សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

Your browser is out of date!

You are using an outdated browser Internet Explorer. This version of the browser does not support many modern technologies, that's why many pages of the website are not displayed correctly, and may not work some of functions . We recommend viewing the website using the latest versions of the browsers Google Chrome, Safari, Mozilla Firefox, Opera, Microsoft Edge

ទូរស័ព្ទត្រូវតែមានទម្រង់
Х ХХХ ХХХ-ХХ-ХХ

យើងជឿជាក់ថានរណាម្នាក់ក៏អាចក្លាយជាអ្នកជំនាញព័ត៌មានវិទ្យាមួយនាក់ដែរ។ ដើម្បីសម្រេចបានជោគជ័យតាមគោលដៅនេះអ្នកចាំបាច់ត្រូវមានសេចក្តីប្រាថ្នា ការឧស្សាហ៍ព្យាយាម និងការគោរពវិន័យ។ យើងនឹងយកចិត្តទុកពីអ្វីដែលនៅសេសសល់។

យើងបានអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយមួយដើម្បីធ្វើឱ្យស្ទាត់ជំនាញដល់ជំនាញព័ត៌មានវិទ្យាជាលក្ខណៈអាជីពតាមរយៈការអនុវត្ត។

សាលាIT Academy STEP បានធ្វើនឹងកំពុងធ្វើការលើផ្នែកអប់រំព័ត៌មានវិទ្យាតាំងពីឆ្នាំ១៩៩៩មកម្លេះ។ យើងសហការជាមួយបណ្តាក្រុមហ៊ុនអភិវឌ្ឍSotfware ធំៗ។ យើងដឹងថាការអប់រំប្រភេទណាដែលមានសារៈសំខាន់សម្រាប់ការចាប់ផ្តើមដ៏ជោគជ័យក្នុងវិស័យព័ត៌មានវិទ្យា។ អរគុណដល់កម្មវិធីសិក្សាល្អឯក និងគម្រោងផ្អែកលើវិធីសាស្ត្រ សិស្សរបស់យើងសិក្សាដើម្បីដោះស្រាយនូវបញ្ហាពិតជាក់ស្តែងដើម្បីអាចចូលរួមក្នុងឧស្សាហកម្មព័ត៌មានវិទ្យាបើទោះជាស្ថិតក្នុងដំណាក់កាលនៃអំឡុងពេលបណ្តុះបណ្តាលក៏ដោយ។

គុណតម្លៃនៃកម្មវិធីមានលក្ខណៈអាជីព "ក្រាហ្វិកកុំព្យូទ័រ និងរចនា" ត្រូវបានបញ្ជាក់ដោយនិស្សិតបញ្ចប់ការសិក្សាពីSTEPរាប់ពាន់អ្នក ដែលឥលូវជាអ្នកធ្វើការជាអ្នករចនាម៉ូដ ជាវិចិត្រករ និងជាជាងគំនូជីវចលដ៏មានសមត្ថភាពក្នុងក្រុមហ៊ុនធំៗក្នុង៣៦ប្រទេសជុំវិញពិភពលោក។

ភាពទាក់ទង ជំនាញ ការគាំទ្រ

ភាពទាក់ទង ជំនាញ ការគាំទ្រ

ដំណើរការបណ្តុះបណ្តាលក្នុងសាលា IT Academy STEP គឺផ្អែកទៅលើសមាសភាគនៃការអប់រំដែលមានប្រសិទ្ធភាពសំខាន់ៗបី។

កម្មវិធីសិក្សាបច្ចុប្បន្ន

ចំណេះដឹង និងជំនាញដែលសិស្សរបស់យើងទទួលបានត្រូវតែបំពេញទៅតាមតម្រូវការរបស់និយោជកសព្វថ្ងៃ និងក្នុងពេលអនាគត។ ដូច្នេះ យើងពិនិត្យ និងធ្វើបច្ចុប្បន្នភាពរៀងរាល់៦ខែម្តង។

គ្រូបណ្តុះបណ្តាលជាមួយជំនាញអនុវត្តជាក់ស្តែង

គ្រូបណ្តុះបណ្តាលសាលា IT Academy STEP គឺជាអ្នកអាជីពផ្នែកព័ត៌មានវិទ្យាជាមួយនឹងបទពិសោធន៍យ៉ាងតិច៥ឆ្នាំ។ និស្សិតរបស់យើងទទួលបានចំណេះដឹង និងជំនាញតែមួយគត់ ដែលបានប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែង។

បរិយាកាសស្និទ្ធស្នាល

យើងបានបង្កើតបរិយាកាសិក្សាដ៏ពិសេសមួយជាកន្លែងដែលគ្រូបណ្តុះបណ្តាល និងនិស្សិតអាចទំនាក់ទំនងជាដៃគូ ដោយអនុវត្តតាមគោលដៅមួយ។ បន្ទប់រៀនរបស់ពួកយើង និងបន្ទប់ពិសោធន៍ស្រាវជ្រាវគឺបំពាក់ទៅដោយឧបករណ៍ជាមួយនឹងកន្លែងការងារមានផាសុកភាព កុំព្យូទ័រ និងប្រព័ន្ធសូហ្វែរដែលមានអាជ្ញាប័ណ្ណ។

កម្មវិធីនេះបង្កើតឡើងសម្រាប់

កម្មវិធីនេះបង្កើតឡើងសម្រាប់

សិស្ស និងសិស្សបញ្ចប់ការសិក្សា (អាយុ១៥-1៨ឆ្នាំ)

នឹងទទួលបានអាជីពដំបូងតាមដោយក្តីស្រម៉ៃដល់ការក្លាយជាអ្នករចនាគេហទំព័រម្នាក់

និស្សិតសាកលវិទ្យាល័យ (អាយុ១៨-២៣ឆ្នាំ)

ទទួលបានការអប់រំជំនាញទី២ស្របជាមួយការអប់រំនៅសាកលវិទ្យាល័យ

អ្នកតំណាងនៃវិជ្ជាជីវៈដទៃទៀត (ចាប់ពីអាយុ២៣ដល់៥៥ឆ្នាំ)

អ្នកដែលមិនពេញចិត្តជាមួយមុខរបរបច្ចុប្បន្ន និងការយល់ឃើញផ្នែកហិរញ្ញវត្ថុនឹងអាចទទួលបានការបណ្តុះបណ្តាលជាអ្នករចនា និងទទួលបានអាជីពដែលមានតម្រូវការខ្ពស់។

ចំពោះអ្នកដែលចង់ធ្វើឱ្យគុណវុឌ្ឍិប្រសើរឡើង

ការបង្កើតជាប្រព័ន្ធចំណេះដឹងរបស់ពួកគេ និងទទួលបានជំនាញអាជីពដែលមានតម្រូវការខ្ពស់ក្នុងវិស័យព័ត៌មានវិទ្យាទំនើប។

នឹងទទួលបាន

បន្ទាប់ពី២ឆ្នាំកន្លះ សិស្សសាលា IT Academy STEP នឹងទទួលបាន

ការបណ្តុះបណ្តាលដោយមានការអនុវត្តជាក់ស្តែងជាអតិបរិមា

ដំណើរការអប់រំនៅSTEP គឺផ្អែកលើការអនុវត្តជាក់ស្តែង។ យើងមិនមានមេរៀនដែលធ្វើឱ្យនិស្សិតធុញទ្រាន់ និស្សិតរបស់យើងមិនទាមទារឱ្យសរសេរមេរៀនសង្ខេបឡើយ។ សម្ភារៈសិក្សាទំាងអស់គឺអាចរកបាននៅវេទិកាអនឡាញទំនើប និងងាយស្រួល។ និស្សិតអាចសិក្សានៅកន្លែងណាក៏បាន និងពេលណាក៏បាន។

បានបំពេញរូបភាពឬរូបថតនៃគំរូការងាររបស់ខ្លួន

ដោយការជ្រើសរើសតាមការណែនាំនេះ អ្នកនឹងមិនត្រឹមតែក្លាយជាអ្នករចនាក្រាហ្វិករូបភាព អ្នកបង្កើតចលនា3D ជាពិសេសអ្នកថែមទាំងអាចបង្កើតរូបភាព ឬ រូបថតការងាររបស់ខ្លួនដោយខ្លួនឯង ដែលជួយបង្ហាញទេពកោសល្យរបស់អ្នកទៅកាន់និយោជកក្នុងពេលអនាគត។ សមត្ថភាពដោយការច្នៃប្រឌិត និង ធ្វើវិភាគគំនិតបានល្អនឹងធ្វើឱ្យអ្នកក្លាយជាអ្នកអាជីពមានតម្លៃម្នាក់ និងជួយឱ្យអ្នកជ្រើសរើសត្រឹមត្រូវក្នុងការកែប្រែរូបរាងខ្លួនឯងជាអ្នករចនាអាជីព ម្នាក់។

ជំនួយការការងារ

ទ្រឹស្តីតិច ការអនុវត្តច្រើន! យើងដឹងយ៉ាងច្បាស់ថា៖ ដើម្បីទទួលបានការងារជោគជ័យ អ្នកចាំបាច់ត្រូវតែមានជំនាញដែលមានការអនុវត្តជាក់ស្តែងខ្លាំងក្លា។ ការងារច្នៃប្រឌិតជាច្រើនសម្រាប់ការអភិវឌ្ឍលើការរចនាផលិតផលពីសូន្យទៅដល់ការដាក់ឱ្យប្រើប្រាស់ចុងក្រោយដែលធ្វើឱ្យការចាប់ផ្តើមដ៏ជោគជ័យរបស់អ្នកនៅក្នុងវិស័យនេះ។

ហេតុអ្វីបានជាកម្មវិធីមានរយៈពេល២ឆ្នាំកន្លះ ហេតុអ្វីមិនមានរយៈពេលត្រឹមតែ៣ខែ?

ជាញឹកញាប់វគ្គសិក្សាខ្លីៗសន្យាដើម្បីបណ្តុះបណ្តាលអ្នកទើបចាប់ផ្តើមសិក្សាដំបូង ឱ្យក្លាយជាអ្នកអាជីពដែលមានសមត្ថភាពមួយនាក់តែក្នុងរយៈពេល៣ទៅ៤ខែ។ នេះគឺការលើកឡើងទាំងការកុហកទាំងគ្មានសមត្ថភាព។ ក្នុងរយៈពេលដ៏ខ្លីបែបនេះ អ្នកសិក្សាមួយនាក់អាចរៀនបានមូលដ្ឋានគ្រឹះខ្លះប៉ុណ្ណោះ មិនមែនជាជំនាញដោយមានការអនុវត្តជាក់ស្តែងខ្លាំងក្លានោះទេ។ បន្ទាប់ពីវគ្គសិក្សា អ្នកបង្កើតកម្មវិធីអាចនឹងអនុវត្តការងារក្នុងកិច្ចការសាមញ្ញៗ និងទទួលបានប្រាក់ខែទាបៗ។ ដើម្បីឱ្យក្លាយជាអ្នកសិក្សាជឿនលឿន ពួកគេចាំបាច់ត្រូវរៀនឱ្យបានច្រើនដោយខ្លួនឯង ដោយការបំពេញនូវចន្លោះខ្វះខាតជាប់ៗគ្នាជាប្រចាំក្នុងការអប់រំមូលដ្ឋាន។ អ្នកបង្កើតកម្មវិធីដោយការបង្រៀនដោយខ្លួនឯងជាច្រើនសោកស្តាយថាពួកគេមិនបានទទួលការអប់រំដែលជាមូលដ្ឋានគ្រឹះនៅពេលចាប់ផ្តើមនៃមុខរបររបស់ពួកគេ។ កម្មវិធីលក្ខណៈអាជីព "ក្រាហ្វិកកុំព្យូទ័រ និងការរចនា" គ្របដណ្តប់លើមុខវិជ្ជាចាំបាច់ទាំងអស់សម្រាប់អ្នកជំនាញអាជីព។ កម្មវិធីត្រូវបានបង្កើតឡើងរយៈពេល២ឆ្នាំកន្លះ ឬ៥វគ្គ។ យើងមានទំនុកចិត្តនោះគឺជារយៈពេលត្រឹមត្រូវដើម្បីទទួលបានជំនាញ និងបទពិសោធន៍ចាំបាច់ដើម្បីក្លាយជាអ្នកអាជីពដែលមានតម្រូវការខ្ពស់។

គម្រោងសង្ខេបមុខវិជ្ជាសិក្សា

គោលការណ៍ស្នូលរបស់សាលាគឺដើម្បីអនុវត្តតាមទំនោរចុងក្រោយបំផុតក្នុងឧស្សាហកម្មព័ត៌មានវិទ្យា។ ការបណ្តុះបណ្តាលរបស់យើងគ្របដណ្តប់វិស័យដែលមានតម្រូវការបំផុតនៃការរចនាកម្មវិធី។

  • គំនូរ ប្រវត្តិសិល្បៈ ដំណាក់កាលដ៏សំខាន់បំផុតនៃការអភិវឌ្ឍ និងម៉ូដរចនាទំនើបៗ
  • រចនា និងរចនាសម្រាប់ឃោសនាផ្សព្វផ្សាយ៖ ការបង្កើត ចិត្តសាស្ត្រនៃការផ្សព្វផ្សាយ អត្តសញ្ញាណ និងការធ្វើម៉ាកយីហោ
  • រូបថតជាលក្ខណៈអាជីព និងការកែលម្អរូបភាពលំអានស្កែនក្នុងកម្មវិធី Adobe Photoshop
  • ការធ្វើការជាមួយក្រាហ្វិកវិកទ័រក្នុងកម្មវិធីរចនា Adobe Illustrator
  • មុទ្ធវិទ្យា៖ គោលការណ៍នៃការរចនាអត្ថបទបោះពុម្ព ការសិក្សាពីមនុស្ស និងលក្ខខណ្ឌការងារ និងម៉ូដ
  • កម្មវិធី Adobe InDesign។ Prepress (ដំណើរការសម្រាប់បោះពុម្ពចុងក្រោយ)
  • ការថតរូបឌីជីថល៖ បទពិសោធន៍ក្នុងការថតរូបក្នុងស្ទីឌីយោជាមួយសម្ភារៈបរិក្ខារអាជីព កែរូបភាពឈរ ផលិតផលថតរូប
  • ការបង្កើតគេហទំព័រថេរ និងឌីណាមិច៖ កម្មវិធីHTML5 និងភាសាCSS3 ឧបករណ៍សម្រាប់អភិវឌ្ឍ​ន៍ ការផ្សព្វផ្សាយ និងការបម្លែងឱ្យទៅជារូបិយប័ណ្ណ
  • ប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នសម្រាប់គេហទំព័រ
  • ភាពអាចប្រើប្រាស់បាន និងប្រសិទ្ធភាព និងផាសុកភាពក្នុងបរិយាកាសការងារនៃ គេហទំព័រ។ ការរចនា UI/UX
  • SEO និងទីផ្សារឌីជីថល
  • ការធ្វើឱ្យមានចលនាទំនាក់ទំនងគ្នាជាមួយJavaScript និង WebGL
  • ក្រាហ្វិក 3D ក្នុងកម្មវិធី Autodesk 3ds Max ៖ ការបង្កើតវត្ថុ 3D ពហុកោណ និងគំរូខ្សែកោង
  • ការធ្វើឱ្យជាក់ស្តែងនៃផ្ទៃខាងក្នុង និងខាងក្រៅ។ ការរចនា Landscape
  • ប្រព័ន្ធប្រសិនបើការរចនាត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិជាមួយកម្មវិធីAutodesk AutoCAD ធ្វើការជាមួយគំនូរ
  • ការធ្វើគំនូរជីវចល3D៖ ការធ្វើជាគំរូ ការធ្វើឱ្យក្លាយជាភាពពិតជាក់ស្តែង និងការធ្វើជីវចលក្នុងកម្មវិធីAutodesk Maya
  • ការបង្កើតវិដេអូ និងដំណើរការ ការកែសម្រួលប្រព័ន្ធ non-linear ក្នុងកម្មវិធីPremiere Pro
  • CGI VFX និងគ្រប់ដំណាក់កាលនៃផលិតកម្មជាមួយកម្មវិធីAdobe AfterEffects
  • ការធ្វើការជាមួយសម្លេងឌីជីថល ដំណើរការសម្លេង និងាការបញ្ចូលគ្នា
  • ធ្វើការជាមួយ raster graphics នៅក្នុងកម្មវិធី Adobe Photoshop​ ។
ទាញយកកម្មវិធីសិក្សាលម្អិត
អ្នកនឹងអាច

ផ្អែកលើការបញ្ចប់ការសិក្សានៃវគ្គសិក្សាដែលអ្នកនឹងអាច

  • បង្កើត និងអភិវឌ្ឍស្លាកយីហោ៖ គោលការណ៍ណែនាំ និងសៀវភៅស្លាកយីហោ អត្តសញ្ញាណសាជីវកម្ម និងរចនាធាតុផ្សំ ស្លាកសញ្ញា ឡូហ្គោ និងទ្រព្យសកម្មយីហោផ្សេងៗទៀត។​
  • បង្កើតសម្ភារៈសម្រាប់ឃោសនាផ្សព្វផ្សាយ៖ គ្រោងសម្រាប់ផ្ទាំងរូបភាពបិទផ្សាយ ហត្ថលេខា ប៉ាណូ ដោយប្រើបច្ចេកទេសច្នៃប្រឌិតខុសៗគ្នា និងការរចនាសូហ្វែរ
  • ការថតរូបដោយប្រើបច្ចេកវិទ្យាឌីជីថលទំនើបបំផុត៖ ការផ្តិតរូបថត និងកែច្នៃក្រោយថតរូប ការថតរូបបញ្ឈរជាលក្ខណៈអាជីព និងការរចនាក្រដាសឬក្រណាត់ជារូបភាព ការថតរូបយប់ និងធំៗ។
  • បង្កើតគ្រោងសម្រាប់ការបោះពុម្ពផ្សព្វផ្សាយ៖ កាសែតសារព័ត៌មាន ទស្សនាវដ្តី សៀវភៅ សម្ភារៈបោះពុម្ពឃោសនាផ្សព្វផ្សាយ រួមទាំងដំណើរការ​ និងនីតិវិធីបង្កើតគ្រោងបោះពុម្ពចុងក្រោយ
  • រចនា បង្កើត និងធ្វើឱ្យប្រសើរឡើងដល់ Static និង Dynamic Website៖ ពីគេហទំព័រសម្រាប់ប័ណ្ណអាជីវកម្មសាមញ្ញបំផុតទៅហាងអនឡាញដ៏ធំមួយ។
  • បង្កើតធាតុផ្សំអន្តរកម្មនៃគេហទំព័រ បញ្ជីរាយឈ្មោះឌីណាមិច និងឧបករណ៍គ្រប់គ្រង បញ្ចូលគ្លីបវីដេអូដោយប្រើកម្មវិធីAdobe Animate។
  • ចូលរួមក្នុងការបង្កើតហ្គេមកុំព្យូទ័រ
  • បង្កើត និងកែសម្រួលគ្លីបវីដេអូ រួមបញ្ចូលគ្នា និងធ្វើវីដេអូដំណាលគ្នាជាមួយនឹង សម្លេង គ្រប់គ្រងដំណើរការបច្ចេកទេសនៃការកត់ត្រាវីដេអូជាលាយលក្ខណ៍អក្សរ។
  • បង្កើតរូបភាព3D ដោយប្រើបច្ចេកវិទ្យាគំរូ និងពិតជាក់ស្តែងចុងក្រោយ
  • រចនាផ្ទៃខាងក្នុង និងខាងក្រៅធ្វើឱ្យដូចជាលក្ខណៈជាក់ស្តែងក្នុងបរិស្ថាន
  • រចនាសម្ព័ន្ធផ្ទៃមុខសម្រាប់អែពប្រើប្រាស់ជាមួយទូរស័ព្ទដៃ និងកុំព្យូទ័រលើតុ។ រចនាបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់
  • បង្កើតខ្សែភាពយន្តចលនាដោយប្រើកម្មវិធីគំនូរចលនា 2D ឬ3D និងផលប៉ះពាល់ពិសេសប្រកបដោយលក្ខណៈអាជីព
ទម្រង់នៃការសិក្សា

ទម្រង់នៃការសិក្សា

ជម្រើសនៃការសិក្សា

$

តម្លៃសិក្សាសម្រាប់ថ្នាក់ពេញម៉ោង៖ ១៦០០$ ក្នុង0១ឆ្នាំ ហើយតម្លៃសិក្សាសម្រាប់ថ្នាក់ក្រៅម៉ោង៖ ១៤០០$ ក្នុង០១ឆ្នាំ $

កាលវិភាគសិក្សា៖

 

វគ្គពេញម៉ោង៖

  • ពេលព្រឹក៖ ម៉ោង 8:30 ព្រឹក - 11:30 ព្រឹក
  • ពេលរសៀល៖ ម៉ោង 1:30 រសៀល - 3:50 រសៀល
  • ពេលយប់៖ ម៉ោង 6:00 ល្ងាច - 9:00 យប់

 

៥ថ្ងៃក្នុងមួយសប្តាហ៍ (គឺរាប់បញ្ចូល២ថ្ងៃសំរាប់ធ្វើការងារផ្ទាល់ខ្លួន)

 

វគ្គក្រៅម៉ោង៖

  • ថ្ងៃសៅរ៍៖ ម៉ោង 1:00 រសៀល - 5:30 ល្ងាច
  • ថ្ងៃអាទិត្យ៖ ម៉ោង 8:00 ព្រឹក - 12:30 ថ្ងៃត្រង់

 

១ថ្ងៃក្នុងមួយសប្ដាហ៍ (ថ្ងៃ សៅរ៍ ឬ ថ្ងៃ អាទិត្យ)

 

តម្លៃនៃការចុះឈ្មោះ

 

50$ (ការបង់មួយដងសម្រាប់ការចាប់ផ្ដើមឆ្នាំសិក្សាដំបូង)

 

តម្លៃបន្ថែមសម្រាប់សិក្សាយកបរិញ្ញាបត្ររង

 

300$ (ការបង់មួយដងសម្រាប់ការប្រឡងចេញ ប្រឡងចូល និងចុះបញ្ជីជាមួយក្រសួងអប់រំ យុវជន និងកីឡា)

 

ការផ្តល់សេវាដោយឥតគិតថ្លៃ:

  • ការធ្វើតេស្តចុះឈ្មោះចូលរៀន
  • ថ្នាក់មូលដ្ឋានគ្រឹះរយៈពេល១ខែ
  • ការប្រលងបញ្ចប់វគ្គសិក្សា
  • សំភារៈនៅក្នុងថ្នាក់
  • ការប្រើប្រាស់កុំព្យូទ័រ និងឧបករណ៍ផ្សេងៗក្នុងថ្នាក់រៀន
  • វិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិ

ភាសាអង់គ្លេស

៥ ឆមាស ឬ២ឆ្នាំ កន្លះ។

15-55 អាយុ...ឆ្នាំ

វគ្គពេញម៉ោង៖ ៥ថ្ងៃក្នុងមួយសប្តាហ៍ (គឺរាប់បញ្ចូល២ថ្ងៃសំរាប់ធ្វើការងារផ្ទាល់ខ្លួន) វគ្គក្រៅម៉ោង៖ ១ថ្ងៃក្នុងមួយសប្ដាហ៍ (ថ្ងៃ សៅរ៍ ឬ ថ្ងៃ អាទិត្យ)

របៀបដែលយើងបង្រៀន

របៀបដែលយើងបង្រៀន

ដំណើរការបណ្តុះបណ្តាលក្នុងសាលាSTEP គឺផ្តោតទៅលើការអភិវឌ្ឍជំនាញអាជីពដោយការអនុវត្តដោយគ្មានការប៉ះពាល់ស្មារតីណាមួយឡើយ។ មិនមានប្រឡងសំណេរ មិនមានការទន្ទេញចាំមាត់។ មានតែតេស្តជាក់លាក់តែប៉ុណ្ណោះសម្រាប់គ្រប់គ្រងខ្លួនឯង។ អ្នកតំណាងពីក្រុមហ៊ុនព័ត៌មានវិទ្យាចូលរួមការធ្វើបទបង្ហាញគម្រោងបញ្ចប់ការសិក្សារបស់និស្សិត និងនិស្សិតទាំងនោះដែលអាចបង្ហាញជំនាញរបស់ពួកគេបានយ៉ាងល្អ ទទួលបានការងារដែលផ្តល់ឱ្យសូម្បីខណៈពេលកំពុងសិក្សាក៏ដោយ។

និស្សិតបញ្ចប់ការសិក្សារបស់យើងទទួលបានសញ្ញាប័ត្រអន្ដរជាតិ IT Academy STEP

និងវិញ្ញាបនបត្រពីអ្នកដឹកនាំឧស្សាហកម្មព័ត៌មានវិទ្យា។

ការងារបញ្ចប់ការសិក្

ក្រុមហ៊ុនដែលនិស្សិតបញ្ចប់ការសិក្សាធ្វើការ

ប្រវត្តិរបស់សិស្ស

ប្រវត្តិរបស់សិស្ស

Rin Sophearat

Student

ខ្ញុំបានសម្រេចចិត្តសិក្សាលើមុខវិជ្ជា Design នៅសាលា IT Academy STEP Cambodia ពីព្រោះខ្ញុំមានការជឿជាក់លើសាលាមួយនេះ ហើយខ្ញុំចូលចិត្តបរិយាកាសនៅទីនេះ ព្រមទាំងមានគ្រូបង្រៀនដែលពោរពេញទៅដោយបទពិសោធន៍ជាច្រើន បន្ទាប់ពីខ្ញុំចាប់ផ្តើមសិក្សាជីវិតរបស់ខ្ញុំ ត្រូវបានផ្លាស់ប្តូរទៅរកភាពមមាញឹកបន្តិច ប៉ុន្តែខ្ញុំចូលចិត្តដូចនេះ​។ សព្វថ្ងៃខ្ញុំកំពុងធ្វើការជាអ្នក​ Designer ម្នាក់ក្នុងរយៈពេលត្រឹមតែ៥ខែតែប៉ុណ្ណោះ បន្ទាប់ពីការចុះឈ្មោះចូលរៀន ខ្ញុំអាចទទួលបាននូវការងារ ដែលវាពិតជាពិសេសសម្រាប់ខ្ញុំ។
បង្ហាញបន្ថែមទៀត

Prum Samnang

Student

ខ្ញុំជ្រើសរើសរៀន Design ព្រោះខ្ញុំចូលចិត្តគូររូប​តាំងពីខ្ញុំនៅក្មេង។ ខ្ញុំក៏ចាប់អារម្មណ៍ការបង្កើត Video Games និង Phone Apps ផងដែរ។ ខ្ញុំចង់ធ្វើការជាមួយសិល្បៈ និងបច្ចេកវិទ្យា​ បន្ទាប់មកមិត្តខ្ញុំក៏ប្រាប់ពី Graphic Design។ ខ្ញុំប្រលងជាប់សាលានេះច្រើនដងហើយ តែខ្ញុំមិនទាន់សម្រេចចិត្តរៀននោះទេ ព្រោះខ្ញុំមិនមានពិសោធន៍ច្រើន។ នៅពេលដែលខ្ញុំជួបនាយកខ្ញុំមានអារម្មណ៍ថាកក់ក្តៅ ហើយខ្ញុំក៏ចុះឈ្មោះចូលរៀនវគ្គមូលដ្ឋានដើម្បីទទួលបានទំនុកចិត្តច្រើនជាងនេះ។ ខ្ញុំពិតជាសប្បាយចិត្តជាមួយ STEP ណាស់។ គ្រូពិតជាល្អ និងខ្ញុំរៀនបានច្រើនណាស់ពីពួកគាត់។ នាយក និងគ្រូតែងតែជួយទំនុកបម្រុង ហើយពួកគាត់ចាប់អារម្មណ៍ពី​ការរស់នៅរបស់សិស្ស។ ពួកគាត់ក៏បានជួយរកការងារឲ្យដូចគ្នា។ ខ្ញុំដឹងថាអ្វីដែលខ្ញុំទទួលបានពេលខ្ញុំរៀននៅ STEP មិនមែនគ្រាន់តែបង់លុយ ដើម្បីទទួលបានពិន្ទុនោះទេ។ រៀននៅ STEP ពិតជាផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។
បង្ហាញបន្ថែមទៀត

Khim Madavid

Student

ខ្ញុំជ្រើសរើសរៀននៅ IT Academy STEP Cambodia ព្រោះវាមានកម្មវិធីសិក្សាល្អ ដើម្បីអភិវឌ្ឍន៍ជំនាញ Design សម្រាប់ការងារនៅថ្ងៃអនាគត។ ម្យ៉ាងវិញទៀត បន្ទាប់ពីរៀនចប់ អ្នកក៏អាចទទួលបានវិញ្ញាបនបត្រពី Autodesk, Cisco និង Microsoft ស្ថិតលើជំនាញដែលអ្នករៀន។  មានរឿងជាច្រើនដែលខ្ញុំចូលចិត្តរៀននៅទីនេះ។ មួយគឺ​ អ្នកនឹងរៀនពីអ្នកឯកទេស។ គ្រូនៅ IT Academy STEP Cambodia នឹងយកបទពិសោធន៍ដែលពួកគាត់ធ្លាប់មាន មកបង្រៀនក្នុងថ្នាក់។ គ្រូភាគច្រើនសុទ្ធតែមានបទពិសោធន៍ដ៏អស្ចារ្យជាង១០ឆ្នាំ ហើយពួកគាត់ក៏រីករាយចែករំលែកផងដែរ។ ពីរ គឺអ្នកនឹងមានការផ្តត់ផ្គង់សម្ភារៈសិក្សាល្អៗ ដើម្បីជំនួយដល់ការរៀនឲ្យមានប្រសិទ្ធិភាព។ ចុងក្រោយគឺ គ្រូនៅ IT Academy STEP Cambodia តែងតែមានការលើកទឹកចិត្តចំពោះសិស្ស។ ពួកគាត់តែងតែមានការឆ្លើយតប និងសង្កេតរាល់ការវិវត្តន៍របស់សិស្ស និងស្នាដៃរបស់ពួកគេ។
បង្ហាញបន្ថែមទៀត

Bun David

Student

ខ្ញុំបានសម្រេចចិត្តរៀន Graphic Design ព្រោះខ្ញុំចូលចិត្តសិល្បៈ ខ្ញុំចង់ធ្វើវាជារៀងរាល់ថ្ងៃ និងចង់បង្ហាញរូបភាពរបស់ខ្ញុំទៅកាន់មហាជន។  ហេតុផលដែលខ្ញុំជ្រើសរើស IT Academy STEP Cambodia ព្រោះពេលនោះ មានតែសាលានេះមួយទេ និងមកពីអឺរ៉ុបទៀត។ ខ្ញុំបានធ្វើការស្រាវជ្រាវពីសាលានេះ និងរកឃើញថាគ្រឹះស្ថាននេះមានសាខាជាច្រើនជុំវិញពិភពលោក ហើយសិស្សដែលរៀនចប់សុទ្ធតែបានធ្វើការឲ្យក្រុមហ៊ុនបរទេសល្បីៗ។ ខ្ញុំចូលរៀននៅ IT STEP ព្រោះគ្រូរបស់ខ្ញុំជាអ្នកឯកទេស នូវអ្វីដែលពួកគាត់កំពុងតែធ្វើ។ មិត្តរបស់ខ្ញុំដែលនៅទីនេះ ក៏គួរឲ្យចាប់អារម្មណ៍ និងជួយទំនុកបម្រុងច្រើន។ 
បង្ហាញបន្ថែមទៀត

Bopha

Student

ខ្ញុំបានសម្រេចចិត្តរៀន Design ព្រោះសិល្បៈធ្វើឲ្យខ្ញុំរីករាយ ហើយវាខុសប្លែកពីគេ។ ខ្ញុំចូលចិត្តនៅជុំវិញរូបភាពល្អៗ និងខ្ញុំអាចក្លាយទៅជាផ្នែកមួយនៃសហគមន៍សកល។ ចាប់តាំងពីខ្ញុំមានពិសោធន៍ជ្រើសរើសជំនាញខុស រយៈពេល៤ឆ្នាំរួចមក ខ្ញុំក៏បានប្រុងប្រយ័ត្នបំផុត ក្នុងការជ្រើសរើសសាលាថ្មី។ មុនពេលដែលខ្ញុំចូលរួមជាមួយ IT Academy STEP Cambodia ខ្ញុំមានសាលាជាច្រើននៅក្នុងចិត្ត។ ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តរៀននៅ IT Academy STEP Cambodia ព្រោះវាជាសាលាអន្តជាតិ ដែលមានគ្រូមានបទពិសោធន៍ទាំងខ្មែរ និងបរទេស បង្រៀនពីគំនិតប្លែកៗ និងជួយបង្កើនសមត្ថភាពភាសារអង់គ្លេសរបស់ខ្ញុំដូចគ្នា។
បង្ហាញបន្ថែមទៀត

Seng Youly

Student

ខ្ញុំបានសម្រេចចិត្តរៀននៅ IT Academy STEP Cambodia ព្រោះខ្ញុំធ្លាប់បានឃើញព័ត៌មានពីគ្រឹះស្ថាននេះនៅក្នុង​ Facebook ហើយអ្វីដែលពួកគេផ្តល់ឲ្យសិស្សពិតជាគួរឲ្យចាប់អារម្មណ៍មែន។ ដូចនេះខ្ញុំក៏សម្រេចចិត្តមករៀននៅទីនេះ។ ខ្ញុំចូលចិត្តរៀននៅ IT Academy STEP Cambodia ព្រោះខ្ញុំអាចរៀនជំនាញថ្មី គ្រូបង្រៀនពន្យល់បានល្អ និងជួយសិស្សផងដែរ។
បង្ហាញបន្ថែមទៀត

Visal Chin

Student

ខ្ញុំបានសម្រេចចិត្តចូលរៀនវគ្គ​ Graphic Design នេះព្រោះវាជាសុបិន្តរបស់ខ្ញុំតាំងពីខ្ញុំនៅក្មេង។ ហេតុផលចម្បងដែលធ្វើឲ្យខ្ញុំជ្រើសរើស STEP នេះ គឺ IT Academy STEP មានគ្រូជំនាញមកពីបរទេស។ ពួកគាត់ផ្តល់ចំណេះដឹងល្អៗ និងជំនាញមកពីការអនុវត្តន៍ផងដែរ។ សំខាន់ជាងនេះទៅទៀតនោះ គឺខ្ញុំមិនចាំបាច់ចំណាយពេល ៤ឆ្នាំដើម្បីទទួលបាន​សញ្ញាប័ត្រជំនាញនោះទេ​ ផ្ទុយទៅវិញខ្ញុំអាចបញ្ចប់ការសិក្សារបស់ខ្ញុំត្រឹមតែ ២ឆ្នាំកន្លះតែប៉ុណ្ណោះ។ 
បង្ហាញបន្ថែមទៀត
ស្នើការហៅត្រលប់មកវិញ
Telegram
អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

គេហទំព័រនេះប្រើខូឃីស៍

គោលនយោបាយភាពឯកជននិងព័ត៌មានច្បាប់