សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

ភ្នំពេញ
ШАГ логотип

Sisters of Code កំពុងតែបណ្ដុះបណ្ដាលក្រុមមនុស្សស្រីអ្នកសរសេរកូដជំនាន់ក្រោយនៅកម្ពុជា!

18.06.2020

1925 ទស្សនៈ

Sisters of Code ជាក្លឹបសរសេរកូដដំបូងគេសម្រាប់មនុស្សស្រីនៅកម្ពុជាដែលទទួលបានការឧបត្ថម្ភយ៉ាងពេញលេញពី ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។

 

Sisters of Code  ជាក្លឹបសរសេរកូដដំបូងគេសម្រាប់មនុស្សស្រីដែលត្រូវបានបើករយៈពេល ៥ខែកន្លងមកដោយសាលា​ IT academy STEP Cambodia ផ្ទាល់។ សូមអរគុណសម្រាប់ការផ្ដល់មូលនិធិពី USAID’s Development Innovations ដែលបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់សាធារណៈជន និងកំពុងតែត្រូវបានឧបត្ថម្ភដោយ ក្រសួងអប់រំ យុវជន និងកីឡា នៃព្ររាជាណាចក្រកម្ពុជា។

 

សិស្សស្រីចំនួន ៦៨នាក់ រៀនអំពីគោលការណ៍គ្រឹះនៃការសរសេរកូដ និងជួបអ្នកបណ្ដុះបណ្ដាលរបស់ពួកគេជារៀងរាល់សប្តាហ៍ដើម្បីរៀនពីអាថ៌កំបាំងនៃការសរសេរកូដ។ កម្មវិធី Sisters of Code មាន ៣ ផ្នែកដូចជា៖ Visual coding, game development និង website development និងអនុវត្តវិធីសាស្ដ្រតាមបែបអន្ដរជាតិដើម្បីជួយអភិវឌ្ឍន៍ជំនាញុ កំឡុងពេលដែលធ្វើការជាមួយគម្រោង ការបង្កើតជាបទបង្ហាញ​ និងការលេងល្បែងអប់រំផ្សេងៗ។

 

 

កម្មវិធី Sisters of Code មានគោលបំណងបង្កើតបរិយាកាសគាំទ្រដល់ក្មេងស្រី ដែលមានបំណងចង់រៀនជំនាញ ឌីជីថលថ្មី អភិវឌ្ឍន៍គំនិតច្នៃប្រឌិត និងទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីវិទ្យាសាស្ដ្រកុំព្យូទ័រ។

 

រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមវគ្គសិក្សា Sisters of Code នៅសាលា ព្រះស៊ីសុវត្តិជំនាន់ថ្មី និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះគុណភាព និងភាពច្នៃប្រឌិតនៃគម្រោងដែលសិស្សបានអភិវឌ្ឍន៍។

 

កម្មវិធី​ Sisters of Code គោរពតាមកម្មវិធីសិក្សារបស់ IT Academy STEP និងមានគោលបំណងប្រកួតប្រជែងទៅនឹងការយល់ច្រឡំក្នុងពេលបច្ចុប្បន្ននៅក្នុងសង្គមប្រជាជនកម្ពុជា ដែលថាការសរសេរកូដ និងវិទ្យាសាស្ដ្រកុំព្យូទ័រ ជាទូទៅមិនមែនជាតំបន់ដែលពេញនិយមសម្រាប់សិស្សស្រីក្នុងការរៀននោះទេ។ ដោយការបង្កើតការលើកទឹកចិត្ត បរិយាកាសគាំទ្រផងនោះ សិស្សដែលមានអាយុពី ១០ឆ្នាំ ដល់ ១៨ឆ្នាំ បង្កើតឲ្យមានភាពជឿនលឿនដ៏អស្ចារ្យ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញនូវគម្រោងចុងក្រោយរបស់ពួកគេនៅថ្ងៃទី ២៨ ខែមិថុនា។

 



អ្នកនិពន្ធ::

STEP IT Academy

news

ក្រោយចប់វិទ្យាល័យនៅកម្ពុជា៖ អាជីពបច្ចេកវិទ្យាចំនួន ៤ ដែលអ្នកអាចចាប់ផ្តើមបានក្នុងរយៈពេល ២ឆ្នាំកន្លះ

វិទ្យាស្ថាន IT Academy STEP កម្ពុជា ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំ ២០២៦–២០២៧ ហើយ។ ស្វែងយល់ពីកម្មវិធីបរិញ្ញាបត្ររងវិជ្ជាជីវៈចំនួន ៤៖ Software Development, Computer Graphics & Design, Digital Marketing, និង Digital Business & AI។ មិនត្រូវការបទពិសោធន៍ផ្នែកបច្ចេកវិទ្យាពីមុនមកទេ។

អ្នកទើបតែប្រឡងជាប់ ឬរៀនចប់វិទ្យាល័យមែនទេ? តើត្រូវធ្វើអ្វីបន្តទៀត? សាលា IT Academy STEP កម្ពុជា កំពុងទទួលពាក្យចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ យើងមានកម្មវិធីសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈកម្រិតខ្ពស់ចំនួន ៤ ដែលមានរយៈពេល ២ឆ្នាំកន្លះ។ កម្មវិធីនីមួយៗត្រូវបានបង្កើតឡើងស្របតាមតម្រូវការការងារដែលក្រុមហ៊ុននានានៅកម្ពុជា និងបរទេសកំពុងស្វែងរកនាពេលបច្ចុប្បន្ន។ áž

ШАГ логотип

news

ហេតុអ្វីជ្រើសរើសថ្នាក់បរិញ្ញាបត្ររង ជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia?

ចាប់អាជីពផ្នែក IT របស់អ្នកក្នុងរយៈពេលត្រឹមតែ 2.5 ឆ្នាំជាមួយ IT Academy STEP Cambodia។ ទទួលបានជំនាញអនុវត្តជាក់ស្តែង វិញ្ញាបនប័ត្រអន្តរជាតិ និងឱកាសការងារក្នុងផ្នែក Software Development, Graphic Design, ឬ Digital Marketing។

តើអ្នកកំពុងពិចារណាអំពីអនាគតរបស់អ្នកក្នុងវិស័យ IT ដែរឬទេ? តើអ្នកចង់មានអាជីពដែលផ្តល់ជូនអ្នកនូវជំនាញពិតប្រាកដ បើកទ្វារទៅកាន់ឱកាសអន្តរជាតិ និងជួយឱ្យអ្នករកការងារបានលឿនទេ? នៅវិទ្យាស្ថាន IT Academy STEP Cambodia កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្ររងរបស់យើង ត្រូវបានរចនាឡើងដើម្បីជួយអ្នកសម្រេចបាននូវគោលដៅរបស់អ្នក ក្នុងរយៈពេលត្រឹមតែ ២.៥ ឆ្នាំប៉ុណ្ណោះ។    ១. ពេលវេលាខ្លី លទ្ធផáž

ШАГ логотип

news

ចាប់ផ្តើមជំហានដំបូងក្នុងវិស័យបច្ចេកវិទ្យា ជាមួយថ្នាក់ថ្មីរបស់យើង៖ ថ្នាក់មូលដ្ឋានកុំព្យូទ័រ

ប្រសិនបើអ្នកតែងតែចង់រៀនពីរបៀបប្រើប្រាស់កុំព្យូទ័រប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា នេះគឺជាវគ្គសិក្សាសម្រាប់អ្នក! វិទ្យាស្ថាន IT Academy STEP Cambodia កំពុងផ្តល់ជូនវគ្គអក្ខរកម្មកុំព្យូទ័ររយៈពេល ៨ សប្តាហ៍ដែលបង្រៀនជាភាសាខ្មែរ សម្រាប់អ្នកចាប់ផ្តើមដំបូង។

បើអ្នកតែងតែចង់រៀនប្រើកុំព្យូទ័រ ប៉ុន្តែមិនដឹងត្រូវចាប់ផ្តើមពីណាទេ ថ្នាក់នេះសម្រាប់អ្នកហើយ! IT Academy STEP Cambodia កំពុងផ្ដល់ជូននូវថ្នាក់មូលដ្ឋានកុំព្យូទ័ររយៈពេល ៨ សប្ដាហ៍ សមរម្យសម្រាប់អ្នកចាប់ផ្តើម និងបង្រៀនជាភាសាខ្មែរ។ ហេតុអ្វីកុំព្យូទ័រជាជំនាញសំខាន់? ក្នុងសម័យបច្ចុប្បន្ននេះ ជំនាញប្រើកុំព្យូទ័រមិនមែនជាជម្រើសទៀតទេ តែគឺជាជំនាញចាំបាច់។ មិនថាអ្នកកំពុងស្វែង

ШАГ логотип

news

Computer Academy STEP Cambodia ឆ្នាំសិក្សាថ្មី 2024 - 2025

ការចុះឈ្មោះត្រូវបានបើកសម្រាប់ឆ្នាំសិក្សា 2024-2025 របស់ IT Academy STEP Cambodia! ចុះឈ្មោះចូលរៀនវគ្គសិក្សាផ្នែកសរសេរកម្មវិធី ឬកុំព្យូទ័រក្រាហ្វិច និងរចនា ដើម្បីទទួលបានសញ្ញាប័ត្រអន្តរជាតិ និងបរិញ្ញាបត្ររង។ ធានាអនាគតរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!

  IT Academy STEP  Cambodia រីករាយក្នុងការប្រកាសថាការចុះឈ្មោះឥឡូវនេះត្រូវបានបើកសម្រាប់ឆ្នាំសិក្សាថ្មីរបស់យើង។ យើងផ្តល់ជូននូវវគ្គសិក្សាជំនាញវិជ្ជាជីវៈដ៏អស្ចារ្យចំនួនពីរ៖ ថ្នាក់អភិវឌ្ឍន៍កម្មវិធី និងថ្នាក់កុំព្យូទ័រក្រាហ្វិច និងការរចនាជាមួយនឹងកម្មវិធីសិក្សាដែលបានធ្វើបច្ចុប្បន្នភាពថ្មីដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ និងតម្រូវការទីផ្សារហើយធានាឱ្យនិស្សិតបញ្á

ШАГ логотип

Telegram

អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

អាន

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន