12 រុក្ខវិថី សម្តេចប៉ាន (២១៤), រាជធានីភ្នំពេញ 12206 ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។
ទាំងអស់នេះអ្នកនឹងរៀននៅក្នុង IT Academy STEP ប្រសិនបើអ្នកជ្រើសរើស “Software development”
អ្នកបង្កើតកម្មវិធី ជាអ្នកជំនាញដែលមានតម្រូវការច្រើន និងទទួលបានប្រាក់ខែខ្ពស់ជាគេក្នុងចំណោមការងារផ្នែកពត៌មានវិទ្យាដ៏ទៃទៀត។
ការិយាល័យទំនើប កន្លែងធ្វើការមានផាសុខភាព អត្ថប្រយោជន៍ជាកញ្ចាប់ ដែលមានការធានារ៉ាប់រងសុខភាព និងសេវាកម្មក្នុងក្លឹបហាត់ប្រាណជាដើម ទាំងនោះគ្រន់តែជាចំនុចមួយចំនួនដែលក្រុមហ៊ុនពត៌មានវិទ្យាតែងផ្តល់អោយបុគ្គលិករបស់ខ្លួនប៉ុននោះ។មានឲកាសការងារច្រើនជាងចំនួនអ្នកធ្វើការ។ ទាំងនេះជាមូលហេតុដែលអ្នកសរសេរកម្មវិធី (Program-mers) ទទួលបានបន្ថែមលើប្រាក់ខែខ្ពស់ និងលក្ខណ្ឌការងារល្អ។
ទីផ្សារផ្នែកពត៌មានវិទ្យា មាននៅពេញពិភពលោក អ្នកអាចចួលរួមជាមួយគម្រោងរបស់ ទាំងក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុក។ អ្នកអាចទៅបរទេសដើម្បីធ្វើការងារនៅក្នុងក្រុមហ៊ុនបរទេស ឬក៏អាចធ្វើជាអ្នកសរសេរកម្មវិធីដែលធ្វើការក្រៅក្រុមហ៊ុន (Freelance Developer) ក្នុងការសរសេរកម្មវិធីអោយអតិថិជនរបស់អ្នកពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក ។ អាជីពជាអ្នកសរសេរកម្មវិធី(Programmer) អាចមានឲកាសទទួលឲកាសការងារយ៉ាងទូលំទូលាយ។
ពត៌មានវិទ្យា គឺជាឧស្សាហកម្មមួយដែលមានថាមពលខ្លាំង។ បើយោងតាមទស្សនាវដ្ដីអន្តរជាតិ Forbes ទិន្ន័យនៃធនាគារពិភពលោកបានបង្ហាញថាអត្រាកំណើនជាមធ្យមនៃវិស័យ ពត៌មានវិទ្យា បានកើនឡើងប្រមាណ 25% ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ហើយនៅតែបន្តការកើនឡើងជាលំដាប់។
ពត៌មានវិទ្យា គឺជាវិស័យឧស្សាហកម្មតែមួយគត់ដែលមានចំនួនការងារលើសពីចំនួននៃជំនាញ។ជារៀងរាល់ឆ្នាំ មានតំរូវការអ្នកសរសេរកម្មវិធី (Programmers) មានកើនឡើងជាលំដាប់។
ជាមួយអាជីពជាអ្នកសរសេរកម្មវិធី (Programmers) អ្នកអាចធ្វើបានមិនថាអ្នកចង់រកប្រាក់អោយបានច្រើន ឬក៏ចង់ផ្លាស់ប្តូពិភពលោកនោះទេ។
សព្វថ្ងៃនេះកុំព្យូទ័របានផ្សារភ្ជាប់ទៅគ្រប់វិស័យទាំងអស់នៃជីវិតរបស់យើង។ ពិតជាពិបាកសម្លឹងរកអាជីពណាដែលថ្មីហើយទំនើបជាងអាជីពជាអ្នកសរសេរកម្មវិធី (Programmers) ណាស់។ លើសពីនេះទៅទៀត ពត៌មានវិទ្យាជា គឺជាឧស្សាហ៍កម្មដែលមានការលូតលាស់យ៉ាងឆាប់រហ័សបំផុត ។
ធ្វើការជាអ្នកសរសេរកម្មវិធី (Programmers) គឺជាការអភិវឌ្ឍខ្លួនឯង ចំណេះដឹង និងអាជីពរបស់ខ្លួនជាប្រចាំ ។