សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

ភ្នំពេញ
ШАГ логотип

គន្លឹះ៣យ៉ាងសម្រាប់កសាងមាគ៌ាអប់រំដែលនាំទៅរកភាពជោគជ័យនៃអាជីព

18.05.2021

3513 ទស្សនៈ

យុវជន៩០ភាគរយប្រឈមនឹងឧបសគ្គ ថាតើត្រូវធ្វើដូចម្តេចដើម្បីជ្រើសរើសកន្លែងដែលល្អបំផុតសម្រាប់ការសិក្សាហើយនិង​ប្រាកដថាការអប់រំនេះនឹងផ្តល់ផលប្រយោជន៍សម្រាប់ការអភិវឌ្ឍអាជីពឱ្យជោគជ័យ?​ យុវជនមួយចំនួនពឹងផ្អែកលើយោបល់របស់សាច់ញាតិនិងមិត្តភក្តិរបស់គេហើយក៏ធ្វើតាមយោបល់ដែលបានទទួលមក ប៉ុន្តែយុវជនខ្លះទៀតកំពុងតែធ្វើការស្រាវជ្រាវដើម្បីប្រៀបធៀបនូវជម្រើសផ្សេងៗដែលគេបានរកឃើញទាំងអស់នោះ ហើយធ្វើការសម្រេចចិត្តដោយខ្លួនឯង។

អត្ថបទនេះនឹងជួយអ្នកដែលស្ថិតនៅក្នុងស្ថានភាពទាំង២ករណី វានឹងណែនាំអ្នកនូវជំហានសំខាន់ៗមួយចំនួនដើម្បីឱ្យអ្នកធ្វើការសម្រេចចិត្តបានដោយឈ្លាសវៃ។

 

ស្គាល់ខ្លួនឯងនិងអ្វីដែលអ្នកប្រាថ្នាចង់បាន

ខុងជឺដែលជាទស្សនវិទូនិងអ្នកនយោបាយបុរាណចិនដ៏ល្បីល្បាញម្នាក់បាននិយាយថា​ “ជ្រើសរើសការងារដែលអ្នកស្រឡាញ់នោះអ្នកមិនចាំបាច់ធ្វើការសូម្បីតែមួយថ្ងៃក្នុងជីវិតរបស់អ្នកឡើយ”។ ពាក្យសម្ដីរបស់គាត់គឺពិតជាត្រឹមត្រូវ បើទោះបីជាវាកន្លងផុតទៅរាប់ពាន់ឆ្នាំនៃអាយុកាលដែលគាត់ធ្លាប់បានរស់នៅក៏ដោយ។ នៅពេលអ្នកស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើ មានការចុះសម្រុងជាមួយមិត្តរួមការងាររបស់អ្នក ហើយរីករាយជាមួយពេលវេលារបស់អ្នក នោះអ្នកនឹងមានអារម្មណ៍ល្អហើយក៏អាចបំផុសគំនិតថ្មីៗឡើងមកដែរ។ នេះហើយជាមូលហេតុដ៏សំខាន់ដែលអ្នកត្រូវស្គាល់ពីខ្លួនឯងនិងអ្វីដែលអ្នកតែងតែប្រាថ្នាចង់បាន រួចហើយដើរតាមផ្លូវរបស់ខ្លួន​យើងដើម្បីបង្កើតជីវិតមួយដែលជារបស់ខ្លួនឯង។

ដើម្បីកំណត់ការប្រាថ្នាចង់បានរបស់អ្នក វិធីដ៏ល្អបំផុតគឺត្រូវស្តាប់ពីអារម្មណ៍របស់ខ្លួនឯងដូចជា៖កិច្ចការអ្វីដែលអ្នកពេញចិត្ត​ ហើយកិច្ចការអ្វីដែលនាំឱ្យអ្នកតានតឹង។ សង្កេតមើលអ្នកដទៃនិងព្យាយាមមើលថាអ្វីដែលធ្វើឱ្យអ្នកចង់ដឹង ចង់រៀន និងចង់ចូលរួមធ្វើ។ បើអ្នកនៅក្មេងហើយកំពុងតែគិតពីអ្វីដែលគួរសិក្សានិងអាជីពអ្វីដែលត្រូវជ្រើសរើស យើងសូមណែនាំឱ្យអ្នកសាកល្បងការងារផ្សេងៗឱ្យបានច្រើន​ ប៉ុន្តែ​ត្រូវប្រាកដថាជំនាញទាំងនោះពាក់ព័ន្ធនឹងការងារសម័យបច្ចុប្បន្ន ហើយបានប្រាក់ចំណូលគួរសម និងមានតម្រូវការការងារ។

 

ប្តេជ្ញាខិតខំប្រឹងប្រែងនិងមានពេលវេលាគ្រប់គ្រាន់សំរាប់ការសិក្សារបស់អ្នក

ការសិក្សាតាមបែបវិទ្យាសាស្ត្របានរកឃើញថា និស្សិតភាគច្រើនដែលទទួលបានភាពជោគជ័យចំណាយពេលរបស់ពួកគេដើម្បីសិក្សានិងអនុវត្តយ៉ាងតិច១០.០០០ម៉ោង។ បើអ្នកអនុវត្តកាន់តែច្រើនអ្នកនឹងទទួលបានលទ្ធផលកាន់តែប្រសើរ។​ មូលហេតុនេះហើយដើម្បីក្លាយជាអ្នកជំនាញជោគជ័យ ទេពកោសល្យធម្មជាតិរបស់អ្នកមានសារៈសំខាន់តិចជាងការប្តេជ្ញាចិត្តនិងពេលវេលាដែលអ្នកខំចំណាយលើការងារ ដូចជាការប្រឹងប្រែងអានរឺក៏ការព្យាយាមសង្កេតលើអ្នកដ៏ទៃពីរបៀបដែលគេធ្វើការសិក្សា។ ពេលខ្លះនិស្សិតមានការព្រួយបារម្ភថាពួកគេមិនឆ្លាតគ្រប់គ្រាន់ក្នុងការរៀនជំនាញDesign ឬ Programming ប៉ុន្តែតាមពិតទៅ មានតែអ្នកដែលតស៊ូព្យាយាមនិងខិតខំធ្វើការកែលំអលើជំនាញរបស់ពួកគេប៉ុណ្ណោះទើបទទួលបានជោគជ័យ។ ដូច្នេះសូមកុំបញ្ឈប់ខ្លួនអ្នកមិនឱ្យឈានដល់រកក្តីស្រមៃរបស់ខ្លួនឯងអី! វាមានតែធ្វើឱ្យអ្នកមានអារម្មណ៍បាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់អ្នកដែលមានក្នុងពេលឥឡូវនេះទេ។​ ភាពប៉ិនប្រសប់ប្រៀបដូចជាផ្កា ពួកគេត្រូវការពេលវេលាដើម្បីលូតលាស់ហើយពួកគេនឹងរីកស្គុះស្គាយប្រសិនបើពួកគេទទួលបានការថែទាំគ្រប់គ្រាន់។

 

គួរតែពង្រឹងជំនាញឱ្យប្រសើរ មិនមែនគ្រាន់តែប្រមូលក្រដាសសញ្ញាប័ត្រប៉ុណ្ណោះទេ

ការអប់រំនិងការសិក្សាត្រូវការពេលវេលា។ កម្មវិធីសិក្សាជំនាញវិជ្ជាជីវៈអាជីពនៅសាលា IT Academy STEP Cambodia ត្រូវការចំណាយរយៈពេល២,៥ឆ្នាំដើម្បីសិក្សាជំនាញនិងត្រៀមខ្លួនឱ្យរួចរាល់ដើម្បីធ្វើការងារដំបូងរបស់អ្នក ដែលវាមានសភាពលឿនជាងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រព្រោះយើងមិនចំណាយពេល១ឆ្នាំដើម្បីសិក្សាមុខវិជ្ជាគ្រឹះទេ ប៉ុន្តែពួកយើងនឹងបង្រៀនមេរៀនទៅសិស្សឱ្យចំគោលដៅតែម្ដង។ ៦០%នៃនិស្សិតរបស់យើងមានការងារធ្វើសូម្បីតែក្នុងអំឡុងពេលសិក្សា​​ ហើយ១០០%នៃនិស្សិតដែលបញ្ចប់ការសិក្សាមានការងារធ្វើក្នុងរយៈពេល៣ខែបន្ទាប់ពីពួកគេរៀនចប់។ ដើម្បីទទួលបានការងារដែលមានប្រាក់ខែខ្ពស់ផ្នែកព័ត៌មានវិទ្យា អ្នកត្រូវការមានជំនាញនិងគំរោងជាច្រើនដើម្បីបង្ហាញបូករួមទាំងវិញ្ញាបនប័ត្រអន្តរជាតិផងដែរ។ ហើយទាំងអស់នេះជាអ្វីដែលសាលា IT Academy STEP Cambodia អាចផ្តល់ជូននិស្សិតបាន។ អ្នកប្រហែលជាគិតថាសញ្ញាប័ត្រអនុបណ្ឌិតអាចផ្តល់ឱ្យអ្នកនូវប្រាក់ខែល្អប្រសើរ ប៉ុន្តែតាមពិតទៅថៅកែរបស់អ្នកមិនសូវយកចិត្តទុកដាក់ទៅលើសញ្ញាប័ត្ររបស់អ្នកប៉ុន្មានទេ ប៉ុន្តែគេយកចិត្តទុកដាក់លើភាពប៉ិនប្រសប់របស់អ្នកជាង។

 

សេដ្ឋកិច្ចឌីជីថលកំពុងអភិវឌ្ឍយ៉ាងលឿនហើយវាត្រូវការអ្នកជំនាញជាច្រើនដែលអាចសម្របខ្លួនបានឆាប់រហ័ស អាចរៀនផងធ្វើការផងនិងអ្នកដែលចូវចិត្តចង់រៀនអ្វីថ្មីៗ។ ហេតុដូច្នេះហើយការផ្តោតទៅលើការរៀនជំនាញអ្វីមួយគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលអ្នកអាចធ្វើសម្រាប់ជីវិតរបស់អ្នក។

 

យើងសង្ឃឹមថាចំនុចទាំង៣ខាងលើនេះអាចជួយជម្រុញអ្នកក្នុងការធ្វើការសម្រេចចិត្តមួយដែលមានភាពល្អប្រសើរសំរាប់ជីវិតរបស់អ្នក ដែលការសម្រេចចិត្តត្រឹមត្រូវនឹងនាំមកឱ្យអ្នកនូវសេចក្តីរីករាយនិងភាពជោគជ័យ។ ប្រសិនបើអ្នកសំរេចចិត្តសិក្សាជំនាញឌីជីថល IT Academy STEP នៅទីនេះដើម្បីជួយអ្នកក្នុងការធ្វើដំណើរដ៏វែងឆ្ងាយមួយនេះ ហើយយើងក៏ផ្តល់ឱ្យអ្នកនូវការអប់រំដែលមានគុណភាពបែបអន្តរជាតិផងដែរ។



អ្នកនិពន្ធ::

STEP IT Academy

news

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ

វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។

អ្នកទើបតែប្រឡងជាប់ ឬរៀនចប់វិទ្យាល័យមែនទេ? តើត្រូវធ្វើអ្វីបន្តទៀត? សាលា IT Academy STEP កម្ពុជា កំពុងទទួលពាក្យចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ យើងមានកម្មវិធីសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈកម្រិតខ្ពស់ចំនួន ៤ ដែលមានរយៈពេល ២ឆ្នាំកន្លះ។ កម្មវិធីនីមួយៗត្រូវបានបង្កើតឡើងស្របតាមតម្រូវការការងារដែលក្រុមហ៊ុននានានៅកម្ពុជា និងបរទេសកំពុងស្វែងរកនាពេលបច្ចុប្បន្ន។ áž

ШАГ логотип

news

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?

ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។

តើអ្នកកំពុងពិចារណាអំពីអនាគតរបស់អ្នកក្នុងវិស័យ IT ដែរឬទេ? តើអ្នកចង់មានអាជីពដែលផ្តល់ជូនអ្នកនូវជំនាញពិតប្រាកដ បើកទ្វារទៅកាន់ឱកាសអន្តរជាតិ និងជួយឱ្យអ្នករកការងារបានលឿនទេ? នៅវិទ្យាស្ថាន IT Academy STEP Cambodia កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្ររងរបស់យើង ត្រូវបានរចនាឡើងដើម្បីជួយអ្នកសម្រេចបាននូវគោលដៅរបស់អ្នក ក្នុងរយៈពេលត្រឹមតែ ២.៥ ឆ្នាំប៉ុណ្ណោះ។    ១. ពេលវេលាខ្លី លទ្ធផáž

ШАГ логотип

news

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ

ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។

បើអ្នកតែងតែចង់រៀនប្រើកុំព្យូទ័រ ប៉ុន្តែមិនដឹងត្រូវចាប់ផ្តើមពីណាទេ ថ្នាក់នេះសម្រាប់អ្នកហើយ! IT Academy STEP Cambodia កំពុងផ្ដល់ជូននូវថ្នាក់មូលដ្ឋានកុំព្យូទ័ររយៈពេល ៨ សប្ដាហ៍ សមរម្យសម្រាប់អ្នកចាប់ផ្តើម និងបង្រៀនជាភាសាខ្មែរ។ ហេតុអ្វីកុំព្យូទ័រជាជំនាញសំខាន់? ក្នុងសម័យបច្ចុប្បន្ននេះ ជំនាញប្រើកុំព្យូទ័រមិនមែនជាជម្រើសទៀតទេ តែគឺជាជំនាញចាំបាច់។ មិនថាអ្នកកំពុងស្វែង

ШАГ логотип

news

Computer Academy STEP Cambodia ឆ្នាំសិក្សាថ្មី 2024 - 2025

ការចុះឈ្មោះត្រូវបានបើកសម្រាប់ឆ្នាំសិក្សា 2024-2025 របស់ IT Academy STEP Cambodia! ចុះឈ្មោះចូលរៀនវគ្គសិក្សាផ្នែកសរសេរកម្មវិធី ឬកុំព្យូទ័រក្រាហ្វិច និងរចនា ដើម្បីទទួលបានសញ្ញាប័ត្រអន្តរជាតិ និងបរិញ្ញាបត្ររង។ ធានាអនាគតរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!

  IT Academy STEP  Cambodia រីករាយក្នុងការប្រកាសថាការចុះឈ្មោះឥឡូវនេះត្រូវបានបើកសម្រាប់ឆ្នាំសិក្សាថ្មីរបស់យើង។ យើងផ្តល់ជូននូវវគ្គសិក្សាជំនាញវិជ្ជាជីវៈដ៏អស្ចារ្យចំនួនពីរ៖ ថ្នាក់អភិវឌ្ឍន៍កម្មវិធី និងថ្នាក់កុំព្យូទ័រក្រាហ្វិច និងការរចនាជាមួយនឹងកម្មវិធីសិក្សាដែលបានធ្វើបច្ចុប្បន្នភាពថ្មីដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ និងតម្រូវការទីផ្សារហើយធានាឱ្យនិស្សិតបញ្á

ШАГ логотип

Telegram

អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

អាន

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន