សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

Your browser is out of date!

You are using an outdated browser Internet Explorer. This version of the browser does not support many modern technologies, that's why many pages of the website are not displayed correctly, and may not work some of functions . We recommend viewing the website using the latest versions of the browsers Google Chrome, Safari, Mozilla Firefox, Opera, Microsoft Edge

ШАГ логотип

តើអ្នកត្រូវដឹងអ្វីខ្លះដើម្បីចុះឈ្មោះចូលរៀនសាលាIT Academy STEP?

18.05.2021

3679 ទស្សនៈ

តើពួកយើងជ្រើសរើសបេក្ខជន​ IT Academy STEP ដ៏ល្អម្នាក់បានដោយរបៀបណា? សូមពិនិត្យមើលអត្ថបទនេះដើម្បីដឹងថាអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីចូលរួមជាមួយពួកយើង!

សិស្សអាចចូលរៀននៅសាលា IT Academy STEP ដោយមិនចាំបាច់មានប្រវត្តិសិក្សាផ្នែកព័ត៌មានវិទ្យាពីមុនមកទេ។​ ពួកយើងមិនរំពឹងថាបេក្ខជនត្រូវមានចំណេះដឹងនៅក្នុងវិស័យ សរសេរកម្ម​វិធី អាយធី ឬការរចនានោះដែរ។ ប៉ុន្តែដើម្បីចូលរៀននៅសាលា IT Academy STEP យើងមានលក្ខខណ្ឌនិងតម្រូវការមួយចំនួន ដែលពួកយើងនឹងធ្វើឱ្យប្រាកដថាដំណើរការសិក្សារបស់អ្នកនឹងប្រព្រឹត្តទៅយ៉ាងជោគជ័យ។​ នៅក្នុងអត្ថបទនេះយើងនឹងពន្យល់ថាតើអ្នកត្រូវមានចំំណេះដឹងអ្វីខ្លះដើម្បីចាប់ផ្តើមសិក្សានៅ​ IT Academy STEP Cambodia​ ដោយគ្មានឧបសគ្គ។

 

អ្នកជាមនុស្សសកម្មក្នុងការប្រើប្រាស់កុំព្យូទ័រ​​

អ្នកអាចកំពុងប្រើប្រាស់កុំព្យូទ័រ​​យ៉ាងសកម្ម​មែន ប៉ុ​ន្តែមិនមែនសំរាប់តែការលេងហ្គេម ប្រើប្រាស់ហ្វេសប៊ុក ឬមើលវីដេអូនៅក្នុងយូធ្យូបប៉ុណ្ណោះទេ។

បើអាចអ្នកគួរតែ:

  • វាយអក្សរជាភាសាអង់គ្លេស
  • ធ្វើការជាមួយប្រព័ន្ធប្រតិបត្តិការទំនើប​ដូចជា Windows 10 or Mac OS X
  • ធ្វើការដោយសេរីជាមួយ ​ files និង folders
  • ប្រើកម្មវិធី Internet browsers និង search engines
  • ព្យាយាមធ្វើការជាមួយអ៊ីម៉ែល

ប្រសិនបើចម្លើយរបស់អ្នកវិជ្ជមាន នោះមានន័យថាអ្នកអាចឆ្លងផុតដំណាក់កាលដំបូងហើយ! អ្នកឈានបានមួយជំហានខិតទៅរកភាពជាបេក្ខជនដ៏ប្រពៃរបស់ IT Academy STEP Cambodia​ ហើយ!

 

យ៉ាងហោចណាស់អ្នកមានកំរិតមូលដ្ឋានគ្រឹះភាសាអង់គ្លេស

មេរៀននៅក្នុងសាលា IT Academy STEP Cambodia ត្រូវបានបង្រៀនទាំងជាភាសាខ្មែរនិងអង់គ្លេស។ ប៉ុន្តែសំរាប់ភាសាprogramming​  ពាក្យគន្លឹះ​និងកម្មវិធីដែលប្រើប្រាស់ក្នុងដំណើរការសិក្សាសម្រាប់អ្នកសរសេរកម្មវិធីនិងអ្នករចនា ចាំបាច់ត្រូវតែប្រើពាក្យបញ្ជាជាភាសាអង់គ្លេស។ ស្ទើរតែទូទាំងពិភពលោកយើងនេះហើយ​ដែលវិស័យព័ត៌មានវិទ្យាត្រូវបានបង្កើតឡើងជាភាសាអង់គ្លេស។ ហេតុដូច្នេះយើងសូមផ្តល់អនុសាសន៍យ៉ាងមុតមាំថា សិស្សរបស់យើងត្រូវចេះភាសាអង់គ្លេសយ៉ាងហោចណាស់នៅកម្រិតមូលដ្ឋានហើយក៏ត្រូវបន្តការសិក្សាភាសាអង់គ្លេសបន្ថែមទៀតដើម្បីពង្រឹងជំនាញអក្សរសាស្ត្រ ដើម្បីងាយស្រួលធ្វើការជាមួយsoftware ហើយក៏សម្រាប់ការអភិវឌ្ឍអាជីព ឱ្យរីកចម្រើនផងដែរ។

កំរិត“ មូលដ្ឋាន” គឺគ្រប់គ្រាន់សំរាប់ទំនាក់ទំនងគ្នាជាភាសាអង់គ្លេសប្រចាំថ្ងៃបាន។ ឧទាហរណ៍​:ប្រសិនបើអ្នករស់នៅបរទេសអ្នកអាចសាកសួរអ្នកស្រុកក្នុងតំបន់ទាក់ទងពីផ្លូវធ្វើដំណើរ ធ្វើការទិញទំនិញឬក៏កក់បន្ទប់សណ្ឋាគារ។ល។

ប្រសិនបើអ្នកអាច:

  • យល់ពីសញ្ញានិងការប្រកាសនៅកន្លែងសាធារណៈឬនៅតាមផ្លូវ
  • អានយល់ព័ត៌មានទូទៅនិងអត្ថបទផ្សេងៗ
  • សរសេរសំបុត្រសាមញ្ញផ្ទាល់ខ្លួនមួយទៅកាន់មិត្តភ័កិ្ត
  • អាចនិយាយនិងសរសេរអត្ថបទខ្លីៗមួយអំពីខ្លួនឯង ចំណង់ចំណូលចិត្តគ្រួសារ​ ឬក៏ផ្ទះ
  • បំពេញទិន្នន័យផ្ទាល់ខ្លួនដែលសាមញ្ញបាន
  • ពិពណ៌នាអំពីថ្ងៃធ្វើការនិងវិស្សមកាលចុងសប្តាហ៍របស់អ្នកបានដោយងាយស្រួល
  • និយាយអំពីប្រធានបទសាមញ្ញៗប្រចាំថ្ងៃ
  • ឆ្លើយសំណួរងាយៗជាមួយប្រធានបទដែលធ្លាប់ស្គាល់

.. អ្នកកំពុងស្ថិតនៅដំណាក់កាលទីពីរហើយ! អស្ចារ្យណាស់! អ្នកជិតធ្វើបានហើយ!

 

អ្នកស៊ាំជាមួយគណិតវិទ្យា

សម្រាប់សិស្សជាច្រើនគណិតវិទ្យាហាក់ដូចជាមុខវិជ្ជាវិទ្យាសាស្ត្រដែលពិបាកយល់ណាស់។​ ប៉ុន្តែនៅក្នុងផ្នែកព័ត៌មានវិទ្យានិងជាពិសេសការសរសេរកម្មវិធី គណិតវិទ្យាកំពុងតែដើរតួនាទីយ៉ាងសំខាន់។ មូលហេតុនេះហើយ បានជាការយល់ច្បាស់ពីក្បួនដោះស្រាយបញ្ហានៅកម្រិតមូលដ្ឋានគឺពិតជាមានភាពចាំបាច់ណាស់សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីដែលមានសម្ថភាព និងអ្នកឯកទេសខាងព័ត៌មានវិទ្យា។ នៅពេលដែលអ្នករៀនprogrammingបានកាន់តែច្រើន អ្នកនឹងឃើញថាគណិតវិទ្យាជាច្រើនទំរង់ត្រូវបានយកទៅអនុវត្តតាមផ្នែកផ្សេងៗគ្នា។ ឧទាហរណ៍: សម្រាប់ម៉ាស៊ីន​រៀនដោយខ្លួនឯង អ្នកត្រូវការចេះស្ថិតិគណិតវិទ្យា។ ដើម្បីអភិវឌ្ឍហ្គេម គេត្រូវការធរណីមាត្រនិងត្រីកោណមាត្រ។ ដើម្បីធ្វើការជាមួយទិន្នន័យ អ្នកត្រូវការប្រើទ្រឹស្តីប្រូបាប៊ីលីតេនិងការវិភាគគណិតវិទ្យា។ ប៉ុន្តែជំនាញទាំងអស់នេះត្រូវបានបញ្ចូលទៅក្នុងកម្មវិធីវិជ្ជាជីវៈរួចរាល់ហើយ។ ដើម្បីសិក្សាមុខជំនាញវិជ្ជាជីវៈអាជីព“Software Development”​ នៅសាលា IT Academy STEP Cambodia អ្នកត្រូវចេះគណិតវិទ្យាស្មើនឹង កម្រិតថ្នាក់ទី១១នៃកម្មវិធីសិក្សារបស់សាលា។ ចំណែកឯមុខជំនាញវិជ្ជាជីវៈអាជីព “Computer Graphics and Design”​ វិញ គណិតវិទ្យាមិនសំខាន់ខ្លាំងទេសំរាប់មុខវិជ្ជានេះប៉ុន្តែយើងក៏សូមណែនាំឱ្យអ្នកគួរតែចេះខ្លះដែរ។

បន្ទាប់ពីអានអត្ថបទខាងលើហើយតើអ្នកយល់យ៉ាងណាដែរ? តើអ្នកអាចបំពេញតម្រូវការទាំង៣ចំណុចខាងលើបានដែរឬទេ? ប្រសិនបើមានគ្រប់លក្ខខណ្ឌហើយ អញ្ចឹងកុំរង់ចាំទៀតអី ចុះឈ្មោះចូលរៀននៅសាលា IT Academy STEP Cambodia​​ ទាំងអស់គ្នា!



អ្នកនិពន្ធ::

STEP IT Academy

news

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ

វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។

អ្នកទើបតែប្រឡងជាប់ ឬរៀនចប់វិទ្យាល័យមែនទេ? តើត្រូវធ្វើអ្វីបន្តទៀត? សាលា IT Academy STEP កម្ពុជា កំពុងទទួលពាក្យចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ យើងមានកម្មវិធីសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈកម្រិតខ្ពស់ចំនួន ៤ ដែលមានរយៈពេល ២ឆ្នាំកន្លះ។ កម្មវិធីនីមួយៗត្រូវបានបង្កើតឡើងស្របតាមតម្រូវការការងារដែលក្រុមហ៊ុននានានៅកម្ពុជា និងបរទេសកំពុងស្វែងរកនាពេលបច្ចុប្បន្ន។

ШАГ логотип

news

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?

ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។

តើអ្នកកំពុងពិចារណាអំពីអនាគតរបស់អ្នកក្នុងវិស័យ IT ដែរឬទេ? តើអ្នកចង់មានអាជីពដែលផ្តល់ជូនអ្នកនូវជំនាញពិតប្រាកដ បើកទ្វារទៅកាន់ឱកាសអន្តរជាតិ និងជួយឱ្យអ្នករកការងារបានលឿនទេ? នៅវិទ្យាស្ថាន IT Academy STEP Cambodia កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្ររងរបស់យើង ត្រូវបានរចនាឡើងដើម្បីជួយអ្នកសម្រេចបាននូវគោលដៅរបស់អ្នក ក្នុងរយៈពេលត្រឹមតែ ២.៥ ឆ្នាំប៉ុណ្ណោះ។    ១. ពេលវេលាខ្លី លទ្ធផ

ШАГ логотип

news

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ

ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។

បើអ្នកតែងតែចង់រៀនប្រើកុំព្យូទ័រ ប៉ុន្តែមិនដឹងត្រូវចាប់ផ្តើមពីណាទេ ថ្នាក់នេះសម្រាប់អ្នកហើយ! IT Academy STEP Cambodia កំពុងផ្ដល់ជូននូវថ្នាក់មូលដ្ឋានកុំព្យូទ័ររយៈពេល ៨ សប្ដាហ៍ សមរម្យសម្រាប់អ្នកចាប់ផ្តើម និងបង្រៀនជាភាសាខ្មែរ។ ហេតុអ្វីកុំព្យូទ័រជាជំនាញសំខាន់? ក្នុងសម័យបច្ចុប្បន្ននេះ ជំនាញប្រើកុំព្យូទ័រមិនមែនជាជម្រើសទៀតទេ តែគឺជាជំនាញចាំបាច់។ មិនថាអ្នកកំពុងស្វែង

ШАГ логотип

news

Computer Academy STEP Cambodia ឆ្នាំសិក្សាថ្មី 2024 - 2025

ការចុះឈ្មោះត្រូវបានបើកសម្រាប់ឆ្នាំសិក្សា 2024-2025 របស់ IT Academy STEP Cambodia! ចុះឈ្មោះចូលរៀនវគ្គសិក្សាផ្នែកសរសេរកម្មវិធី ឬកុំព្យូទ័រក្រាហ្វិច និងរចនា ដើម្បីទទួលបានសញ្ញាប័ត្រអន្តរជាតិ និងបរិញ្ញាបត្ររង។ ធានាអនាគតរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!

  IT Academy STEP  Cambodia រីករាយក្នុងការប្រកាសថាការចុះឈ្មោះឥឡូវនេះត្រូវបានបើកសម្រាប់ឆ្នាំសិក្សាថ្មីរបស់យើង។ យើងផ្តល់ជូននូវវគ្គសិក្សាជំនាញវិជ្ជាជីវៈដ៏អស្ចារ្យចំនួនពីរ៖ ថ្នាក់អភិវឌ្ឍន៍កម្មវិធី និងថ្នាក់កុំព្យូទ័រក្រាហ្វិច និងការរចនាជាមួយនឹងកម្មវិធីសិក្សាដែលបានធ្វើបច្ចុប្បន្នភាពថ្មីដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ និងតម្រូវការទីផ្សារហើយធានាឱ្យនិស្សិតបញ្

ШАГ логотип

Telegram

អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

អាន

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន