សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

Your browser is out of date!

You are using an outdated browser Internet Explorer. This version of the browser does not support many modern technologies, that's why many pages of the website are not displayed correctly, and may not work some of functions . We recommend viewing the website using the latest versions of the browsers Google Chrome, Safari, Mozilla Firefox, Opera, Microsoft Edge

ШАГ логотип

ភាពខុសគ្នារវាងអ្នកអភិវឌ្ឍន៍គេហទំព័រនិងអ្នកបង្កើតកម្មវិធី?

11.10.2021

1376 ទស្សនៈ

អ្នកអភិវឌ្ឍន៍គេហទំព័រនិងវិស្វករផ្នែកកម្មវិធី គឺធ្វើការជាមួយនឹងកុំព្យូទ័រនិងការសរសេរកូដ។ ការងារ​របស់​ពួកគេគឺការជួបជាមួយនឹងអតិថិជនដើម្បីចរចាពីបំណងប្រាថ្នានិងថវិការបស់ពួកគេ ហើយ​បន្ទាប់​មកក៏បង្កើតនូវអ្វីដែលអតិថិជនចង់បាន។

អ្នកអភិវឌ្ឍន៍គេហទំព័រផ្តោតជាពិសេសទៅលើការរចនាគេហទំព័រនិងការបង្កើតគេហទំព័រ ចំណែក​ឯវិស្វករផ្នែកកម្មវិធីវិញ គឺបង្កើតកម្មវិធីផ្សេងៗ ឬកម្មវិធីរបស់កុំព្យូទ័រ។ វិស្វករ​ទាំងនេះ​កំណត់​ពីរបៀប​ដែលកម្មវិធីក្នុងកុំព្យូទ័រដំណើរការ និងសរសេរកូដដែលធានានូវដំណើរការត្រឹមត្រូវនៃកម្មវិធីនោះ។

 

web developer

Web Developer
អ្នកអភិវឌ្ឍន៍គេហទំព័រ៖

អ្នកអភិវឌ្ឍន៍គេហទំព័រទទួលខុសត្រូវចំពោះរបៀបណាមួយ និងរបៀបដែលគេហទំ​ព័រលេចឡើងនិង​ដំណើរ​ការ។ អ្នកជំនាញទាំងនេះត្រូវមានភាពច្នៃប្រឌិតឌ្ពស់ ដើម្បីឲ្យគេហទំព័រ​នេះមានភាពដើម ​ហើយពួកគេក៏​ជាអ្នកដែលអាច​ធ្វើការនៅ​លើកុំព្យូទ័របានរយៈពេលយូរ ខណៈពេលដែលកំពុង​រៀប​ចំ​រចនា​គេហទំ​ព័រនោះ។ ពួកគេត្រូវយកចិត្តទុកដាក់ចំពោះការងាររបស់ពួកគេ​ដើម្បី​ចៀសវាងកំហុសឆ្គង​ដែល​ប៉ះពាល់​ដល់មុខងាររបស់គេហទំព័រ។

អ្នកអភិវឌ្ឍន៍គេហទំព័រគួរតែរៀនពីភាសាសរសេរកម្មវិធីជាច្រើនរួមមាន HTML ឬ XML, PHP, Javascript និងភាសាផ្សេងទៀតដែលប្រើក្នុងការអភិវឌ្ឍន៍គេហទំព័រ។

ទោះយ៉ាងណាក៏ដោយជាមួយនឹងបច្ចេកវិទ្យា ការអភិវឌ្ឍន៍គេហទំព័រមានភាពកាន់​តែងាយ​ស្រួល​ដោយព្រោះវាមានកូដខ្លីៗច្រើន ឬក៏គ្មានជម្រើសនៃកូដតែម្តង ដូច្នេះឥឡូវនេះ អ្នកណាម្នាក់ក៏អាច​បង្កើត​គេហទំព័រ​ដែលសាមញ្ញមួយ ទោះជាគ្មានជំនាញក្នុងការសរសេរកម្មវិធីក៏ដោយ។ នោះ​ហើយ​ជាមូល​ហេតុដែលការងារសម្រាប់អ្នកអភិវឌ្ឍន៍គេហទំព័រនាពេលអនាគត នឹង​មានតម្រូវការតិច​ហើ​យ​ប្រាក់ខែ​របស់ពួកគេមិនមានភាពកើនឡើងនោះទេ។

 

 

Software Developer

អ្នកអភិវឌ្ឍន៍កម្មវិធី៖

អ្នកអភិវឌ្ឍន៍កម្មវិធីគួរតែអាចសរសេរនូវកម្មវិធីរបស់កុំព្យូទ័រ ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃកុំព្យូទ័រ ស្ថាបត្យកម្មនៃកុំព្យូទ័រ និងរចនាសម្ព័ន្ធនៃទិន្នន័យ ព្រមទាំងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ និង​ការអភិវឌ្ឍន៍​គេហទំព័រ។ ដើម្បីធ្វើឲ្យការកែលម្អប្រកប​ដោយភាពច្នៃ​ប្រឌិត​ចំពោះកម្មវិធី​ដែល​មាន​ស្រាប់ ឬដើម្បីស្នើសុំបង្កើតប្រព័ន្ធថ្មី វិស្វករផ្នែកកម្មវិធីក៏ត្រូវមានភាពច្នៃប្រឌិតផងដែរ។ ពួកគេ​នឹង​ត្រូវ​ធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ និងដោយប្រុងប្រយ័ត្ន​ដើម្បី​ឲ្យពួកគេ​អាចធានាថា ​ពួកគេ​បំពេញ​តាម​ តម្រូវ​នៃផ្នែក​កម្មវិធីរបស់អតិថិជនប្រកបដោយប្រសិទ្ធភាព។

អ្នកអភិវឌ្ឍន៍កម្មវិធីមានលទ្ធភាពច្រើនក្នុងការផ្តោតលើវិស័យមួយដ៏ជាក់លាក់នៃការអភិវឌ្ឍ និង​បង្កើនជំនាញ​នៅក្នុងវិស័យដែលខ្លួនបានជ្រើសរើស។ ពួកគេ​មានការអភិវឌ្ឍដែលល្អ​ប្រសើរ​ជាងមុន ក្នុងការបង្កើននូវអាជីពរបស់ពួកគេ ក៏ដូចជាប្រាក់ខែ ខណៈពេល​ដែលកំពុង​ធ្វើការ​លើ​គម្រោងដែលមានភាពស្មុគស្មាញ។

 

IT Academy STEP Cambodia ទទួលសិស្សថ្មីក្នុងការចូលរួមសិក្សាកម្មវិធីជំនាញផ្នែក Software Development ដែលបូកបញ្ចូលផ្នែកមេរៀនរបស់ web development ផងដែល។ ចូលរួមសិក្សាជាមួយយើងក្នុងរយៈពេល២,៥ឆ្នាំ លោកអ្នកនឹងក្លាយជាអ្នកអភិវឌ្ឍន៍កម្មវិធីដ៏ជំនាញម្នាក់និងទទួលបានជំនួយក្នុងឱកាសការងារ។ សិស្សដែលបញ្ចប់ការសិក្សាពីសាលាយើងទាំងអស់គឺសុទ្ធតែមានការងារនិងឯកភាពថាការសិក្សានៅ IT Academy STEP ពិតជាជួយពួកគេអោយទទួលបានចំណូលល្អ។

More information about the program. 

 

 



អ្នកនិពន្ធ::

STEP IT Academy

វិទ្យាស្ថាន IT Academy STEP កម្ពុជាបើកការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា 2023/2024

វិទ្យាស្ថាន IT Academy STEP កម្ពុជាមានមោទនភាពជំរាបជួនដំណឹងថា ឥឡូវនេះយើងបើកទទួលពាក្យសិក្សាសម្រាប់ឆ្នាំសិក្សា 2023/2024 ។

វិវិទ្យាស្ថាន IT Academy STEP កម្ពុជាមានមោទនភាពក្នុងការប្រកាសថា ឥឡូវនេះយើងកំពុងបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា 2023/2024។ យើងផ្តល់ជូននូវកម្មវិធីជំនាញវិជ្ជាជីវៈកម្រិតអន្តរជាតិចំនួនពីរ - ការអភិវឌ្ឍន៍កម្មវិធី(Software Development) និងកម្មវីធីរចនាកុំព្យូទ័រក្រាហ្វិក(Computer Graphic and Design)។ កម្មវិធីផ្នែកបច្ចេកវិទ្យាទាំងពីរនេះ មានរយៈពេលសិក្សា 2.5 ឆ្នាំ។ ដើម្បីចាប់ផ្តើម សិស្សគួរតែមានចំណេះដឹងប្

ШАГ логотип

news

ជោគជ័យឆ្នើមរបស់ IT Academy STEP Graduates

វិទ្យាស្ថាន IT Academy STEP Cambodia នាពេលថ្មីៗនេះ បានប្រារព្ធពិធីបញ្ចប់ថ្នាក់បរិញ្ញាបត្រមួយទៀត នៃនិស្សិតដែលមានទេពកោសល្យ។ និស្សិតបញ្ចប់ការសិក្សាមួយក្រុមនេះ ជំនាញផ្នែករចនាក្រាហ្វិក។ ដោយផ្អែកលើទីតាំងការងារដ៏អស្ចារ្យរបស់ពួកគេ វាច្បាស់ណាស់ថាកម្មវិធី STEP បានផ្តល់ឱ្យសិស្សទាំងនេះនូវមូលដ្ឋានគ្រឹះដ៏ល្អឥតខ្ចោះសម្រាប់ភាពជោគជ័យប្រកបដោយវិជ្ជាជីវៈ។

វិទ្យាស្ថាន IT Academy STEP Cambodia នាពេលថ្មីៗនេះ បានប្រារព្ធពិធីបញ្ចប់ថ្នាក់បរិញ្ញាបត្រមួយទៀត នៃនិស្សិតដែលមានទេពកោសល្យ។ និស្សិតបញ្ចប់ការសិក្សាមួយក្រុមនេះ ជំនាញផ្នែករចនាក្រាហ្វិក។ ដោយផ្អែកលើទីតាំងការងារដ៏អស្ចារ្យរបស់ពួកគេ វាច្បាស់ណាស់ថាកម្មវិធី STEP បានផ្តល់ឱ្យសិស្សទាំងនេះនូវមូលដ្ឋានគ្រឹះដ៏ល្អឥតខ្ចោះសម្រាប់ភាពជោគជ័យប្រកបដោយវិជ្ជាជីវៈ។ យើងមានមោទនភាពមិនគួរឱ

ШАГ логотип

news

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង IT Academy STEP Cambodia

នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និង IT Academy STEP Cambodia (STEP) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និង IT Academy STEP Cambodia (STEP) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ពិធីនេះមានការអញ្ជើញចូលរួមពីមន្ត្រីកំពូលមកពីភាគីទាំងសងខាង រួមមាន លោកបណ្ឌិត កុល ផេង ប្រធាន និងជាស្ថាបនិកនៃ PUC លោក Vladimir RODIONOVS និងលោកស្រី Natalja Rodionova ដៃគូគ្រប់គ្រងនៃ STEP ព្រមទាំងព្រឹទ្ធបុរស

ШАГ логотип

news

ការនាំយកជំនាញឌីជីថល ដល់សិស្សានុសិស្សនៅវិទ្យាល័យចាក់អង្រែក្រោម

ក្រុមការងាររបស់យើងមកពីវិទ្យាស្ថាន IT Academy STEP Cambodia បានចុះទៅសិក្សានៅវិទ្យាល័យចាក់អង្រែក្រោម ដើម្បីបង្កើតបន្ទប់កុំព្យូទ័រដំបូងរបស់ពួកគេ ដោយបរិច្ចាគកុំព្យូទ័រយួរដៃ និងតុ។

ថ្ងៃនេះ ក្រុមការងាររបស់យើងមកពីវិទ្យាស្ថាន IT Academy STEP Cambodia បានចុះទៅសិក្សានៅវិទ្យាល័យចាក់អង្រែក្រោម ដើម្បីបង្កើតបន្ទប់កុំព្យូទ័រដំបូងរបស់ពួកគេ ដោយបរិច្ចាគកុំព្យូទ័រយួរដៃ និងតុ។ សាលាដ៏ធំនេះបម្រើសិស្សជាង 5,000 នាក់ចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ។ ការផ្តល់លទ្ធភាពទទួលបានបច្ចេកវិទ្យាគឺមានសារៈសំខាន់សម្រាប់យុវជននាពេលបច្ចុប្បន្ននេះដើម្បីទទួលបានជំនាញឌី

ШАГ логотип

Telegram

អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

អាន

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន