សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

ភ្នំពេញ
ШАГ логотип

មើលទៅតាមបច្ចុប្បន្នភាព។ ហេតុអ្វីបានជាការរៀនជំនាញឌីជីថលគឺជាការសម្រេចចិត្តដ៏ល្អបំផុតក្នុងកាលៈទេសៈដែលកំពុងមានការរាតត្បាតជាសាកល?

01.06.2021

1772 ការមើល

Covid-19 បានបង្កផលប៉ះពាល់យ៉ាងច្រើនដល់ពិភពលោក

ការរាតត្បាតជាសកលរបស់ Covid-19 ធ្វើអោយសិស្សនិងនិស្សិតប្រមាណ១,៦ពាន់លាននាក់ត្រូវរៀនតាមរយៈប្រព័ន្ធអនឡាញ ចំណែកឯប្រជាជនរាប់រយលាននាក់ទៀតត្រូវបាត់បង់ការងារធ្វើ ខណៈពេលដែលអាជីវកម្មជាច្រើនទៀតក្ស័យធន ហើយត្រូវសម្របខ្លួនទៅនិងការផ្លាស់ប្ដូរនាពេលបច្ចុប្បន្ន។ នៅប្រទេសកម្ពុជាវិស័យគន្លឹះសេដ្ឋកិច្ចសំខាន់ៗ

ដូចជា ទេសចរណ៍ ផលិតកម្មនាំចេញ និង សំណង់កំពុងឆ្លងកាត់គ្រាលំបាកបំផុត។ មានការសង្ឃឹមថាការចាក់វ៉ាក់សាំងអាចជួយគ្រប់គ្រងការរីករាលដាលនៃជំងឺនេះបាន ប៉ុន្តែវាច្បាស់ណាស់ថាពិភពលោកនឹងមិនត្រឡប់ទៅសភាពដើមវិញទេ។

ជំនាញឌីជីថលគឺជាគន្លឹះនៅក្នុងពិភពលោកថ្មីនេះ

ជំងឺរាតត្បាត Covid-19 កំពុងបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកដែលស្រឡាញ់បច្ចេកវិទ្យានិង មានជំនាញក្នុងការបង្កើតដំណោះស្រាយថ្មីៗ និង ប្រើប្រាស់វាសម្រាប់ផលប្រយោជន៍។

ទោះបីជាមានបញ្ហាប្រឈមច្រើននៅក្នុងឧស្សាហកម្មបែបប្រពៃណីក្តី ឧស្សាហកម្មផ្តោតលើបច្ចេកវិទ្យាក្តី ក៏ប្រជាជននៅតែអាចឆ្លងកាត់ការលំបាក់នេះបាន។ ក្រុមហ៊ុន IT និង អាជីវកម្មដែលទើបតែចាប់ផ្តើម ហើយនឹងអ្នកដែលខ្លាំងខាងឌីជីថលអាចធ្វើការប្រព័ន្ធអនឡាញ និងអាចបន្តធ្វើការនៅក្រៅប្រទេសបានទៀតផង ដោយមិនចាំបាច់ចេញពីផ្ទះ។

តម្រូវការសម្រាប់អ្នកសរសេរកម្មវិធីនិងអ្នករចនាបថមិនបានថយចុះទេ។ ជាការពិតណាស់ ឱកាសការងារកាន់តែច្រើនជាពិសេសការធ្វើការពីចម្ងាយត្រូវបានគេណែនាំដាក់ឱ្យប្រើ។ ខណៈពេលសេដ្ឋកិច្ចកំពុងតែងើបឡើងវិញបន្ទាប់ពីរោគរាតត្បាត ព្រមជាមួយនិងការលើកឡើងនូវដំណោះស្រាយផ្នែកបច្ចេកវិទ្យាថ្មីៗ ទាំងនេះធ្វើអោយកើននូវតំរូវការកាន់តែច្រើនឡើងចំពោះអ្នកជំនាញព័ត៌មានវិទ្យាដែលមានជំនាញខុសៗគ្នានៅជុំវិញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយក៏នៅតែមានគំលាតរវាងអ្វីដែលក្រុមហ៊ុនអាជីវកម្មកំពុងស្វែងរកនិងជំនាញអ្វីដែលមានឱ្យ។

ខណៈពេលដែលពិភពលោកកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរ ដំណោះស្រាយដ៏ល្អបំផុតសម្រាប់ប្រជាជនគឺត្រូវពិនិត្យឡើងវិញនូវអ្វីដែលជាស្ថានភាពបច្ចុប្បន្នរបស់ពួកគេ តើពួកគេមានជំនាញអ្វីខ្លះហើយជំនាញទាំងនោះកំពុងមានតម្រូវការក្នុងពេលបច្ចុប្បន្ននិងពេលអនាគតដែរឺទេ?

តើគួរចាប់ផ្ដើមការសិក្សាព័ត៌មានវិទ្យា(IT)របស់អ្នកនៅឯណា?

ដូច្នេះប្រសិនបើអ្នកយល់ច្បាស់ថាជំនាញឌីជីថលអាចនាំមកនូវឱកាសការងារជាច្រើនហើយនោះ ដូចនេះមិនចាំបាច់ចំនាយពេលស្វែងរកនៅកន្លែងផ្សេងទេគ្រាន់តែចុចចូលគេហទំព័រ IT Academy STEP Cambodia ជាការស្រេច។ IT Academy STEP Cambodia ជាសាខានៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ ដែលប្រតិបត្តិការនៅ ២២ ប្រទេសហើយមានសិស្សបញ្ចប់ការសិក្សាជាង ១៨០,០០០ នាក់ចាប់តាំងពីឆ្នាំ ១៩៩៩មកម្លេះ។ ជាមួយនឹងកម្មវិធីជំនាញ Software Development រឺ Computer Graphics and Design ដែលចំណាយពេលត្រឹមតែ ២ឆ្នាំកន្លះ និស្សិតអាចរៀនជំនាញសំខាន់ៗជាមួយអ្នកជំនាញមកពីក្រៅប្រទេស ព្រមទាំងមានកម្មវិធីសិក្សាបែបអន្តរជាតិទៀតផង។ ក្នុងវគ្គដំបូងសិស្សត្រូវតំរូវអោយរៀនអំពីការងារគម្រោង និង portfolios ដែលនេះធ្វើអោយសិស្សកាន់តែយល់ដឹងកាន់តែច្បាស់ ថាតើត្រូវធ្វើយ៉ាងម៉េចដូចម្តេចដើម្បីក្លាយជា programmer រឺ designer ដ៏ជោគជ័យ។ បន្ថែមពីលើនោះ សិស្សនឹងយល់ដឹងពីឪកាសការងារខុសៗគ្នាហើយអាចរើសយកជំនាញណាមួយដែលពួកគេពេញចិត្តបំផុត។

សិស្សក៏អាចជ្រើសរើសសិក្សាពេញម៉ោងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ឬក៏សិក្សាក្រៅម៉ោងនៅចុងសប្ដាហ៍ ដូច្នេះវាមានភាពងាយស្រួលសំរាប់សិស្សក្នុងការរួមបញ្ចូលរវាងការសិក្សាផងនិងធ្វើការផង។ IT Academy STEP Cambodia មានដៃគូជាច្រើនទាំងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនអន្តរជាតិដែលអាចផ្តល់ជូននូវឱកាសចុះកម្មសិក្សា ឬការងារជូនដល់និស្សិតទៀតផង។ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអប់រំប្រកបដោយគុណភាព និងឱកាសទទួលការងាររបស់និស្សិត IT Academy STEP Cambodia មានមោទនភាពថា ១០០ភាគរយនៃនិស្សិតបញ្ចប់ការសិក្សាប្រាកដជាប្រាប់អ្នកថា IT Academy STEP Cambodia គឺជាជម្រើសដល់ល្អបំផុតសម្រាប់ការសិក្សាផ្នែក IT។



អ្នកនិពន្ធ::

STEP IT Academy

news

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ

វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។

អ្នកទើបតែប្រឡងជាប់ ឬរៀនចប់វិទ្យាល័យមែនទេ? តើត្រូវធ្វើអ្វីបន្តទៀត? សាលា IT Academy STEP កម្ពុជា កំពុងទទួលពាក្យចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ យើងមានកម្មវិធីសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈកម្រិតខ្ពស់ចំនួន ៤ ដែលមានរយៈពេល ២ឆ្នាំកន្លះ។ កម្មវិធីនីមួយៗត្រូវបានបង្កើតឡើងស្របតាមតម្រូវការការងារដែលក្រុមហ៊ុននានានៅកម្ពុជា និងបរទេសកំពុងស្វែងរកនាពេលបច្ចុប្បន្ន។ áž

ШАГ логотип

news

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?

ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។

តើអ្នកកំពុងពិចារណាអំពីអនាគតរបស់អ្នកក្នុងវិស័យ IT ដែរឬទេ? តើអ្នកចង់មានអាជីពដែលផ្តល់ជូនអ្នកនូវជំនាញពិតប្រាកដ បើកទ្វារទៅកាន់ឱកាសអន្តរជាតិ និងជួយឱ្យអ្នករកការងារបានលឿនទេ? នៅវិទ្យាស្ថាន IT Academy STEP Cambodia កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្ររងរបស់យើង ត្រូវបានរចនាឡើងដើម្បីជួយអ្នកសម្រេចបាននូវគោលដៅរបស់អ្នក ក្នុងរយៈពេលត្រឹមតែ ២.៥ ឆ្នាំប៉ុណ្ណោះ។    ១. ពេលវេលាខ្លី លទ្ធផáž

ШАГ логотип

news

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ

ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។

បើអ្នកតែងតែចង់រៀនប្រើកុំព្យូទ័រ ប៉ុន្តែមិនដឹងត្រូវចាប់ផ្តើមពីណាទេ ថ្នាក់នេះសម្រាប់អ្នកហើយ! IT Academy STEP Cambodia កំពុងផ្ដល់ជូននូវថ្នាក់មូលដ្ឋានកុំព្យូទ័ររយៈពេល ៨ សប្ដាហ៍ សមរម្យសម្រាប់អ្នកចាប់ផ្តើម និងបង្រៀនជាភាសាខ្មែរ។ ហេតុអ្វីកុំព្យូទ័រជាជំនាញសំខាន់? ក្នុងសម័យបច្ចុប្បន្ននេះ ជំនាញប្រើកុំព្យូទ័រមិនមែនជាជម្រើសទៀតទេ តែគឺជាជំនាញចាំបាច់។ មិនថាអ្នកកំពុងស្វែង

ШАГ логотип

news

Computer Academy STEP Cambodia ឆ្នាំសិក្សាថ្មី 2024 - 2025

ការចុះឈ្មោះត្រូវបានបើកសម្រាប់ឆ្នាំសិក្សា 2024-2025 របស់ IT Academy STEP Cambodia! ចុះឈ្មោះចូលរៀនវគ្គសិក្សាផ្នែកសរសេរកម្មវិធី ឬកុំព្យូទ័រក្រាហ្វិច និងរចនា ដើម្បីទទួលបានសញ្ញាប័ត្រអន្តរជាតិ និងបរិញ្ញាបត្ររង។ ធានាអនាគតរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!

  IT Academy STEP  Cambodia រីករាយក្នុងការប្រកាសថាការចុះឈ្មោះឥឡូវនេះត្រូវបានបើកសម្រាប់ឆ្នាំសិក្សាថ្មីរបស់យើង។ យើងផ្តល់ជូននូវវគ្គសិក្សាជំនាញវិជ្ជាជីវៈដ៏អស្ចារ្យចំនួនពីរ៖ ថ្នាក់អភិវឌ្ឍន៍កម្មវិធី និងថ្នាក់កុំព្យូទ័រក្រាហ្វិច និងការរចនាជាមួយនឹងកម្មវិធីសិក្សាដែលបានធ្វើបច្ចុប្បន្នភាពថ្មីដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ និងតម្រូវការទីផ្សារហើយធានាឱ្យនិស្សិតបញ្á

ШАГ логотип

Telegram

អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

អាន

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន