12 រុក្ខវិថី សម្តេចប៉ាន (២១៤), រាជធានី​ភ្នំពេញ 12206 ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។

សិស្សផ្នែក Software Development បានចែករំលែកពីមតិរបស់ពួកគេពី IT Academy STEP Cambodia

ហេតុអ្វីបានជាសិស្សជ្រើសរើសរៀន ក្នុងជំនាញ Software Development និងជ្រើសរើស IT Academy STEP Cambodia? សូមអានមតិរបស់ពួកគេ។

Tann Verastya 

ខ្ញុំសិក្សានៅ IT Academy STEP​ Cambodia ខាងផ្នែក អ្នកអភិវឌ្ឍន៍ Software។ វាគឺជាសុបិន្តរបស់ខ្ញុំតាំងពីខ្ញុំរៀននៅវិទ្យាល័យមកម្ល៉េះ។ ខ្ញុំចាប់អារម្មណ៍រៀនរបៀបបង្កើតកម្មវិធី និងធ្វើឲ្យវាដំណើរការ។ នៅទីក្រុងភ្នំពេញ មានសាលាជាច្រើន ប៉ុន្តែខ្ញុំជ្រើសរើសរៀននៅ IT Academy STEP Cambodia។ គ្រឹះស្ថានអប់រំមួយនេះ អាចផ្តត់ផ្គង់អ្វីៗដែលខ្ញុំត្រូវការ។ គ្រូបង្រៀនសុទ្ធតែល្អ និងអាចពន្យល់យើងច្បាស់លាស់ពីវិធីដែលពង្រឹងជំនាញសរសេរកូដរបស់ពួកយើង។ រឿងមួយទៀតគឺ ខ្ញុំមិនចាំបាច់ចំណាយពេល៤ឆ្នាំ ក្នុងការសិក្សានោះទេ ព្រោះជំនាញ​ Software Development Professional Degree នេះគេរៀនត្រឹមតែ២ឆ្នាំកន្លះតែប៉ុណ្ណោះ ។​

Ty Chea 

ហេតុផលដែលធ្វើឲ្យខ្ញុំសម្រេចចិត្តរៀន Programming ព្រោះខ្ញុំចង់វិវត្តន៍ជំនាញនៃការគិត របស់ខ្ញុំ និង ភាពសមហេតុផល ដូចដែលបានដឹងហើយថា អ្នកអភិវឌ្ឍន៍ព័ត៌មានវិទ្យា គួរតែខ្លាំងនូវសមត្ថភាពទាំងនោះ។  នៅពេលដែលពួកគេបង្កើត Software និមួយៗ ពួកគេគួរតែដឹងពីតម្រូវការ របស់អ្នកប្រើប្រាស់។ ដូចនេះ ពួកគេនឹងគិតឲ្យបានជាក់លាក់ និងឆ្លាតជាងអ្នកប្រើប្រាស់ទូទៅ។ ខ្ញុំសម្រេចចិត្តរៀននៅ IT Academy STEP Cambodia ពីព្រោះសាលានេះ មានការរៀបចំមុខវិជ្ជាបានល្អ និងផ្តត់ផ្គង់សម្ភារៈសិក្សា​​ បង្រៀនសិស្សពីកំរិតចាប់ផ្តើម ដល់កំរិតខ្ពស់ ហើយថែមទាំងមានគ្រូបង្រៀនល្អៗទៀត។ រយៈពេលសិក្សាក៏មិនយូរណាស់ដែរ ប្រើប្រៀបធ្រៀប ជាមួយសាកលវិទ្យាល័យ។ ​ខ្ញុំក៏ពេញចិត្តនឹងការបត់បែនពេលវេលាសិក្សា ដែលធ្វើឲ្យខ្ញុំងាយស្រួល កែប្រែពេលវេលាផ្ទាល់ខ្ញុំរបស់ខ្ញុំផងដែរ។

Kim Horn 

ខ្ញុំសម្រេចចិត្តរៀន Programming ព្រោះមុខវិជ្ជានេះ កំពុងតែពេញនិយមទូទាំងសាកលលោក។ ហើយខ្ញុំក៏ចង់បង្កើតដំណោះស្រាយ ដែលងាយស្រួលនិងចំណាយពេលតិច។ ប្រទេសកម្ពុជា ចាំបាច់ត្រូវតែអវិឌ្ឍន៍បច្ចេកវិទ្យា ប៉ុន្តែមានត្រឹមតែសិស្សតិចតូចប៉ុណ្ណោះ ដែលរៀនមុខវិជ្ជានេះ។ ខ្ញុំគិតថា អនាគតរបស់ខ្ញុំនឹងប្រសើរឡើង ប្រសិនបើខ្ញុំជ្រើសរើសរៀនមុខវិជ្ជា Software Development នេះ។ 

ខ្ញុំមានហេតុផល ៣ដែលធ្វើឲ្យខ្ញុំសម្រេចចិត្តមករៀននៅ IT Academy STEP Cambodia

  • កម្មវិធីសិក្សា គឺល្អធ្វើឲ្យខ្ញុំរៀនបានយ៉ាងងាយស្រួល។ 
  • គ្រូបង្រៀន មានបទពិសោធន៍ និងធ្វើឲ្យសិស្សងាយយល់បាន
  • សញ្ញាប័ត្រ មានការទទួលស្គាល់ពី Microsoft និង CISCO។ វាធ្វើឲ្យខ្ញុំងាយស្រួលក្នុងការស្វែងរកការងារធ្វើ។ 

Phay Chanrothana

បច្ចេកវិទ្យាគឺជាវិស័យឈានមុខ នៅក្នុងសាកលលោកសព្វថ្ងៃ ដូចនេះហើយ ការសរសេរកូដគឺសំខាន់ណាស់ ប្រសិនបើអ្នកចង់ក្លាយទៅជាបុគ្គលជោគជ័យម្នាក់។ ក្នុងនាមខ្ញុំជានិស្សិតផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ ខ្ញុំបានឃើញឪកាសជាច្រើននៃបច្ចេកវិទ្យា។ ព្រោះតែ Programming គឺជាគ្រឹះមូលស្ថាននៃបច្ចេកវិទ្យា ខ្ញុំក៏សម្រេចចិត្តចូលរៀនវគ្គនេះ ដើម្បីសម្រេចគោលបំណងរបស់ខ្ញុំ។ ក្នុងចំនោមគ្រឹះស្ថានអប់រំ នៅក្នុងប្រទេសកម្ពុជា ខ្ញុំគិតថា IT Academy STEP គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ខ្ញុំ។ ជាមួយនឹង កម្មវិធីសិក្សាបរទេស និងគ្រូបង្រៀនដែលមកពីគ្រប់ប្រទេស សិស្សជនជាខ្មែរអាចទទួលបានបទពិសោធន៍ ពីគ្រូ និងវាធ្វើឲ្យយើងអាចគិតបានធំធេង និងមានភាពឆ្នៃប្រឌិត។ ខ្ញុំជឿជាក់ថា IT Academy STEP នឹងផ្តល់ចំណេះដឹង ខាងជំនាញបច្ចេកវិទ្យាទាំងនេះ ជាមួយនឹងប្រព័ទ្ធអប់រំល្អ ដូចនេះហើយបានជាខ្ញុំជ្រើសរើសរៀននៅទីនេះ។ 

Kuch 

ហេតុផលដែលធ្វើឲ្យខ្ញុំជ្រើសរើសរៀននៅ IT Academy STEP ព្រោះខ្ញុំរកមើលមិនឃើញកម្មវិធីសិក្សា Software Development ល្អជាងនេះនៅក្នុងប្រទេសកម្ពុជា។ IT Academy STEP ក៏ផ្តល់វិញ្ញាបមប័ត្រ​ ពីក្រុមហ៊ុនអន្តជាតិ ដូចជា Microsoft និង CISCO ផងដែរ។ 

ខ្ញុំចង់រៀន Hardware Engineering ប៉ុន្តែដោយសារតែវាមិនមាននៅក្នុងសាខារបស់ខ្ញុំ ខ្ញុំក៏សម្រេចចិត្តរៀន Software Development ព្រោះបច្ចេកវិទ្យាគឺជាអនាគត។ ខ្ញុំចូលចិត្តរៀននៅទីនេះ ព្រោះវាមានកន្លែងវឹកហាត់ និង ពិន្ទុនៅទីនេះ គឺមិនដូចជាសាកលវិទ្យាល័យខ្លះដែលសិស្សអាចលួចចម្លងបាន ឬប្រើប្រាស់វិធីសាស្រ្តផ្សេងៗដើម្បីទទួលបានពិន្ទុខ្ពស់នោះទេ។ នៅទីនេះគឺខុសគ្នា។ ជំនាញ ទេពកោសល្យ និងសមត្ថភាពគឺ ពេញលេញ។ 

Hengly 

ខ្ញុំសម្រេចចិត្តរៀន Programming ព្រោះខ្ញុំគិតថា ការសរសេរកម្មវិធីនេះ វាគឺចំនុចចាប់ផ្តើមមួយនៃបច្ចេកវិទ្យា​ ហើយនៅពេលដែលខ្ញុំយល់ដឹងពីវាបានល្អ ខ្ញុំស្ទើរតែអាចបង្តើតអ្វីៗគ្រប់យ៉ាងបាន។ 

ខ្ញុំចូលចិត្តរៀននៅទីនេះ និងចូលចិត្តគ្រប់យ៉ាង រួមទាំងបរិយាកាស​ គ្រូបង្រៀន ការប្រកួតប្រជែងជាមួយសិស្សដទៃ និងកម្មវិធីជាច្រើនដែលអាចចូលរួមបាន និងបង្តើតភាពសប្បាយរីករាយ។ 

 

Leak Srey Sros 

សព្វថ្ងៃខ្ញុំរៀនផ្នែក Software Development នៅ សាលា IT Academy STEP និងធ្វើការងារជា Web Developer. ពីព្រោះខ្ញុំចូលចិត្តមុខវិជ្ជាគណិត និងរូបវិទ្យាកាលពីរៀននៅវិទ្យាល័យ។ ខ្ញុំចូលចិត្តការសរសេរកូដ ចូលចិត្តស្រាវជ្រាវ ចង់បង្កើតកម្មវិធីរបស់ខ្លួនឯង​ បង្កើតអ្វីដែលថ្មី។ វាពិតជាពិបាកក្នុងការរៀន ពីព្រោះត្រូវការគិតច្រើន ព្យាយាម ហើយអនុវត្តឲ្យបានច្រើន។ នៅថ្ងៃអនាគតខ្ញុំ ចង់បើកក្រុមហ៊ុនផ្ទាល់ខ្លួនសម្រាប់បង្កើតកម្មវីធី និងគេហទំព័រ ។ ពីព្រោះ IT Academy STEP ជាសាលាអន្តរជាតិ ដែលបង្រៀនជំនាញច្បាស់លាស់។ ខ្ញុំនឺងណែនាំមិត្តរបស់ខ្ញុំ ឲ្យមករៀននៅសាលានេះ បើពួកគេមានចំណាប់អារម្មណ៏ជាមួយនឹង Software Development

Long Hong Thakvika

មូលហេតុដែលខ្ញុំរៀនផ្នែក​​​ Software Development ព្រោះវាជាចំណូលចិត្តរបស់ខ្ញុំ តាំងពីកុមារភាព ហើយខ្ញុំចាប់ផ្តើមរៀនផ្នែកនេះទាំងពីអាយុ១៣ឆ្នាំ។

ចំពោះការសិក្សានៅវិទ្យាល័យផង និងនៅ IT Academy STEP Cambodia ផង វាមានការពិបាកបន្តិច ចំពោះការបែងចែកពេលវេលាខ្ញុំបាន។ផ្តោតអារម្មណ៍មកលើអនាគតរបស់ខ្ញុំ នឹងរៀនអ្វីដែលទាក់ទងទៅនឹងអនាគតរបស់ខ្ញុំ ដែលជា Developer។ IT Academy STEP Cambodia ជាសាលាដែលមានគ្រូមានបទពិសោធន៍យូរឆ្នាំ និងមានបរិក្ខារទំនើប ហើយមានសញ្ញាប័ត្ររបស់អន្តជាតិ នេះជាមូលហេតុដែលខ្ញុំជឿជាក់លើសាលានេះ។

Ven Chang

ខ្ញុំរៀនជំនាញ Software Development ព្រោះខ្ញុំចូលចិត្តនូវការបង្កើតកម្មវិធី និងចង់បើកក្រុមហ៊ុន IT ផ្ទាល់ខ្លួន ដោយសារខ្ញុំចូលចិត្តនូវការសិក្សា ពីវប្បធម៌បរទេស ក៏ដូចជាការយល់ដឹងអ្វីដែលថ្មីៗពីវាផងដែរ។ ខ្ញុំបានចាប់ផ្តើមចូលរៀននៅសាកលវិទ្យាល័យ ហើយក៏បានឈប់វិញ ដោយសារតែវាគឺបានគួរអោយធុញទ្រាន់ ខ្ញុំមិនមានអារម្មណ៍ក្នុងការសិក្សានៅទីនោះ។ ខ្ញុំសំរេចចិត្តមករៀននៅ IT Academy STEP ព្រោះ គ្រូបង្រៀនពោរពេញទៅ ដោយចំនេះដឹងនិងបទពិសោធន៍ ហើយមិត្តរួមថ្នាក់មានភាពរួសរាយ និងប្រកបដោយភាពវ៉ៃឆ្លាត ហើយបន្ទប់សិក្សាប្រកបដោយសំភារៈសិក្សាទំនើបៗ ដែលធ្វើអោយខ្ញុំចូលចិត្តនិងចង់រៀនជាខ្លាំង។

តើអ្នកចង់ឲ្យខ្ញុំទាក់ទងទៅអ្នកដែរឬទេ?


Yes
No

Please fill in the form