្តល់ជូននូវវគ្គសិក្សា IT ចម្រុះដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នកសិក្សាគ្រប់វ័យ និងកម្រិតជំនាញ។ កម្មវិធីរបស់យើងរួមមានវគ្គសិក្សាខ្លីសម្រាប់ការរៀនជំនាញយ៉ាងឆាប់រហ័ស កម្មវិធីវិជ្ជាជីវៈដ៏ទូលំទូលាយ និងកម្មវិធីបរិញ្ញាបត្ររងសម្រាប់អ្នកដែលចង់រៀនហើយមានមូលដ្ឋានរឹងមាំ និងវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិនៅក្នុងវិស័យ IT។ សម្រាប់អាជីវកម្ម យើងក៏ផ្តល់វគ្គបណ្តុះបណ្តាលសាជីវកម្មពិសេសដែលត្រូវបានកែច្នៃតាមតម្រូវការរបស់ក្រុមហ៊ុន ធានាថាក្រុមការងារទទួលបានជំនាញជាក់ស្តែង ដែលពាក់ព័ន្ធនឹងឧស្សាហកម្មរបស់ពួកគេ។ យើងក៏មាន Junior Computer Academy សម្រាប់កុមារ ណែនាំអ្នកសិក្សាវ័យក្មេងទៅនឹងបច្ចេកវិទ្យាតាមរបៀបកម្សាន្ត និងគួរឱ្យចាប់អារម្មណ៍ ជួយពួកគេកសាងជំនាញឌីជីថលដ៏មានតម្លៃតាំងពីអាយុតូច។
ក្នុងនាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដែលមានការទទួលស្គាល់ពី CISCO និង Autodesk យើងធានាថាសិស្សរបស់យើងទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិ និងចំណេះដឹងទាន់សម័យបំផុត។ កម្មវិធីសិក្សារបស់យើងត្រូវបានអាប់ដេតជាទៀងទាត់ដើម្បីឆ្លុះបញ្ចាំងពីនិន្នាការឧស្សាហកម្មចុងក្រោយ បច្ចេកវិទ្យា និងឧបករណ៍ ដោយរៀបចំសិស្សសម្រាប់តម្រូវការដែលកំពុងវិវត្តន៍របស់ទីផ្សារ IT ពិភពលោក។ មិនថាអ្នកកំពុងចាប់ផ្តើមដំណើរ IT របស់អ្នក កំពុងពង្រឹងកម្រិតអាជីព ឬកំពុងស្វែងរកការពង្រឹងសមត្ថភាពក្រុមរបស់អ្នកនោះទេ IT Academy STEP Cambodia ផ្តល់ការអប់រំគុណភាពខ្ពស់ និងការបណ្តុះបណ្តាលជាក់ស្តែងដើម្បីជួយអ្នកសម្រេចគោលដៅរបស់អ្នក។
២
សាខានៅក្នុងទីក្រុងភ្នំពេញ
២០+
វគ្គបណ្ដុះបណ្ដាល
Sisters of Code គឺជាកម្មវិធីជួយដល់សង្គម តាមរយៈការផ្តល់ឳ្យស្រ្តីនៅក្នុងប្រទេសកម្ពុជាឳ្យទទួលបាននូវការសិក្សាផ្នែកសរសេរកូដដោយឥតគិតថ្លៃ ដើម្បីរួមបញ្ចូលសមភាពយេនឌ័រក្នុងវិស័យព័ត៌មានវិទ្យា។
Sisters of Code គឺជាក្លឹបសរសេរកូដស្ត្រីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលលើកទឹកចិត្ត និងបង្កើននូវទំនុកចិត្តដល់ស្ត្រី ដើម្បីឳ្យពួកគេសិក្សាជំនាញក្នុងការសរសេរកូដ នៅក្នុងបរិយាកាសប្រកបដោយការជ្រុមជ្រេញ។
Sisters of Code បានឈ្នះពានរង្វាន់អន្តរជាតិពី Solve MIT Equals in Tech World Bank និង Women in IT Asia។
៥
ឆ្នាំក្នុងប្រទេសកម្ពុជា
៧០០+
សិស្សានុសិស្ស
សិស្សរបស់ពួកយើងក៏បានឈ្នះនូវពានរង្វាន់ពីការប្រកួតអន្តរជាតិផ្នែកព័ត៌មានវិទ្យា
សិស្សរបស់ពួកយើងដែលមកពីប្រទេសអ៊ុយក្រែន បានជាប់ចំណាត់ថ្នាក់ទី១ នៅក្នុងការប្រកួតជើងឯកផ្នែកព័ត៌មានវិទ្យាពី Microsoft Imagine Cup (នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី) ដែលមានអ្នកចូលរួមសរុប ៤០០ ០០០ នាក់ ដែលមកពី ១០៦ ប្រទេស ព្រមទំាងទទួលបានចំណាត់ថ្នាក់ទី ១ នៅក្នុងការប្រកួតរបស់ Autodesk (ការតែងតំាងថ្នាក់អនុបណ្ឌិត) និងការប្រកួតជាសកលរបស់ក្រុមហ៊ុន CISCO
ជាអ្នករៀបចំការប្រកួតអន្តរជាតិ ជើងឯកផ្នែកព័ត៌មានវិទ្យាដែលមានឈ្មោះថា "Golden Byte"
ចាប់តាំងពីឆ្នាំ២០១៧មក STEP IT Academy រៀបចំការប្រកួតជើងឯកផ្នែកព័ត៌មានវិទ្យាជាអន្តរជាតិគឺជាការប្រកួត "Golden Byte"។ គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះគឺ ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងគំនិតអាជីវកម្ម ក៏ដូចជាស្វែងរកទេពកោសល្យថ្មីៗ។
សាខារបស់ពួកយើងនៅក្នុងប្រទេសកម្ពុជា បានទទួលនូវពានរង្វាន់អន្តរជាតិជាច្រើន
STEP IT Academy នៅប្រទេសកម្ពុជាត្រូវបានផ្តល់រង្វាន់ដោយ EQUALS in Tech SOLVE MIT World Bank និង Women in IT Aisa សម្រាប់ការបង្កើតក្លឹបនារីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។
អង្គការ UN បានដាក់ឈ្មោះឳ្យ Junior Computer Academy ថាជាគម្រោងអប់រំដ៏ល្អបំផុតមួយក្នុងចំណោមគម្រោងអន្តរជាតិទំាង ៥។
Junior Computer Academy ត្រូវបានគេដាក់ឈ្មោះជាគម្រោងមួយក្នុងចំណោមគម្រោងកំពូលទាំង ៥ ក្នុងការអភិវឌ្ឍមនុស្សនៅលើពិភពលោក យោងទៅតាមអង្គការ UNESCO និង ITU (សហភាពទូរគមនាគមន៍អន្តរជាតិពីអង្គការសហប្រជាជាតិ)។
សាខានៃ STEP IT Academy គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដែលទទួលបានអាជ្ញាបណ្ណ័ពីក្រុមហ៊ុន Microsoft Cisco និង Autodesk ដែលជាក្រុមហ៊ុនសកលឈានមុនគេក្នុងវិស័យផ្នែកព័ត៌មានវិទ្យា។ កម្មវិធីបណ្តុះបណ្តាលនេះនឹងត្រូវបណ្តុះបណ្តាលដោយគ្រូបង្វឹកដែលត្រូវបានទទួលស្គាល់ពីក្រុមហ៊ុនទាំងនោះ។ សិស្សានុសិស្សអាចទទួលបានសញ្ញាប័ត្រពីក្រុមហ៊ុន Microsoft Cisco និង Autodesk ក្នុងអំទ្បុងពេលសិក្សារបស់ពួកគេផងដែរ។