បច្ចុប្បន្ននេះ មនុស្សគ្រប់ៗគ្នាមានទូរស័ព្ទស្មាតហ្វូនឬកុំព្យូទ័រ ហើយពួកគេប្រើប្រាស់វាជារៀងរាល់ថ្ងៃសម្រាប់ការទំនាក់ទំនងជាមួយមិត្តភក្តិ ចែករំលែករឿងរ៉ាវផ្សេងៗ អានព័ត៌មាន មើលវីដេអូ និងសកម្មភាពផ្សេងៗទៀតជាច្រើន។ទាំងអស់នេះសុទ្ធតែជាសមិទ្ធិផលដែលបានពីការសរសេរកូដឬក៏ការសរសេរកម្មវិធី ដែលជាជំនាញមូលដ្ឋាននៃព័ត៌មានវិទ្យា។
ក្មេងៗដែលសរសេរកូដនឹងទទួលបានបទពិសោធន៍ពិសេស ដែលក្នុងនោះរួមបញ្ចូលពីការទំនាក់ទំនង ការគិតកត្តវិជ្ជានិងការដោះស្រាយបញ្ហា។ទាំងនេះសុទ្ធសឹងតែជាជំនាញដែលមានតម្លៃនៅក្នុងសតវត្សទី២១ ដើម្បីឈានទៅរកភាពជោគជ័យនៅក្នុងពិភពបច្ចេកវិទ្យារបស់ពួកយើង។
តើការសរសេរកូដគឺជាអ្វី?
ការសរសេរកូដគឺជាដំណើរការនៃការសរសេរកូដឲ្យកុំព្យូទ័រមួយៗនិងតាមលំដាប់ដើម្បីឲ្យកម្មវិធីដំណើរការ។ ហ្គេម តាប្លេរថយន្ត ទូរស័ព្ទស្មាតហ្វូន ឬទោះបីជាម៉ាស៊ីនបោកខោអាវសុទ្ធសឹងតែប្រើការសរសេរកូដដើម្បីរៀបចំមុខងារត្រឹមត្រូវឲ្យវា។
សព្វថ្ងៃនេះកុមារអាចចាប់ផ្តើមរៀនសរសេរកូដទោះបីជាពួកគេនៅក្មេងក៏ដោយចុះដូចជាកុមារអាយុ៥ឆ្នាំលេងហ្គេមអញ្ចឹងដែរ។ការសរសេរកូដសម្រាប់កុមារមានលក្ខណៈសប្បាយ និងរំភើប។កុមារធំៗរៀនគ្រឹះមូលដ្ឋាននៃការសរសេរកូដវាធ្វើឲ្យពួកគេងាយស្រួលយល់និងអាចអនុវត្តន៍ការសរសេរកូដនោះនៅក្នុងថ្ងៃអនាគត។ជាពិសេសសម្រាប់ក្មេងតូចៗមិនចាំបាច់តម្រូវឲ្យមានកុំព្យូទ័រដើម្បីបង្រៀនពីមូលដ្ឋានគ្រឹះនៃការសរសេរកម្មវិធីនោះទេ ព្រោះពួកគេអាចរៀន Precoding educational games បាន។
មាតាបិតាខ្លះគិតថាការសរសេរកូដ គឺវាស្មុគស្មាញខ្លាំងណាស់ប៉ុន្តែការពិតក្មេងៗអាចសម្របសម្រួលបាននឹងកម្មវិធីទាំងនោះបានតាមរយៈសកម្មភាពល្បែងអប់រំដែលយើងផ្តល់ឲ្យកុមារគឺផ្តើមឲ្យពួកគេរៀនគោលគំនិតភាសាសរសេរកម្មវិធី ដូចជា ឡើង ចុះ ថយក្រោយ ទៅមុខ បត់ឆ្វេង និងបត់ស្តាំ។ ការសរសេរកូដគឺដូចជាល្បែងអញ្ចឹង វាពិតជាទាក់ទាញខ្លាំងណាស់សម្រាប់កុមារ។
ការសរសេរកូដគឺពាក់ព័ន្ធជាមួយការយល់ដឹងពីហេតុផលនិងភាពសមហេតុសមផល
នៅពេលដែលក្មេងគិតទៅដល់ការបង្ហាញទិសដៅ ទីតាំងដែលត្រូវទៅ និងសកម្មភាពដែលជាមធ្យោបាយទៅឲ្យដល់គោលដៅ ពួកគេនឹងអាចបង្កើនជំនាញគណនាគណិតវិទ្យារបស់ពួកគេ ក្នុងវិធីសាស្រ្តអនុវត្តន៍ជាក់ស្តែង។
ការសរសេរកូដ ជួយឲ្យក្មេងមានការដោះស្រាយបញ្ហា
កុមារអាចពិចារណាជ្រើសរើសផ្លូវផ្សេងគ្នាដើម្បីរកដំណោះស្រាយ និងយុទ្ធសាស្រ្តដែលមានប្រសិទ្ធិភាពបំផុតនៅពេលដែលការសរសេរកូដផ្តល់ការលំបាកដល់អ្នកប្រើប្រាស់ឬក៏ពួកគេមានមធ្យោបាយជាច្រើនដើម្បីដោះស្រាយបញ្ហានោះរូចហើយ។សកម្មភាពទាំងនេះដូចជាការគ្រោងផែនការទុកមុន គឺចំណុចមួយទៅកាន់ភាពជោគជ័យ។
វគ្គនៃការសរសេរកូដ
- កូដ (Code): គឺជាអក្សរសម្រាប់សរសេរដំណើរការអ្វីមួយឲ្យកុំព្យូទ័រ។
- ការសរសេរកូដ(Coding):គឺជាដំណើរការនៃការសរសេរកូដឲ្យកុំព្យូទ័រមួយៗនិងតាមលំដាប់ដើម្បីឲ្យកម្មវិធីដំណើរការ។
- សកម្មភាពកំណត់កូដ (Precoding Activities):ការបង្កើតល្បែងនានាយ៉ាងសមទំនងមួយនោះ និងសកម្មភាពនានាដែលក្មេងៗបានស្រាវជ្រាវរកគំនិតដែលពាក់ព័ន្ធការសរសេរកូដដែលជាមធ្យោបាយមួយ យ៉ាងមានន័យសំរាប់ក្មេងទាំងនោះ។
Junior Computer Academy STEP នឹងផ្តល់ការសិក្សាអប់រំក្រៅម៉ោងតាមអនឡាញសម្រាប់កុមារ នៅក្នុងទីក្រុងភ្នំពេញ។ ពួកយើងមានទទួលកុមារចាប់ពី៨ឆ្នាំទៅ១៤ឆ្នាំ និងបង្រៀនពួកគេពីមូលដ្ឋានគ្រឹះនៃការសរសេរកូដផ្នែកអភិវឌ្ឍន៍គេហទំព័ររចនានិងការបង្កើតហ្គេមកុំព្យូទ័រផ្ទាល់ខ្លួន!
Junior Computer Academy STEP មានវិធីសាស្រ្តដែលល្អប្លែកមួយ សម្រាប់បង្រៀនក្មេងៗពីជំនាញបច្ចេកវិទ្យាហើយគ្រឹស្ថានអប់រំនេះក៏កំពុងតែបណ្តុះបណ្តាលសិស្សទាំង១៥ប្រទេសផងដែរ។