សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

ភ្នំពេញ
ШАГ логотип

ការសរសេរកូដនិងកុមារ ៖ ហេតុអ្វីបានជាកុមារចាំបាច់ត្រូវរៀនកូដ?

16.06.2020

3533 ការមើល

បច្ចុប្បន្ននេះ មនុស្សគ្រប់ៗគ្នាមានទូរស័ព្ទស្មាតហ្វូនឬកុំព្យូទ័រ​ ហើយពួកគេប្រើប្រាស់វាជារៀងរាល់ថ្ងៃសម្រាប់ការទំនាក់ទំនងជាមួយមិត្តភក្តិ​ ចែករំលែករឿងរ៉ាវផ្សេងៗ អានព័ត៌មាន មើលវីដេអូ និងសកម្មភាពផ្សេងៗទៀតជាច្រើន។ទាំងអស់នេះសុទ្ធតែជាសមិទ្ធិផលដែលបានពីការសរសេរកូដឬក៏ការសរសេរកម្មវិធី ដែលជាជំនាញមូលដ្ឋាននៃព័ត៌មានវិទ្យា។

 

ក្មេងៗដែលសរសេរកូដនឹងទទួលបានបទពិសោធន៍​ពិសេស ដែលក្នុងនោះរួមបញ្ចូលពីការទំនាក់ទំនង ការគិតកត្តវិជ្ជានិងការដោះស្រាយបញ្ហា។ទាំងនេះសុទ្ធសឹងតែជាជំនាញដែលមានតម្លៃនៅក្នុងសតវត្សទី២១ ដើម្បីឈានទៅរកភាពជោគជ័យនៅក្នុងពិភពបច្ចេកវិទ្យារបស់ពួកយើង។

 

តើការសរសេរកូដគឺជាអ្វី?

 

ការសរសេរកូដគឺជាដំណើរការនៃការសរសេរកូដឲ្យកុំព្យូទ័រមួយៗនិងតាមលំដាប់ដើម្បីឲ្យកម្មវិធីដំណើរការ។ ហ្គេម តាប្លេរថយន្ត ទូរស័ព្ទស្មាតហ្វូន ឬទោះបីជាម៉ាស៊ីនបោកខោអាវសុទ្ធសឹងតែប្រើការសរសេរកូដដើម្បីរៀបចំមុខងារត្រឹមត្រូវឲ្យវា។

 

សព្វថ្ងៃនេះកុមារអាចចាប់ផ្តើមរៀនសរសេរកូដទោះបីជាពួកគេនៅក្មេងក៏ដោយចុះដូចជាកុមារអាយុ៥ឆ្នាំលេងហ្គេមអញ្ចឹងដែរ។ការសរសេរកូដសម្រាប់កុមារ​មានលក្ខណៈសប្បាយ និងរំភើប។កុមារធំៗរៀនគ្រឹះមូលដ្ឋាននៃការសរសេរកូដវាធ្វើឲ្យពួកគេងាយស្រួលយល់និងអាចអនុវត្តន៍ការសរសេរកូដនោះនៅក្នុងថ្ងៃអនាគត។ជាពិសេសសម្រាប់ក្មេងតូចៗមិនចាំបាច់តម្រូវឲ្យមានកុំព្យូទ័រដើម្បីបង្រៀនពីមូលដ្ឋានគ្រឹះនៃការសរសេរកម្មវិធីនោះទេ ព្រោះពួកគេអាចរៀន Precoding educational games​ បាន។

 

មាតាបិតាខ្លះគិតថាការសរសេរកូដ គឺវាស្មុគស្មាញខ្លាំងណាស់ប៉ុន្តែការពិតក្មេងៗអាចសម្របសម្រួលបាននឹងកម្មវិធីទាំងនោះបានតាមរយៈសកម្មភាពល្បែងអប់រំដែលយើងផ្តល់ឲ្យកុមារគឺផ្តើមឲ្យពួកគេរៀនគោលគំនិតភាសាសរសេរកម្មវិធី ដូចជា ឡើង ចុះ ថយក្រោយ ទៅមុខ បត់ឆ្វេង និងបត់ស្តាំ។ ការសរសេរកូដគឺដូចជាល្បែងអញ្ចឹង វាពិតជាទាក់ទាញខ្លាំងណាស់សម្រាប់កុមារ។

 

ការសរសេរកូដគឺពាក់ព័ន្ធជាមួយការយល់ដឹងពីហេតុផលនិងភាពសមហេតុសមផល

 

នៅពេលដែលក្មេងគិតទៅដល់ការបង្ហាញទិសដៅ​ ទីតាំងដែលត្រូវទៅ និង​សកម្មភាពដែលជាមធ្យោបាយទៅ​ឲ្យដល់គោលដៅ​ ពួកគេនឹងអាចបង្កើនជំនាញគណនាគណិតវិទ្យារបស់ពួកគេ ក្នុងវិធីសាស្រ្តអនុវត្តន៍ជាក់ស្តែង។

 

ការសរសេរកូដ ជួយឲ្យក្មេងមានការដោះស្រាយបញ្ហា

 

កុមារអាចពិចារណាជ្រើសរើសផ្លូវផ្សេងគ្នាដើម្បីរកដំណោះស្រាយ និងយុទ្ធសាស្រ្តដែលមានប្រសិទ្ធិភាពបំផុតនៅពេលដែលការសរសេរកូដផ្តល់ការលំបាកដល់អ្នកប្រើប្រាស់ឬក៏ពួកគេមានមធ្យោបាយជាច្រើនដើម្បីដោះស្រាយបញ្ហានោះរូចហើយ។សកម្មភាពទាំងនេះ​ដូចជាការគ្រោងផែនការទុកមុន គឺចំណុចមួយទៅកាន់ភាពជោគជ័យ។

 

វគ្គនៃការសរសេរកូដ

  • កូដ (Code): គឺជាអក្សរសម្រាប់សរសេរដំណើរការអ្វីមួយឲ្យកុំព្យូទ័រ។
  • ការសរសេរកូដ(Coding):គឺជាដំណើរការនៃការសរសេរកូដឲ្យកុំព្យូទ័រមួយៗនិងតាមលំដាប់ដើម្បីឲ្យកម្មវិធីដំណើរការ។
  • សកម្មភាពកំណត់កូដ​ (Precoding Activities):​​ការបង្កើតល្បែងនានាយ៉ាងសមទំនងមួយនោះ និងសកម្មភាពនានាដែលក្មេងៗបានស្រាវជ្រាវរកគំនិតដែលពាក់ព័ន្ធការសរសេរកូដដែលជាមធ្យោបាយមួយ យ៉ាងមានន័យសំរាប់ក្មេងទាំងនោះ។

 

Junior Computer Academy STEP នឹងផ្តល់ការសិក្សាអប់រំក្រៅម៉ោងតាមអនឡាញសម្រាប់កុមារ នៅក្នុងទីក្រុងភ្នំពេញ។ ពួកយើងមានទទួលកុមារចាប់ពី៨ឆ្នាំទៅ១៤ឆ្នាំ និងបង្រៀនពួកគេពីមូលដ្ឋានគ្រឹះនៃការសរសេរកូដផ្នែកអភិវឌ្ឍន៍គេហទំព័ររចនានិងការបង្កើតហ្គេមកុំព្យូទ័រផ្ទាល់ខ្លួន!

 

Junior Computer Academy STEP​ មានវិធីសាស្រ្តដែលល្អប្លែកមួយ សម្រាប់បង្រៀនក្មេងៗពីជំនាញបច្ចេកវិទ្យាហើយគ្រឹស្ថានអប់រំនេះក៏កំពុងតែបណ្តុះបណ្តាលសិស្សទាំង១៥ប្រទេសផងដែរ។



អ្នកនិពន្ធ::

STEP IT Academy

news

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ

វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។

អ្នកទើបតែប្រឡងជាប់ ឬរៀនចប់វិទ្យាល័យមែនទេ? តើត្រូវធ្វើអ្វីបន្តទៀត? សាលា IT Academy STEP កម្ពុជា កំពុងទទួលពាក្យចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ យើងមានកម្មវិធីសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈកម្រិតខ្ពស់ចំនួន ៤ ដែលមានរយៈពេល ២ឆ្នាំកន្លះ។ កម្មវិធីនីមួយៗត្រូវបានបង្កើតឡើងស្របតាមតម្រូវការការងារដែលក្រុមហ៊ុននានានៅកម្ពុជា និងបរទេសកំពុងស្វែងរកនាពេលបច្ចុប្បន្ន។ áž

ШАГ логотип

news

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?

ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។

តើអ្នកកំពុងពិចារណាអំពីអនាគតរបស់អ្នកក្នុងវិស័យ IT ដែរឬទេ? តើអ្នកចង់មានអាជីពដែលផ្តល់ជូនអ្នកនូវជំនាញពិតប្រាកដ បើកទ្វារទៅកាន់ឱកាសអន្តរជាតិ និងជួយឱ្យអ្នករកការងារបានលឿនទេ? នៅវិទ្យាស្ថាន IT Academy STEP Cambodia កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្ររងរបស់យើង ត្រូវបានរចនាឡើងដើម្បីជួយអ្នកសម្រេចបាននូវគោលដៅរបស់អ្នក ក្នុងរយៈពេលត្រឹមតែ ២.៥ ឆ្នាំប៉ុណ្ណោះ។    ១. ពេលវេលាខ្លី លទ្ធផáž

ШАГ логотип

news

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ

ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។

បើអ្នកតែងតែចង់រៀនប្រើកុំព្យូទ័រ ប៉ុន្តែមិនដឹងត្រូវចាប់ផ្តើមពីណាទេ ថ្នាក់នេះសម្រាប់អ្នកហើយ! IT Academy STEP Cambodia កំពុងផ្ដល់ជូននូវថ្នាក់មូលដ្ឋានកុំព្យូទ័ររយៈពេល ៨ សប្ដាហ៍ សមរម្យសម្រាប់អ្នកចាប់ផ្តើម និងបង្រៀនជាភាសាខ្មែរ។ ហេតុអ្វីកុំព្យូទ័រជាជំនាញសំខាន់? ក្នុងសម័យបច្ចុប្បន្ននេះ ជំនាញប្រើកុំព្យូទ័រមិនមែនជាជម្រើសទៀតទេ តែគឺជាជំនាញចាំបាច់។ មិនថាអ្នកកំពុងស្វែង

ШАГ логотип

news

Computer Academy STEP Cambodia ឆ្នាំសិក្សាថ្មី 2024 - 2025

ការចុះឈ្មោះត្រូវបានបើកសម្រាប់ឆ្នាំសិក្សា 2024-2025 របស់ IT Academy STEP Cambodia! ចុះឈ្មោះចូលរៀនវគ្គសិក្សាផ្នែកសរសេរកម្មវិធី ឬកុំព្យូទ័រក្រាហ្វិច និងរចនា ដើម្បីទទួលបានសញ្ញាប័ត្រអន្តរជាតិ និងបរិញ្ញាបត្ររង។ ធានាអនាគតរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!

  IT Academy STEP  Cambodia រីករាយក្នុងការប្រកាសថាការចុះឈ្មោះឥឡូវនេះត្រូវបានបើកសម្រាប់ឆ្នាំសិក្សាថ្មីរបស់យើង។ យើងផ្តល់ជូននូវវគ្គសិក្សាជំនាញវិជ្ជាជីវៈដ៏អស្ចារ្យចំនួនពីរ៖ ថ្នាក់អភិវឌ្ឍន៍កម្មវិធី និងថ្នាក់កុំព្យូទ័រក្រាហ្វិច និងការរចនាជាមួយនឹងកម្មវិធីសិក្សាដែលបានធ្វើបច្ចុប្បន្នភាពថ្មីដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ និងតម្រូវការទីផ្សារហើយធានាឱ្យនិស្សិតបញ្á

ШАГ логотип

Telegram

អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

អាន

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន