សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

ភ្នំពេញ
ШАГ логотип

ហេតុអ្វីត្រូវជ្រើសរើសវិទ្យាស្ថាន IT Academy STEP ជាជាងស្ថាប័នអប់រំដ៏ទៃទៀត?

02.06.2021

3097 ទស្សនៈ

ការសម្រេចចិត្តរកកន្លែងដែលត្រូវសិក្សា និងទទួលការអប់រំគឺសំខាន់ដូចគ្នាទៅនិងការសំរេចចិត្តជ្រើសរើសមុខវិជ្ជាដើម្បីសិក្សាដែរ។ ខណៈពេលដែលជ្រើសរើសកន្លែងសម្រាប់ការសិក្សារបស់អ្នក អ្នកគួរតែពិចារណាលើចំនុចជាច្រើន។ យើងចង់បង្ហាញអំពីអត្ថប្រយោជន៍ខ្លះនៃការសិក្សានៅ IT Academy STEP Cambodia។

ដូច្នេះតើអ្នកអាចរំពឹងអ្វីខ្លះពីការសិក្សានៅវិទ្យាស្ថាន IT Academy STEP Cambodia ហើយហេតុអ្វីបានជានិស្សិតរាប់រយនាក់ជ្រើសរើសយក STEP?

គ្រូបណ្តុះបណ្តាលរបស់យើងគឺជាអ្នកជំនាញអាជីព

គ្រូបណ្តុះបណ្តាលរបស់យើងគឺមានទាំងជនបរទេសនិងជនជាតិខ្មែរ ម្នាក់ៗសុទ្ធតែជាអ្នកជំនាញក្នុងវិស័យរបស់ពួកគេ។ មានគ្រូជនជាតិមកពី១០ប្រទេសជាងកំពុងបង្រៀននៅ IT Academy STEP Cambodia ដែលនេះអាចធានាបាននូវបទពិសោធន៍សិក្សាបែបអន្តរជាតិយ៉ាងពិតប្រាកដ។ ពួកគេម្នាក់ៗសុទ្ធតែមានជំនាញវិជ្ជាជីវៈច្បាស់លាស់នៅក្នុងមេរៀនដែលពួកគេកំពុងបង្រៀនហើយក៏យល់ច្បាស់អំពីអ្វីដែលជាតម្រូវការនៅកន្លែងធ្វើការផងដែរ។ ដូច្នេះការរៀនសូត្រជាមួយ STEP និស្សិតមិនត្រឹមតែរៀនតែទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការយល់ដឹងនិងការណែនាំអំពីវិជ្ជាជីវៈពីអ្នកជំនាញរបស់យើងទៀតផង។

ផ្ដោតលើជំនាញនិងការអនុវត្តន៍

ប្រហែលជា ៨០ ភាគរយនៃឯកសារបណ្តុះបណ្តាលផ្ដល់ឱ្យតាមរយៈការអនុវត្តន៍ជាក់ស្តែង កម្រងសំណួរ និងគម្រោងនានា។ កម្មវិធីសិក្សារបស់យើងផ្តោតទៅលើការពង្រឹងជំនាញជាក់ស្តែងដែលពាក់ព័ន្ធ ដែលវានឹងជួយសិស្សរបស់យើងក្នុងការបំពេញការងារថ្ងៃអនាគត។ ជារៀងរាល់ឆ្នាំក្រុមការងារ IT Academy STEP ពិនិត្យឡើងវិញនូវកម្មវិធីសិក្សា និងធ្វើការកែទម្រង់ដើម្បីធ្វើឱ្យប្រាកដថាកម្មវិធីសិក្សាពាក់ព័ន្ធជាមួយទីផ្សារការងារ។ យើងក៏មានការសហការជាមួយក្រុមហ៊ុនជាច្រើនដើម្បីធានាថាយើងស្គាល់ពីអ្វីដែលជាតំរូវការផ្នែកការងារ ដែលជួយអោយសិស្សអាចរៀបចំខ្លួនដើម្បីធ្វើការជាមុន។ នៅពេលសិក្សាជាមួយ STEP សិស្សធ្វើការលើគម្រោង និងកសាងportfolio របស់ពួកគេ។ ដូច្នេះនៅពេលពួកគេបញ្ចប់ការសិក្សាពួកគេអាចធ្វើបង្ហាញជំនាញនិងសមត្ថភាពរបស់ពួកគេបានយ៉ាងច្បាស់។

ជំនួយក្នុងការស្វែងរកការងារ

គោលដៅរបស់យើងគឺភាពជោគជ័យនៃការទទួលបានការងារធ្វើរបស់សិស្សក្រោយបញ្ចប់ការសិក្សា។ IT Academy STEP មានកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិ ដែលជួយផ្ដល់ការងារធ្វើដល់សិស្ស។ យើងផ្តល់សិក្ខាសាលានិងការបណ្តុះបណ្តាលឥតគិតថ្លៃអំពីរបៀបបង្កើតប្រវត្តិរូបការងារសង្ខេបដែលសំខាន់សម្រាប់ការដាក់ពាក្យធ្វើការ, របៀបសរសេរលិខិតអមឯកសារដាក់ពាក្យធ្វើការ និងត្រៀមខ្លួនសម្រាប់ការសម្ភាសន៍ការងារ។ ក្នុងអំឡុងពេលធ្វើបទបង្ហាញក្នុងពេលបញ្ចប់ការសិក្សា សិស្សនឹងជួបជាមួយអ្នកជំនាញដែលមានបទពិសោធន៍ផ្ទាល់ដែលផ្តល់យោបល់និងដំបូន្មានដ៏មានតម្លៃអោយសិស្ស ហើយសិស្សមួយចំនួនទៀតត្រូវបានផ្តល់ការងារឱ្យភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សារួច។

សន្សំសំចៃពេលវេលានិងថវិកា

កម្មវិធីជំនាញអន្តរជាតិរបស់ IT Academy STEP Cambodia ចំណាយពេលសិក្សាតែ ២ឆ្នាំកន្លះតែប៉ុណ្ណោះ។ ចាប់ពីវគ្គសិក្សាដំបូង សិស្សអាចចាប់ផ្តើមរៀនជំនាញវិជ្ជាជីវៈដោយមិនចាំបាច់ខាតពេលវេលាដើម្បីសិក្សាមុខវិជ្ជាទូទៅទេ។ IT Academy STEP ទទួលយកសិស្សចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ។ សិស្សមួយចំនួនដែលបានសិក្សាជាមួយ STEP ចាប់តាំងពីវិទ្យាល័យមក ទទួលបានទាំងការអប់រំទូទៅនិងការអប់រំព័ត៌មានវិទ្យា(IT)។ ដូច្នេះជំនួសឱ្យការសិក្សារ ៤ ឬ ៥ ឆ្នាំនៅសាកលវិទ្យាល័យ សិស្សរបស់ពួកយើងអាចទទួលបានជំនាញដោយគ្រាន់តែសិក្សាររយៈពេល២ឆ្នាំកន្លះប៉ុណ្ណោះ។

បេសកកម្មរបស់ IT Academy STEP គឺនាំមកនូវការអប់រំប្រកបដោយគុណភាពអន្តរជាតិដែលមានតំលៃសមរម្យសម្រាប់សិស្ស និងនិស្សិតជាច្រើននៅក្នុងប្រទេសកម្ពុជា។ ហេតុដូច្នេះហើយទើបតម្លៃសិក្សានៅកម្ពុជាគឺទាបជាង ២ដងនៃតម្លៃសិក្សានៅតាមសាខា STEP ផ្សេងៗទៀតនៅអឺរ៉ុប។ សិស្សបង់ថ្លៃសិក្សាដែលក្នុងតម្លៃនោះគឺបានគិតរួមបញ្ចូលទាំងថ្លៃសម្ភារៈសិក្សា ការបញ្ជាក់វិញ្ញាបនបត្រអន្តរជាតិ និងការប្រឡងរួចរាល់ជាស្រេចហើយ។ ប្រសិនបើយើងប្រៀបធៀបអំពីថ្លៃសិក្សានៅ IT Academy STEP Cambodia រយៈពេល២ឆ្នាំកន្លះទៅនឹងថ្លៃសិក្សាជាមធ្យមនៅសាកលវិទ្យាល័យអន្តរជាតិនានានៅកម្ពុជាវិញ និស្សិតនឹងមើលឃើញច្បាស់ថាក្នុងករណីខ្លះថ្លៃសិក្សាគឺទាបជាង ៣ ឬ ៤ ដងឯណោះ! ដូច្នេះការសិក្សាជាមួយ IT Academy STEP Cambodia អាចជួយសន្សំសំចៃពេលវេលានិងថវិការបស់អ្នកថែមទាំងមិនធ្វើឱ្យខូចគុណភាពនិងឱកាសទៅរកភាពជោគជ័យនាពេលអនាគតរបស់អ្នកឡើយ!

 



អ្នកនិពន្ធ::

STEP IT Academy

news

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ

វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។

អ្នកទើបតែប្រឡងជាប់ ឬរៀនចប់វិទ្យាល័យមែនទេ? តើត្រូវធ្វើអ្វីបន្តទៀត? សាលា IT Academy STEP កម្ពុជា កំពុងទទួលពាក្យចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ យើងមានកម្មវិធីសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈកម្រិតខ្ពស់ចំនួន ៤ ដែលមានរយៈពេល ២ឆ្នាំកន្លះ។ កម្មវិធីនីមួយៗត្រូវបានបង្កើតឡើងស្របតាមតម្រូវការការងារដែលក្រុមហ៊ុននានានៅកម្ពុជា និងបរទេសកំពុងស្វែងរកនាពេលបច្ចុប្បន្ន។ áž

ШАГ логотип

news

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?

ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។

តើអ្នកកំពុងពិចារណាអំពីអនាគតរបស់អ្នកក្នុងវិស័យ IT ដែរឬទេ? តើអ្នកចង់មានអាជីពដែលផ្តល់ជូនអ្នកនូវជំនាញពិតប្រាកដ បើកទ្វារទៅកាន់ឱកាសអន្តរជាតិ និងជួយឱ្យអ្នករកការងារបានលឿនទេ? នៅវិទ្យាស្ថាន IT Academy STEP Cambodia កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្ររងរបស់យើង ត្រូវបានរចនាឡើងដើម្បីជួយអ្នកសម្រេចបាននូវគោលដៅរបស់អ្នក ក្នុងរយៈពេលត្រឹមតែ ២.៥ ឆ្នាំប៉ុណ្ណោះ។    ១. ពេលវេលាខ្លី លទ្ធផáž

ШАГ логотип

news

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ

ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។

បើអ្នកតែងតែចង់រៀនប្រើកុំព្យូទ័រ ប៉ុន្តែមិនដឹងត្រូវចាប់ផ្តើមពីណាទេ ថ្នាក់នេះសម្រាប់អ្នកហើយ! IT Academy STEP Cambodia កំពុងផ្ដល់ជូននូវថ្នាក់មូលដ្ឋានកុំព្យូទ័ររយៈពេល ៨ សប្ដាហ៍ សមរម្យសម្រាប់អ្នកចាប់ផ្តើម និងបង្រៀនជាភាសាខ្មែរ។ ហេតុអ្វីកុំព្យូទ័រជាជំនាញសំខាន់? ក្នុងសម័យបច្ចុប្បន្ននេះ ជំនាញប្រើកុំព្យូទ័រមិនមែនជាជម្រើសទៀតទេ តែគឺជាជំនាញចាំបាច់។ មិនថាអ្នកកំពុងស្វែង

ШАГ логотип

news

Computer Academy STEP Cambodia ឆ្នាំសិក្សាថ្មី 2024 - 2025

ការចុះឈ្មោះត្រូវបានបើកសម្រាប់ឆ្នាំសិក្សា 2024-2025 របស់ IT Academy STEP Cambodia! ចុះឈ្មោះចូលរៀនវគ្គសិក្សាផ្នែកសរសេរកម្មវិធី ឬកុំព្យូទ័រក្រាហ្វិច និងរចនា ដើម្បីទទួលបានសញ្ញាប័ត្រអន្តរជាតិ និងបរិញ្ញាបត្ររង។ ធានាអនាគតរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!

  IT Academy STEP  Cambodia រីករាយក្នុងការប្រកាសថាការចុះឈ្មោះឥឡូវនេះត្រូវបានបើកសម្រាប់ឆ្នាំសិក្សាថ្មីរបស់យើង។ យើងផ្តល់ជូននូវវគ្គសិក្សាជំនាញវិជ្ជាជីវៈដ៏អស្ចារ្យចំនួនពីរ៖ ថ្នាក់អភិវឌ្ឍន៍កម្មវិធី និងថ្នាក់កុំព្យូទ័រក្រាហ្វិច និងការរចនាជាមួយនឹងកម្មវិធីសិក្សាដែលបានធ្វើបច្ចុប្បន្នភាពថ្មីដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ និងតម្រូវការទីផ្សារហើយធានាឱ្យនិស្សិតបញ្á

ШАГ логотип

Telegram

អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

អាន

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន