ខ្ញុំសម្រេចចិត្តរៀន Programming ព្រោះមុខវិជ្ជានេះ កំពុងតែពេញនិយមទូទាំងសាកលលោក។ ហើយខ្ញុំក៏ចង់បង្កើតដំណោះស្រាយ ដែលងាយស្រួលនិងចំណាយពេលតិច។ ប្រទេសកម្ពុជា ចាំបាច់ត្រូវតែអភិវឌ្ឍន៍បច្ចេកវិទ្យា ប៉ុន្តែមានត្រឹមតែសិស្សតិចតួចប៉ុណ្ណោះ ដែលរៀនមុខវិជ្ជានេះ។ ខ្ញុំគិតថា អនាគតរបស់ខ្ញុំនឹងប្រសើរឡើង ប្រសិនបើខ្ញុំជ្រើសរើសរៀនមុខវិជ្ជា Software Development នេះ។
ខ្ញុំមានហេតុផល ៣ដែលធ្វើឲ្យខ្ញុំសម្រេចចិត្តមករៀននៅ IT Academy STEP Cambodia:
• កម្មវិធីសិក្សា គឺល្អធ្វើឲ្យខ្ញុំរៀនបានយ៉ាងងាយស្រួល។
• គ្រូបង្រៀន មានបទពិសោធន៍ និងធ្វើឲ្យសិស្សងាយយល់បាន
• សញ្ញាប័ត្រ មានការទទួលស្គាល់ពី Microsoft និង CISCO។ វាធ្វើឲ្យខ្ញុំងាយស្រួលក្នុងការស្វែងរកការងារធ្វើ។