12 រុក្ខវិថី សម្តេចប៉ាន (២១៤), រាជធានី​ភ្នំពេញ 12206 ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។

Sisters of Code- កំពុងតែបណ្ដុះបណ្ដាលក្រុមមនុស្សស្រីអ្នកសរសេរកូដជំនាន់ក្រោយនៅកម្ពុជា!

Sisters of Codeជាក្លឹបសរសេរកូដដំបូងគេសម្រាប់មនុស្សស្រីនៅកម្ពុជាដែលទទួលបានការឧបត្ថម្ភយ៉ាងពេញលេញពី ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។

Sisters of Code​ ជាក្លឹមសរសេរកូដដំបូងគេសម្រាប់មនុស្សស្រី ដែលត្រូវបានបើករយៈពេល ៥ខែ កន្លងមកដោយសាលា​ IT academy STEP Cambodiaផ្ទាល់។ សូមអរគុណសម្រាប់ការផ្ដល់មូលនិធិពី USAID’s Development Innovationsដែលបានទទួលការចាប់អារម្មណ៏យ៉ាងច្រើនពីសំណាក់សាធារណៈជន និងកំពុងតែត្រូវបានឧបត្ថម្ភដោយ ក្រសួងអប់រំ យុវជន និងកីឡា នៃព្ររាជាណាចក្រកម្ពុជា។

សិស្សស្រីចំនួន ៦៨នាក់ រៀនអំពីគោលការណ៏គ្រឹះនៃការសរសេរកូដ និងជួបអ្នកបណ្ដុះបណ្ដាលរបស់ពួកគេជារៀងរាល់សប្ដាហ៌ដើម្បីរៀនពីអាថ៌កំបាំងនៃការសរសេរកូដ។ កម្មវិធី Sisters of Code មាន ៣ ផ្នែកដូចជា៖ Visual coding, game developmentនិងwebsite developmentនិងអនុវត្តវិធីសាស្ដ្រតាមបែបអន្ដរជាតិដើម្បីជួយអភិវឌ្ឍន៏ជំនាញុ, កំឡុងពេលដែលធ្វើការជាមួយគម្រោង, ការបង្កើតជាបទបង្ហាញ​ និងការលេងល្បែងអប់រំផ្សេងៗ។

កម្មវិធីSisters of Code មានគោលបំណងបង្កើតបរិយាកាសគាំទ្រដល់ក្មេងស្រី ដែលមានបំណងចង់រៀនជំនាញ ឌីជីថលថ្មី អភិវឌ្ឍន៏គំនិតច្នៃប្រឌិត និងទទួលបានការយលដឹងយ៉ាងស៊ីជម្រៅអំពីវិទ្យាសាស្ដ្រកុំព្យូទ័រ។

រដ្ឋមន្ដ្រីនៃក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ហង់ជួន ណារុន និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិកានៃក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមវគ្គសិក្សា Sisters of Code នៅសាលា ព្រះស៊ីសុវត្តិជំនាន់ថ្មី និងបានបង្ហាញចំណាប់អារម្មណ៏ចំពោះ គុណភាព និងភាពច្នៃប្រឌិតនៃគម្រោងដែលសិស្សបានអភិវឌ្ឍន៏។

កម្មវិធី​ Sisters of Code គោរពតាមកម្មវិធីសិក្សារបស់IT Academy STEPនិងមានគោលបំណងប្រកួតប្រជែងទៅនឹងការយល់ច្រឡំក្នុងពេលបច្ចុប្បន្ននៅក្នុងសង្គមប្រជាជនកម្ពុជា ដែលថា ការសរសេរកូដ និង វិទ្យាសាស្ដ្រកុំព្យូទ័រ ជាទូទៅមិនមែនជាតំបន់ដែលពេញនិយមសម្រាប់សិស្សស្រីក្នុងការរៀននោះទេ។ ដោយការបង្កើតការលើកទឹកចិត្ត និងបរិយាគាំទ្រផងនោះ សិស្សដែលមានអាយុពី ១០ឆ្នាំ ដល់ ១៨ឆ្នាំ បង្កើតឲ្យមានភាពជឿនលឿនដ៏អស្ចារ្យ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញនូវគម្រោងចុងក្រោយរបស់ពួកគេនៅថ្ងៃទី ២៨ ខែមិថុនា

 

 

 

 

 

 

តើអ្នកចង់ឲ្យខ្ញុំទាក់ទងទៅអ្នកដែរឬទេ?


Yes
No

Please fill in the form