សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

Your browser is out of date!

You are using an outdated browser Internet Explorer. This version of the browser does not support many modern technologies, that's why many pages of the website are not displayed correctly, and may not work some of functions . We recommend viewing the website using the latest versions of the browsers Google Chrome, Safari, Mozilla Firefox, Opera, Microsoft Edge

ШАГ логотип

ហេតុអ្វីបានជាត្រូវសិក្សាមុខវិជ្ជា Python?

វិទ្យាស្ថាន IT Academy STEP កម្ពុជា

news

22.03.2023

4029 ទស្សនៈ

Python គឺជាភាសាសរសេរកម្មវិធីដែលគេប្រើយ៉ាងទូលំទូលាយបំផុតមួយក្នុងពិភពលោក។ វាទទួលបានប្រជាប្រិយភាពដោយសារតែភាពងាយស្រួលនៃការប្រើប្រាក់ ភាពបត់បែន និងមុខងារធំទូលាយ ប៉ុន្តែហេតុអ្វីបានជាអ្នកគួរសិក្សា Python ហើយតើវាអាចអនុវត្តបានដោយរបៀបណា? នៅក្នុងការប្រកាស Blog នេះយើងនឹងពិភាក្សាអំពីមូលហេតុដែល Python គឺជាឧបករណ៏ដ៏មានតម្លៃក្នុងការសិក្សា និងផ្តល់នូវឧទាហរណ៏បីនៃគម្រោងដែលអ្នកចាប់ផ្តើមដំបូងអាចបង្កើត ដោយប្រើ Python។​

ហេតុអ្វីត្រូវសិក្សា Python? Python គឺជាភាសាដែលអាចប្រើបានជាមួយកម្មវិធីច្រើនប្រភេទ។ នេះគឺជាំហេតុផលមួយចំនួនដែលអ្នកគួរពិចារណារៀន Python។​

. ងាយស្រួលរៀន: Python មានសញ្ញាសាមញ្ញ (Syntax) និងត្រង់ដែលធ្វើអោយវាងាយស្រួលក្នុងការរៀនសម្រាប់អ្នកចាប់ផ្តើមដំបូង។ សូម្បីតែអ្នកដែលមិនមានបទពិសោធន៏សរសេរកម្មវិធីក៏អាចចាប់យក Python បានយ៉ាងលឿនដែរ។

. មានកម្មវិធីទូលំទូលាយ: Python ត្រូវបានប្រើសម្រាប់បង្កើតកម្មវិធីក្នុងវិស័យផ្សេងៗ។ វាអាចត្រូវបានប្រើប្រាស់សម្រាប់ក្នុងការវិភាគទិន្នន័យ ភាពវៃឆ្លាតសម្បនិមិត្ត ការអភិវឌ្ឍគេហទំព័រ ការគណនា វិទ្យាសាស្ត្រនិងច្រើនទៀត។

. សហគមន៏ធំ: Python មានសហគមន៏អ្នកអភិវឌ្ឍន៏ដ៏ធំ និង សកម្ម ដែលធានាបានថា​ភាសាកំពុងវិវត្តនិង​កែលំអជាបន្តបន្ទាប់។ សហគមន៏ក៏ធ្វើអោយមានភាពងាយស្រួលក្នុងការស្វែងរកការគាំទ្រ និង ធនធានសម្រាប់គម្រោងរបស់អ្នក។

 ការអនុវត្តជាក់ស្តែងនៃ Python

Python មានកម្មវិធីអនុវត្តជាច្រើនក្នុងវិស័យផ្សេងៗ​ ហើយនេះគឺជាឧទាហរណ៏មួយចំនួន។

. វិទ្យាសាស្ត្រទិន្នន័យ: Python ត្រូវបានប្រើប្រាស់ជាទូទៅក្នុងវិទ្យាសាស្ត្រទិន្នន័យដោយសារបណ្ណាល័យដ៏មានឥទ្ធិពលរបស់វាដូចជា NumPhy pandas និង Matplotlib។ បណ្ណាល័យទាំងនេះផ្តល់នូវឧបករណ៏ជាច្រើនដើម្បីវិភាគ និងមើលឃើញទិន្នន័យ។ អ្នកវិទ្យាសាស្ត្រទិន្នន័យប្រើ Python ដើម្បីបង្កើតគំរូរៀនម៉ាសុីន ធ្វើការវិភាគទិន្នន័យ និងធ្វើការទស្សន៏ទាយ។​

. ការអភិវឌ្ឍន៏គេហទំព័រ: Python ក៏ត្រូវបានប្រើសម្រាប់បង្កើតកម្មវិធីគេហទំព័រផងដែរ។ គ្រោងគេហទំព័រដ៏ពេញនិយមដូចជា Django និង Flask ត្រូវបានបង្កើតឡើងនៅក្នុង Python ហើយពួកគេផ្តល់នូវវិធីងាយស្រួលក្នងការបង្កើតកម្មវិធីគេហទំព័រ APls និង សេវាកម្ម។

៣​. ស្វ័យប្រវត្តិកម្ម: Python គឺជាឧបករណ៏ដ៏ល្អសម្រាប់ធ្វើកិច្ចការដដែលៗដោយស្វ័យប្រវត្តិ។ វាអាចត្រូវបានប្រើដើម្បីធ្វើអោយកិច្ចការមានលក្ខណៈស្វ័យប្រវត្តិដូចជាការប្តូរឈ្មោះ ឯកសារ និងសូម្បីតែការលុបគេហទំព័រ។​

គម្រោងឧទាហរណ៏

នេះគឺជាឧទាហរណ៏បីនៃគម្រោងដែលអ្នកចាប់ផ្តើមដំបូងអាចបង្កើតដោយប្រើ Python

. ការវិភាគទិន្នន័យ៖ អ្នកចាប់ផ្តើមដំបូងអាចប្រើ Python ដើម្បីវិភាគទិន្នន័យពី CSV excel រឺ database

តាមរយៈការប្រើបណ្ណាល័យ Python អ្នកចាប់ផ្តើមដំបូងគួរតែអាចសំអាតទិន្នន័យ មើលឃើញវា និងបង្កើតគំរូសិក្សាម៉ាសីុនសម្រាប់ការវិភាគទស្សន៏ទាយ។

. Web Scraping៖ តាមរយៈការប្រើ Python អ្នកមិនទាន់ចេះសោះអាចសរសេរស្គ្រីបដើម្បីទាញយកទិន្នន័យពីគេហទំព័រហាងអនឡាន រឺវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។​ ការធ្វើបែបនេះអាចមានប្រយោជន៏សម្រាប់ E-Commerce ដើម្បីស្រាវជ្រាវលើការប្រកួតប្រជែង។ អ្នកអាចប្រើបណ្ណាល័យ Python ដូចជា BeautifulSoup និង ស្នើរសុំដើម្បីរុករកតាមគេហទំព័រប្រកួតប្រជែងនិងទាញយកទិន្នន័យ។ រក្សាទុកទិន្នន័យនៅក្នុងមូលដ្ឋានទិន្នន័យនិងបង្កើតផ្ទាំងគ្រប់គ្រងសម្រាប់ព័ត៏មាននេះ ដែលអាចត្រូវបានប្រើដើម្បីធ្វើបច្ចុប្បន្នភាពតម្លៃសម្រាប់ផលិតផលនៅក្នុងហាងអេឡិចត្រូនិករបស់អ្នក។​

៣. ប្រព័ន្ធណែនាំសម្រាប់ការផ្តល់យោបល់ផលិតផល៖ បង្កើតម៉ាសីុនណែនាំដោយផ្អែកលើប្រវត្តិការទិញរបស់អ្នកប្រើប្រាស់ និង អាកប្បកិរិយាដោយប្រើបណ្ណាល័យសិក្សាម៉ាសុីនរបស់ Python ដូចជា scikit-learn ជាដើម។ ប្រើទិន្នន័យរបស់អ្នកប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណគំរូនិងផ្តល់ការណែនាំផលិតផលផ្ទាល់ខ្លួនដល់អតិថិជន។ វានឹងជួយបង្កើនអត្រាបំប្លែង និងការពេញចិត្តរបស់អតិថិជន។

. ស្វ័យប្រវត្តិកម្ម៖ គម្រោងដ៏ល្អសម្រាប់អ្នកចាប់ផ្តើមដំបូងអាចជាការប្រើប្រាស់ Python ដើម្បីធ្វើស្វ័យប្រវត្តិកម្មការងារប្រចាំថ្ងៃ រឺកិច្ចការដែលទាក់ទងនឹងការងារដោយកំណត់ពេលនិងដំណើរការ PythonPython អាចត្រូវបានប្រើសម្រាប់ដំណើរការដោយស្វ័យប្រវត្តិនៃការរៀបចំការចំលង និងប្តូរឈ្មោះឯកសារនៅទូទាំងប្រដាប់ដាក់ឯកសារជាច្រើន។

 

ចូលរួមវគ្គសិក្សាមូលដ្ឋានគ្រឹះនៃ Python!
តើអ្នកចាប់អារម្មណ៏ក្នុងការរៀនភាសាកម្មវិធីថ្មីដែលអាចជួយអ្នកក្នុងវិស័យណាមួយដែលអ្នកជ្រើសរើសបន្តដែររឺទេ? សូមក្រឡេកមើលវគ្គសិក្សាមូលដ្ឋានគ្រឺះ Python របស់យើងនៅវិទ្យាស្ថាន IT Academy STEP Cambodia! វគ្គសិក្សានេះគឺសមរម្យសម្រាប់អ្នកមិនទាន់ចេះសោះដោយសង្កត់ធ្ងន់លើជំនាញជាក់ស្តែងដែលអ្នកអាចអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ តាមរយៈការចុះឈ្មោះក្នុងវគ្គសិក្សារបស់យើង អ្នកនឹងមានឪកាសទទួលបានវិញ្ញាបនបត្រជាលក្ខណៈអន្តរជាតិពីវិទ្យាស្ថាន Python ដ៏ល្បីល្បាញហើយជាលទ្ធផលនៃវគ្គសិក្សាអ្នកនឹងបង្កើតគម្រោងផ្ទាល់ខ្លួនរបស់អ្នក និងមើលពីរបៀបអនុវត្តជំនាញសរសេរកូដដែលអ្នកទើបទទួលបាន​ថ្មីក្នុងការអនុវត្ត។ កុំអោយឪកាសដ៏អស្ចារ្យនេះកន្លងផុតទៅ ចុះឈ្មោះចូលរៀនវគ្គសិក្សាមូលដ្ឋានគ្រឹះនៃ Python របស់យើងនៅថ្ងៃនេះ។​



អ្នកនិពន្ធ::

STEP IT Academy

news

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ

វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។

អ្នកទើបតែប្រឡងជាប់ ឬរៀនចប់វិទ្យាល័យមែនទេ? តើត្រូវធ្វើអ្វីបន្តទៀត? សាលា IT Academy STEP កម្ពុជា កំពុងទទួលពាក្យចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ យើងមានកម្មវិធីសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈកម្រិតខ្ពស់ចំនួន ៤ ដែលមានរយៈពេល ២ឆ្នាំកន្លះ។ កម្មវិធីនីមួយៗត្រូវបានបង្កើតឡើងស្របតាមតម្រូវការការងារដែលក្រុមហ៊ុននានានៅកម្ពុជា និងបរទេសកំពុងស្វែងរកនាពេលបច្ចុប្បន្ន។

ШАГ логотип

news

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?

ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។

តើអ្នកកំពុងពិចារណាអំពីអនាគតរបស់អ្នកក្នុងវិស័យ IT ដែរឬទេ? តើអ្នកចង់មានអាជីពដែលផ្តល់ជូនអ្នកនូវជំនាញពិតប្រាកដ បើកទ្វារទៅកាន់ឱកាសអន្តរជាតិ និងជួយឱ្យអ្នករកការងារបានលឿនទេ? នៅវិទ្យាស្ថាន IT Academy STEP Cambodia កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្ររងរបស់យើង ត្រូវបានរចនាឡើងដើម្បីជួយអ្នកសម្រេចបាននូវគោលដៅរបស់អ្នក ក្នុងរយៈពេលត្រឹមតែ ២.៥ ឆ្នាំប៉ុណ្ណោះ។    ១. ពេលវេលាខ្លី លទ្ធផ

ШАГ логотип

news

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ

ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។

បើអ្នកតែងតែចង់រៀនប្រើកុំព្យូទ័រ ប៉ុន្តែមិនដឹងត្រូវចាប់ផ្តើមពីណាទេ ថ្នាក់នេះសម្រាប់អ្នកហើយ! IT Academy STEP Cambodia កំពុងផ្ដល់ជូននូវថ្នាក់មូលដ្ឋានកុំព្យូទ័ររយៈពេល ៨ សប្ដាហ៍ សមរម្យសម្រាប់អ្នកចាប់ផ្តើម និងបង្រៀនជាភាសាខ្មែរ។ ហេតុអ្វីកុំព្យូទ័រជាជំនាញសំខាន់? ក្នុងសម័យបច្ចុប្បន្ននេះ ជំនាញប្រើកុំព្យូទ័រមិនមែនជាជម្រើសទៀតទេ តែគឺជាជំនាញចាំបាច់។ មិនថាអ្នកកំពុងស្វែង

ШАГ логотип

news

Computer Academy STEP Cambodia ឆ្នាំសិក្សាថ្មី 2024 - 2025

ការចុះឈ្មោះត្រូវបានបើកសម្រាប់ឆ្នាំសិក្សា 2024-2025 របស់ IT Academy STEP Cambodia! ចុះឈ្មោះចូលរៀនវគ្គសិក្សាផ្នែកសរសេរកម្មវិធី ឬកុំព្យូទ័រក្រាហ្វិច និងរចនា ដើម្បីទទួលបានសញ្ញាប័ត្រអន្តរជាតិ និងបរិញ្ញាបត្ររង។ ធានាអនាគតរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!

  IT Academy STEP  Cambodia រីករាយក្នុងការប្រកាសថាការចុះឈ្មោះឥឡូវនេះត្រូវបានបើកសម្រាប់ឆ្នាំសិក្សាថ្មីរបស់យើង។ យើងផ្តល់ជូននូវវគ្គសិក្សាជំនាញវិជ្ជាជីវៈដ៏អស្ចារ្យចំនួនពីរ៖ ថ្នាក់អភិវឌ្ឍន៍កម្មវិធី និងថ្នាក់កុំព្យូទ័រក្រាហ្វិច និងការរចនាជាមួយនឹងកម្មវិធីសិក្សាដែលបានធ្វើបច្ចុប្បន្នភាពថ្មីដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ និងតម្រូវការទីផ្សារហើយធានាឱ្យនិស្សិតបញ្

ШАГ логотип

Telegram

អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

អាន

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន