សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

ភ្នំពេញ
ШАГ логотип

​ហេតុ​អ្វី​បាន​ជា ចំណេះ​ដឹង​ផ្នែក IT ​មានសារៈសំខាន់ខ្លាំង​ ​​​​​​​​ដើម្បី​​ជួយ​​​ឲ្យ​អ្នក​ក្លាយ​ជា​​សហគ្រិន​ដ៏​ជោគជ័យ​ម្នាក់?

18.06.2020

5847 ទស្សនៈ

ដើម្បី​ធ្វើ​​​ឲ្យ​អាជីវកម្ម​របស់​អ្នក​​​​ដំណើរការ​ទៅ​យ៉ាង​រលូន​​ អ្នកត្រូវចាប់ផ្តើមពីខ្លួនរបស់អ្នកផ្ទាល់។ ការ​សិក្សា​អំពី​បច្ចេកវិទ្យា​គឺ​ពិត​ជា​មាន​ការ​ចំា​បាច់​ណាស់​ហើយ​វា​ ​​ក៏​មាន​សារៈសំខាន់​បំផុត​ផងដែរ។

 

​Mark Zuckerberg (Facebook), Bill Gates (Microsoft), Steve Jjobs (Apple), Larry Page (Google), Jeff Bezos (Amazon) ​និង​​​ Jack Ma ​(Alibaba)​ទាំង​អស់​នេះ​គឺ​ជា​ឈ្មោះ​អ្នក​ដែរ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ ព្រម​ទាំង​មាន​ភាព​ល្បីល្បាញ​​​ដែល​ពួកគេ​ទាំង​អស់នោះ​សុទ្ធតែ​ជា​អ្នក​សហគ្រិន​ដែល​យើង​គួរតែ​មាន​ការ​ចាប់​អារម្មណ៍​។ ដូច្នេះ​តើ​អ្វី​ទៅ​ដែល​ធ្វើ​​ឲ្យ​ពួកគេ​ ​មាន​ភាព​អស្ចារ្យ​យ៉ាងនេះ​? ភាព​ចង់​ចេះ​ចង់​ដឹង ការ​អំណត់ ព្រម​ទាំង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ហើយ​​ដែល​វា​គឺ​ជា​គន្លឹះ​នាំ​​​ឲ្យ​ពួកគេ​ទៅ​កាន់​ភាព​ជោគជ័យ។

 

សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​ដែល​​ ​ទទួល​បាន​ភាព​ជោគជ័យ​ភាគច្រើន​គឺ​ ​កើតឡើង​ដោយសារ​បច្ចេកវិទ្យា។ ដូច្នេះ​បើសិន​ជា​អ្នក​ចង់​ជោគជ័យ បច្ចេកវិទ្យា​គឺ​ជា​ផ្នែក​មួយ​ដែល​អ្នក​គួរ​តែ​ចាប់​ផ្តើម។​ ​​ពពួក​ទូរស័ព្ទ​ស្មាតហ្វូន វា​ដើរ​តួរ​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​សព្វថ្ងៃ​របស់​ពួកយើង យើងប្រើប្រាស់កម្មវិធីជាច្រើន ដូចជា Messenger (ការផ្ញើសារ)​ Facebook​, Twitter, games, music apps​(តន្រ្តី),​ maps(​ផែនទី)​food delivery(​ការ ដឹកជញ្ជូនអាហារ)​ transportation (​មធ្យាបាយក្នុងការធ្វើដំណើរ) ហើយ​វា​មាន​កម្មវិធី​គ្រប់បែបយ៉ាង ​សម្រាប់​​ជីវិត​របស់​ពួកយើង។​​ ​ Apps​ ​(​កម្មវិធី​​) ធ្វើអោយជីវិតរបស់យើងមានភាពងាយស្រួល វា​មាន​ការ ​អនុវត្ត​​ និង​ប្រើប្រាស់​ជា​ច្រើន ព្រមទាំង​បង្កើន​នូវ​ភាព​សប្បាយ​រីករាយ​ផង​ដែរ​ ​ដែល​នេះ​គឺ​ប្រហែល​ជា​មូលហេតុ​ដែល​​​ ​​សហគ្រិន​ជា​ច្រើន​ព្យាយាម​បង្កើត app នីមួយៗ។

 

ប៉ុន្តែ​បើ​ទោះ​បី​ជា​គោលបំណង​របស់​អ្នក​មិនមែន​ដើម្បី​បង្កើត app មួយ អាជីវកម្ម​របស់​អ្នក​នៅ​តែ​ត្រូវការ​គេហទំព័រ​មួយ​​ឬ​​​ ​​ក៏ app មួយ​​ឬ​​​​ក៏​ត្រូវការ​ទាំងពីរ  មិនថា​តើ​អ្នក​កំពុង​តែ​ផ្គត់ផ្គង់​សេវាកម្ម​ឬ​​​ក៏​ការ​លក់​ផលិតផល​មួយ​នោះ​ទេ។​ វា​មាន​ន័យ​ថា ទោះ​ជា​ក្នុង​គោលបំណង​ណា​មួយ ក៏​​សហគ្រិន​ត្រូវតែ​យក​ប្រព័ន្ធ​ឌីជីថល​មក​ប្រើប្រាស់​ក្នុង​អាជីវកម្ម​របស់​ពួកគេដែរ។
 

ជា​ការ​ពិត​នោះ អ្នក​ក៏ដូចជា​ស្ថាបនិក​មួយ​មិន​ចាំបាច់​ត្រូវ​តែ​បង្កើត app​និង​គេហទំព័រ​របស់​អ្នក​នោះ​ទេ។ អ្នក​អាច​រក​នរណា​ម្នាក់​ធ្វើ​វា​​សម្រាប់​អ្នក​បាន​។

 

ទោះជាយ៉ាងណាក៏ដោយ ប្រសិន​បើ​អ្នក​ចង់​គ្រប់គ្រង​ក្រុម​របស់​អ្នក​​ឲ្យ​បាន​ល្អ ការ​យល់​ដឹង​អំពី​ការងារ​របស់​ពួកគេ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​មួយ។ ការ​យល់​ដឹង​នេះ​នឹង​ជួយ​សន្សំ​អ្នក​នូវ​ពេល​វេលា​ដ៏​ច្រើន​ ​ទាំង​ថវិកា និង​​​ថាមពល​។ ​ប្រសិន​បើ​អ្នក​មាន​ជំនាញ​ដើម្បី​បង្កើត app និង​គេហទំព័រ​ផ្ទាល់​ខ្លួន អ្នក​នឹង​មិន​គ្រាន់​តែ​ត្រូវការ ការពឹងផ្អែកលើខ្លួនអ្នកប៉ុណ្ណោះ អ្នក​នឹង​សន្សំ​ការ​ចំណាយ​ដ៏​សំខាន់​នៅ​រាល់​ពេល​ចាប់​ផ្ដើម​អាជីវកម្ម​របស់​អ្នក។ ហើយ​វា​ក៏​អនុញ្ញាត​ឱ្យ​អ្នក​ផ្លាស់ប្ដូរ​គំនិត​នៅ​ពេល​ណា​ដែល​អ្នក​ចង់​ធ្វើ​ដើម្បី​ពិសោធ​​​រឿង​ថ្មីៗ​ដោយ​គ្មាន​ការ​ក្ស័យធន​មុន​ពេល​អ្នក​ចាប់​ផ្តើម។

 

​ចំណុច​សំខាន់​បំផុត​នោះ សុវត្ថិភាព​នៃ​អាជីវកម្ម​របស់​អ្នក​គឺ​ជា​អាទិភាព​ចំបង​មួយ។ ទិន្នន័យ គណនេយ្យ​ក្នុង​ធនាគារ គំនិត​​ព័ត៌មាន​ផ្ទាល់​ខ្លួន​ត្រូវតែ​មាន​សុវត្ថិភាព​ជា​និច្ច។ ​ការងារ​ទាំង​អស់​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក ទាមទារ​​ឲ្យ​មាន​ប្រព័ន្ធ​សុវត្ថិភាព​មួយ ​និង​ជំនាញ​ពីរ​បី​ដើម្បី​ស្វែងយល់​ពី​វា។

 

បច្ចេកវិទ្យា​អាច​ជួយ​អ្នក​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​ចាប់ផ្តើម​គម្រោង​ផ្ទាល់​ខ្លួន​របស់​អ្នក។  IT Academy Step ផ្តល់​ជូន​នូវ​ការ​អប់រំ IT ដ៏​ល្អ​បំផុត​មួយ​ជា​មួយ​និង​ការ​ផ្តល់​ជូន​នូវ​សញ្ញាបត្រ​អន្តរជាតិ។ អ្នក​អាច​សិក្សា​ពី Design​ និង​ Programming ព្រម​ទាំង​ធ្វើការ​អនុវត្ត​នូវ​ជំនាញ​ដ៏​មាន​ប្រយោជន៍​របស់​អ្នក​ឆ្ពោះ​ទៅ​កាន់​ការ​គិត​របស់​អ្នក។​ ដូច្នេះ​សូម​កុំ​ធ្វើការ​រង់ចាំ! អ្នក​ប្រហែល​ជា​អាច​ក្លាយ​ទៅ​ជា​អ្នក​បន្ទាប់​ពី  Mark Zuckerberg ឬ​ Jack Ma៕

 

Also published in www.bizkhmer.com



អ្នកនិពន្ធ::

STEP IT Academy

news

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ

វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។

អ្នកទើបតែប្រឡងជាប់ ឬរៀនចប់វិទ្យាល័យមែនទេ? តើត្រូវធ្វើអ្វីបន្តទៀត? សាលា IT Academy STEP កម្ពុជា កំពុងទទួលពាក្យចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ យើងមានកម្មវិធីសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈកម្រិតខ្ពស់ចំនួន ៤ ដែលមានរយៈពេល ២ឆ្នាំកន្លះ។ កម្មវិធីនីមួយៗត្រូវបានបង្កើតឡើងស្របតាមតម្រូវការការងារដែលក្រុមហ៊ុននានានៅកម្ពុជា និងបរទេសកំពុងស្វែងរកនាពេលបច្ចុប្បន្ន។ áž

ШАГ логотип

news

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?

ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។

តើអ្នកកំពុងពិចារណាអំពីអនាគតរបស់អ្នកក្នុងវិស័យ IT ដែរឬទេ? តើអ្នកចង់មានអាជីពដែលផ្តល់ជូនអ្នកនូវជំនាញពិតប្រាកដ បើកទ្វារទៅកាន់ឱកាសអន្តរជាតិ និងជួយឱ្យអ្នករកការងារបានលឿនទេ? នៅវិទ្យាស្ថាន IT Academy STEP Cambodia កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្ររងរបស់យើង ត្រូវបានរចនាឡើងដើម្បីជួយអ្នកសម្រេចបាននូវគោលដៅរបស់អ្នក ក្នុងរយៈពេលត្រឹមតែ ២.៥ ឆ្នាំប៉ុណ្ណោះ។    ១. ពេលវេលាខ្លី លទ្ធផáž

ШАГ логотип

news

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ

ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។

បើអ្នកតែងតែចង់រៀនប្រើកុំព្យូទ័រ ប៉ុន្តែមិនដឹងត្រូវចាប់ផ្តើមពីណាទេ ថ្នាក់នេះសម្រាប់អ្នកហើយ! IT Academy STEP Cambodia កំពុងផ្ដល់ជូននូវថ្នាក់មូលដ្ឋានកុំព្យូទ័ររយៈពេល ៨ សប្ដាហ៍ សមរម្យសម្រាប់អ្នកចាប់ផ្តើម និងបង្រៀនជាភាសាខ្មែរ។ ហេតុអ្វីកុំព្យូទ័រជាជំនាញសំខាន់? ក្នុងសម័យបច្ចុប្បន្ននេះ ជំនាញប្រើកុំព្យូទ័រមិនមែនជាជម្រើសទៀតទេ តែគឺជាជំនាញចាំបាច់។ មិនថាអ្នកកំពុងស្វែង

ШАГ логотип

news

Computer Academy STEP Cambodia ឆ្នាំសិក្សាថ្មី 2024 - 2025

ការចុះឈ្មោះត្រូវបានបើកសម្រាប់ឆ្នាំសិក្សា 2024-2025 របស់ IT Academy STEP Cambodia! ចុះឈ្មោះចូលរៀនវគ្គសិក្សាផ្នែកសរសេរកម្មវិធី ឬកុំព្យូទ័រក្រាហ្វិច និងរចនា ដើម្បីទទួលបានសញ្ញាប័ត្រអន្តរជាតិ និងបរិញ្ញាបត្ររង។ ធានាអនាគតរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!

  IT Academy STEP  Cambodia រីករាយក្នុងការប្រកាសថាការចុះឈ្មោះឥឡូវនេះត្រូវបានបើកសម្រាប់ឆ្នាំសិក្សាថ្មីរបស់យើង។ យើងផ្តល់ជូននូវវគ្គសិក្សាជំនាញវិជ្ជាជីវៈដ៏អស្ចារ្យចំនួនពីរ៖ ថ្នាក់អភិវឌ្ឍន៍កម្មវិធី និងថ្នាក់កុំព្យូទ័រក្រាហ្វិច និងការរចនាជាមួយនឹងកម្មវិធីសិក្សាដែលបានធ្វើបច្ចុប្បន្នភាពថ្មីដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ និងតម្រូវការទីផ្សារហើយធានាឱ្យនិស្សិតបញ្á

ШАГ логотип

Telegram

អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

អាន

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន