សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

ភ្នំពេញ
ШАГ логотип

តើអ្នកត្រូវដឹងអ្វីខ្លះដើម្បីចុះឈ្មោះចូលរៀនសាលាIT Academy STEP?

18.05.2021

4020 ទស្សនៈ

តើពួកយើងជ្រើសរើសបេក្ខជន​ IT Academy STEP ដ៏ល្អម្នាក់បានដោយរបៀបណា? សូមពិនិត្យមើលអត្ថបទនេះដើម្បីដឹងថាអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីចូលរួមជាមួយពួកយើង!

សិស្សអាចចូលរៀននៅសាលា IT Academy STEP ដោយមិនចាំបាច់មានប្រវត្តិសិក្សាផ្នែកព័ត៌មានវិទ្យាពីមុនមកទេ។​ ពួកយើងមិនរំពឹងថាបេក្ខជនត្រូវមានចំណេះដឹងនៅក្នុងវិស័យ សរសេរកម្ម​វិធី អាយធី ឬការរចនានោះដែរ។ ប៉ុន្តែដើម្បីចូលរៀននៅសាលា IT Academy STEP យើងមានលក្ខខណ្ឌនិងតម្រូវការមួយចំនួន ដែលពួកយើងនឹងធ្វើឱ្យប្រាកដថាដំណើរការសិក្សារបស់អ្នកនឹងប្រព្រឹត្តទៅយ៉ាងជោគជ័យ។​ នៅក្នុងអត្ថបទនេះយើងនឹងពន្យល់ថាតើអ្នកត្រូវមានចំំណេះដឹងអ្វីខ្លះដើម្បីចាប់ផ្តើមសិក្សានៅ​ IT Academy STEP Cambodia​ ដោយគ្មានឧបសគ្គ។

 

អ្នកជាមនុស្សសកម្មក្នុងការប្រើប្រាស់កុំព្យូទ័រ​​

អ្នកអាចកំពុងប្រើប្រាស់កុំព្យូទ័រ​​យ៉ាងសកម្ម​មែន ប៉ុ​ន្តែមិនមែនសំរាប់តែការលេងហ្គេម ប្រើប្រាស់ហ្វេសប៊ុក ឬមើលវីដេអូនៅក្នុងយូធ្យូបប៉ុណ្ណោះទេ។

បើអាចអ្នកគួរតែ:

  • វាយអក្សរជាភាសាអង់គ្លេស
  • ធ្វើការជាមួយប្រព័ន្ធប្រតិបត្តិការទំនើប​ដូចជា Windows 10 or Mac OS X
  • ធ្វើការដោយសេរីជាមួយ ​ files និង folders
  • ប្រើកម្មវិធី Internet browsers និង search engines
  • ព្យាយាមធ្វើការជាមួយអ៊ីម៉ែល

ប្រសិនបើចម្លើយរបស់អ្នកវិជ្ជមាន នោះមានន័យថាអ្នកអាចឆ្លងផុតដំណាក់កាលដំបូងហើយ! អ្នកឈានបានមួយជំហានខិតទៅរកភាពជាបេក្ខជនដ៏ប្រពៃរបស់ IT Academy STEP Cambodia​ ហើយ!

 

យ៉ាងហោចណាស់អ្នកមានកំរិតមូលដ្ឋានគ្រឹះភាសាអង់គ្លេស

មេរៀននៅក្នុងសាលា IT Academy STEP Cambodia ត្រូវបានបង្រៀនទាំងជាភាសាខ្មែរនិងអង់គ្លេស។ ប៉ុន្តែសំរាប់ភាសាprogramming​  ពាក្យគន្លឹះ​និងកម្មវិធីដែលប្រើប្រាស់ក្នុងដំណើរការសិក្សាសម្រាប់អ្នកសរសេរកម្មវិធីនិងអ្នករចនា ចាំបាច់ត្រូវតែប្រើពាក្យបញ្ជាជាភាសាអង់គ្លេស។ ស្ទើរតែទូទាំងពិភពលោកយើងនេះហើយ​ដែលវិស័យព័ត៌មានវិទ្យាត្រូវបានបង្កើតឡើងជាភាសាអង់គ្លេស។ ហេតុដូច្នេះយើងសូមផ្តល់អនុសាសន៍យ៉ាងមុតមាំថា សិស្សរបស់យើងត្រូវចេះភាសាអង់គ្លេសយ៉ាងហោចណាស់នៅកម្រិតមូលដ្ឋានហើយក៏ត្រូវបន្តការសិក្សាភាសាអង់គ្លេសបន្ថែមទៀតដើម្បីពង្រឹងជំនាញអក្សរសាស្ត្រ ដើម្បីងាយស្រួលធ្វើការជាមួយsoftware ហើយក៏សម្រាប់ការអភិវឌ្ឍអាជីព ឱ្យរីកចម្រើនផងដែរ។

កំរិត“ មូលដ្ឋាន” គឺគ្រប់គ្រាន់សំរាប់ទំនាក់ទំនងគ្នាជាភាសាអង់គ្លេសប្រចាំថ្ងៃបាន។ ឧទាហរណ៍​:ប្រសិនបើអ្នករស់នៅបរទេសអ្នកអាចសាកសួរអ្នកស្រុកក្នុងតំបន់ទាក់ទងពីផ្លូវធ្វើដំណើរ ធ្វើការទិញទំនិញឬក៏កក់បន្ទប់សណ្ឋាគារ។ល។

ប្រសិនបើអ្នកអាច:

  • យល់ពីសញ្ញានិងការប្រកាសនៅកន្លែងសាធារណៈឬនៅតាមផ្លូវ
  • អានយល់ព័ត៌មានទូទៅនិងអត្ថបទផ្សេងៗ
  • សរសេរសំបុត្រសាមញ្ញផ្ទាល់ខ្លួនមួយទៅកាន់មិត្តភ័កិ្ត
  • អាចនិយាយនិងសរសេរអត្ថបទខ្លីៗមួយអំពីខ្លួនឯង ចំណង់ចំណូលចិត្តគ្រួសារ​ ឬក៏ផ្ទះ
  • បំពេញទិន្នន័យផ្ទាល់ខ្លួនដែលសាមញ្ញបាន
  • ពិពណ៌នាអំពីថ្ងៃធ្វើការនិងវិស្សមកាលចុងសប្តាហ៍របស់អ្នកបានដោយងាយស្រួល
  • និយាយអំពីប្រធានបទសាមញ្ញៗប្រចាំថ្ងៃ
  • ឆ្លើយសំណួរងាយៗជាមួយប្រធានបទដែលធ្លាប់ស្គាល់

.. អ្នកកំពុងស្ថិតនៅដំណាក់កាលទីពីរហើយ! អស្ចារ្យណាស់! អ្នកជិតធ្វើបានហើយ!

 

អ្នកស៊ាំជាមួយគណិតវិទ្យា

សម្រាប់សិស្សជាច្រើនគណិតវិទ្យាហាក់ដូចជាមុខវិជ្ជាវិទ្យាសាស្ត្រដែលពិបាកយល់ណាស់។​ ប៉ុន្តែនៅក្នុងផ្នែកព័ត៌មានវិទ្យានិងជាពិសេសការសរសេរកម្មវិធី គណិតវិទ្យាកំពុងតែដើរតួនាទីយ៉ាងសំខាន់។ មូលហេតុនេះហើយ បានជាការយល់ច្បាស់ពីក្បួនដោះស្រាយបញ្ហានៅកម្រិតមូលដ្ឋានគឺពិតជាមានភាពចាំបាច់ណាស់សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីដែលមានសម្ថភាព និងអ្នកឯកទេសខាងព័ត៌មានវិទ្យា។ នៅពេលដែលអ្នករៀនprogrammingបានកាន់តែច្រើន អ្នកនឹងឃើញថាគណិតវិទ្យាជាច្រើនទំរង់ត្រូវបានយកទៅអនុវត្តតាមផ្នែកផ្សេងៗគ្នា។ ឧទាហរណ៍: សម្រាប់ម៉ាស៊ីន​រៀនដោយខ្លួនឯង អ្នកត្រូវការចេះស្ថិតិគណិតវិទ្យា។ ដើម្បីអភិវឌ្ឍហ្គេម គេត្រូវការធរណីមាត្រនិងត្រីកោណមាត្រ។ ដើម្បីធ្វើការជាមួយទិន្នន័យ អ្នកត្រូវការប្រើទ្រឹស្តីប្រូបាប៊ីលីតេនិងការវិភាគគណិតវិទ្យា។ ប៉ុន្តែជំនាញទាំងអស់នេះត្រូវបានបញ្ចូលទៅក្នុងកម្មវិធីវិជ្ជាជីវៈរួចរាល់ហើយ។ ដើម្បីសិក្សាមុខជំនាញវិជ្ជាជីវៈអាជីព“Software Development”​ នៅសាលា IT Academy STEP Cambodia អ្នកត្រូវចេះគណិតវិទ្យាស្មើនឹង កម្រិតថ្នាក់ទី១១នៃកម្មវិធីសិក្សារបស់សាលា។ ចំណែកឯមុខជំនាញវិជ្ជាជីវៈអាជីព “Computer Graphics and Design”​ វិញ គណិតវិទ្យាមិនសំខាន់ខ្លាំងទេសំរាប់មុខវិជ្ជានេះប៉ុន្តែយើងក៏សូមណែនាំឱ្យអ្នកគួរតែចេះខ្លះដែរ។

បន្ទាប់ពីអានអត្ថបទខាងលើហើយតើអ្នកយល់យ៉ាងណាដែរ? តើអ្នកអាចបំពេញតម្រូវការទាំង៣ចំណុចខាងលើបានដែរឬទេ? ប្រសិនបើមានគ្រប់លក្ខខណ្ឌហើយ អញ្ចឹងកុំរង់ចាំទៀតអី ចុះឈ្មោះចូលរៀននៅសាលា IT Academy STEP Cambodia​​ ទាំងអស់គ្នា!



អ្នកនិពន្ធ::

STEP IT Academy

news

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ

វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។

អ្នកទើបតែប្រឡងជាប់ ឬរៀនចប់វិទ្យាល័យមែនទេ? តើត្រូវធ្វើអ្វីបន្តទៀត? សាលា IT Academy STEP កម្ពុជា កំពុងទទួលពាក្យចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ យើងមានកម្មវិធីសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈកម្រិតខ្ពស់ចំនួន ៤ ដែលមានរយៈពេល ២ឆ្នាំកន្លះ។ កម្មវិធីនីមួយៗត្រូវបានបង្កើតឡើងស្របតាមតម្រូវការការងារដែលក្រុមហ៊ុននានានៅកម្ពុជា និងបរទេសកំពុងស្វែងរកនាពេលបច្ចុប្បន្ន។ áž

ШАГ логотип

news

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?

ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។

តើអ្នកកំពុងពិចារណាអំពីអនាគតរបស់អ្នកក្នុងវិស័យ IT ដែរឬទេ? តើអ្នកចង់មានអាជីពដែលផ្តល់ជូនអ្នកនូវជំនាញពិតប្រាកដ បើកទ្វារទៅកាន់ឱកាសអន្តរជាតិ និងជួយឱ្យអ្នករកការងារបានលឿនទេ? នៅវិទ្យាស្ថាន IT Academy STEP Cambodia កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្ររងរបស់យើង ត្រូវបានរចនាឡើងដើម្បីជួយអ្នកសម្រេចបាននូវគោលដៅរបស់អ្នក ក្នុងរយៈពេលត្រឹមតែ ២.៥ ឆ្នាំប៉ុណ្ណោះ។    ១. ពេលវេលាខ្លី លទ្ធផáž

ШАГ логотип

news

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ

ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។

បើអ្នកតែងតែចង់រៀនប្រើកុំព្យូទ័រ ប៉ុន្តែមិនដឹងត្រូវចាប់ផ្តើមពីណាទេ ថ្នាក់នេះសម្រាប់អ្នកហើយ! IT Academy STEP Cambodia កំពុងផ្ដល់ជូននូវថ្នាក់មូលដ្ឋានកុំព្យូទ័ររយៈពេល ៨ សប្ដាហ៍ សមរម្យសម្រាប់អ្នកចាប់ផ្តើម និងបង្រៀនជាភាសាខ្មែរ។ ហេតុអ្វីកុំព្យូទ័រជាជំនាញសំខាន់? ក្នុងសម័យបច្ចុប្បន្ននេះ ជំនាញប្រើកុំព្យូទ័រមិនមែនជាជម្រើសទៀតទេ តែគឺជាជំនាញចាំបាច់។ មិនថាអ្នកកំពុងស្វែង

ШАГ логотип

news

Computer Academy STEP Cambodia ឆ្នាំសិក្សាថ្មី 2024 - 2025

ការចុះឈ្មោះត្រូវបានបើកសម្រាប់ឆ្នាំសិក្សា 2024-2025 របស់ IT Academy STEP Cambodia! ចុះឈ្មោះចូលរៀនវគ្គសិក្សាផ្នែកសរសេរកម្មវិធី ឬកុំព្យូទ័រក្រាហ្វិច និងរចនា ដើម្បីទទួលបានសញ្ញាប័ត្រអន្តរជាតិ និងបរិញ្ញាបត្ររង។ ធានាអនាគតរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!

  IT Academy STEP  Cambodia រីករាយក្នុងការប្រកាសថាការចុះឈ្មោះឥឡូវនេះត្រូវបានបើកសម្រាប់ឆ្នាំសិក្សាថ្មីរបស់យើង។ យើងផ្តល់ជូននូវវគ្គសិក្សាជំនាញវិជ្ជាជីវៈដ៏អស្ចារ្យចំនួនពីរ៖ ថ្នាក់អភិវឌ្ឍន៍កម្មវិធី និងថ្នាក់កុំព្យូទ័រក្រាហ្វិច និងការរចនាជាមួយនឹងកម្មវិធីសិក្សាដែលបានធ្វើបច្ចុប្បន្នភាពថ្មីដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ និងតម្រូវការទីផ្សារហើយធានាឱ្យនិស្សិតបញ្á

ШАГ логотип

Telegram

អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

អាន

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន