សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

ភ្នំពេញ

ហ៊ឺ សុផានរិន្ទ

CAMIS SOLUTION CO., LTD: Full Stack Web Developer and DevOps

បានបញ្ចប់ការសិក្សាពី:

ជួបជាមួយ ហ៊ឺ សុផានរិន្ទ ដែលជា Full Stack Web Developer and DevOps ធ្វើការនូវ CAMIS SOLUTION CO.,LTD។ សុផានរិន្ទ​ គឺជានិស្សិតដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន IT Academy Step ជំនាញ Software Development។ គាត់បានបញ្ចប់ការសិក្សាពីសលា STEP ដោយទទួលបានចំណាត់ថ្នាក់ល្អ ហើយក៏ទទួលបានវិញ្ញាបនបត្រត្រឹមរយះពេល ២ ឆ្នាំកន្លះ។

ពឹងផ្អែកទៅលើអ្វីដែល សុផានរិន្ទ និយាយ គាត់ពេញចិត្តកម្មវិធីអប់រំនៅទីនេះខ្លាំងណាស់ ព្រោះវាមានលក្ខណះស្តង់ដាអន្តរជាតិ ហើយត្រូវនឹងទីផ្សារការងារទៀតផង។ បន្ថែមលើសពីនេះ គាត់ក៏ពេញចិត្តកម្មវិធីសិក្សាផងដែរព្រោះគាត់រៀនត្រឹមតែ ៣​ ថ្ងៃក្នុងមួយសប្តាហ៏ប៉ុណ្ណោះ​ដូច្នេះគាត់មានពេលវេលាច្រើនក្នុងការធ្វើកិច្ចការសាលាក៏ដូចជាការស្រាវជ្រាវមួយចំនួនផងដែ។

ការសិក្សានៅសាលា STEP សុផានរិន្ទ ពេញចិត្តមេរៀន Web Development ពីព្រោះវាអាចអោយគាត់ស្វែងយល់​ផ្នែកខាងក្រោយ​ និងផ្នែកខាងមុខនៃគេហទំព័រ។

គាត់ចូលចិត្តរចនារូបភាពដែលមានចលនារឺក៏បែប 3D សម្រាប់ផ្នែកខាងមុខនៃ Web Development ហើយធ្វើការលើតក្កវិជ្ជានិងស្ថាបត្យកម្មសម្រាប់ផ្នែកខាងក្រោយ។
ការសិក្សានៅវិទ្យាស្ថាន STEP IT Academy អាចអោយគាត់ស្វែងរកការងារត្រូវជំនាញនៃការសិក្សា Web Development របស់គាត់ ហើយអភិវឌ្ឍជំនាញរបស់គាត់បានយ៉ាងឆាប់រហ័ស។

សម្រាប់ជំនាញនៅពេលអនាគត សុផានរិន្ទ ចង់ក្លាយទៅជាចាងហ្វាងគម្រោងមួយ (Project Manager)។ ជាមួយមូលដ្ឋានគ្រឹះដ៏រឹងមាំផ្នែក Web Development ហើយនិងបទពិសោធន៏នៅក្រុមហ៊ុន CAMIS SOLUTION CO.,LTD យើងគ្មានការព្រួយបារម្មដែលគាត់មិនអាចសម្រេចគោលបំណងរបស់គាត់នោះបានទេ។

សរុបមក សុផានរិន្ទ សូមផ្តល់ជាមតិដ៏ល្អចំពោះវិទ្យាស្ថាន STEP IT Academy ទៅកាន់អ្នកទាំងអស់គ្នាដែលចង់ឈានទៅមុខក្នុងអាជីពជាអ្នកអភិវឌ្ឍកម្មវិធី Software។ កម្មវិធីសិក្សាផ្តល់នូវកម្មវិធីអប់រំដែលល្អៗ មានកាលវិភាគដែលអាចជ្រើសរើសបាន ហើយមានគ្រូបង្រៀនដែលមានចំណេះដឹងខ្ពង់ចាំជួយសិស្សនិស្សិតនៅពេលដែលពួកគេត្រូវការជំនួយ។​

Telegram

អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

អាន

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន