12 រុក្ខវិថី សម្តេចប៉ាន (២១៤), រាជធានី​ភ្នំពេញ 12206 ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។

IT Academy STEP នឹងរៀបចំកម្មវិធី Global Game Jam ​ដែលជាលើកដំបូងនៅក្នុងរាជធានីភ្នំពេញ!

Global Game Jam គឺជាព្រឹត្តិការណ៍បង្កើតហ្គេមធំបំផុតនៅលើពិភពលោកដែលកំពុងនឹងកើតឡើង។ នៅថ្ងៃដូចគ្នានេះដែរនៅលើទីតាំងរាប់រយជុំវិញពិភពលោកមនុស្សដែលមានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍហ្គេមនឹងចូលរួមប្រកួតប្រជែងគ្នាក្នុងការបង្កើតការរចនាការអភិវឌ្ឍនិងការបង្កើតហ្គេមថ្មីក្នុងរយៈពេលតែ 48 ម៉ោងប៉ុណ្ណោះ។

 IT Academy STEP កម្ពុជាមានមោទនភាពណាស់ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងដោយមានការសហការជាមួយ Trybe Community Space និងក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមដូចជា Osja Studio និង DirexPlay ។ ក្នុងការបង្កើតព្រឹត្តិការណ៍នេះក៏សូមអរគុណទៅដល់ការឧបត្ថម្ភដែលផ្តល់ដោយក្រុមហ៊ុន SMART ។   

ព្រឹត្តិការណ៍នេះគឺចូលរួមដោយឥតគិតថ្លៃនិងស្វាគមន៍គ្រប់មនុស្សដែលមានចំណេះដឹងខុសៗគ្នា។ ព្រឹត្តិការណ៍នេះត្រូវការជំនាញទាំងអស់ – ពីអ្នកសរសេរកម្មវិធីទៅអ្នកឌីហ្សាញហ្គេម សិល្បករនិងតន្រ្តីករ។ អ្នកដែលគ្មានបទពិសោធពីមុនត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាមួយយើង ចែករំលែកទស្សនៈរបស់ពួកគេនិងរៀនបន្ថែមទៀតអំពីការអភិវឌ្ឍហ្គេម។ ដោយគ្រាន់តែយកកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នកមកជាមួយ! 

ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី 26 ខែមករាជាមួយនឹងការចុះឈ្មោះនិងសិក្ខាសាលា។ ថ្ងៃសៅរ៍ទី 27 ខែមករាក្រុមការងារនឹងធ្វើការអភិវឌ្ឍហ្គេមជាក្រុម។ ថ្ងៃអាទិត្យទី 28 ខែមករាគឺជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍នេះជាមួយនឹងការបង្ហាញហ្គេមនិងពិធីប្រគល់រង្វាន់។ 

ព្រឹត្តិការណ៍នេះចូលរួមដោយសេរីសម្រាប់អ្នកគ្រប់គ្នាដោយសារមានការរួមចំណែកពីអ្នករៀបចំនិងអ្នកគាំទ្រ៖ IT Academy STEP   SMART  Trybe Community Space  Sabay Media  Osja Studio និង DirexPlay ។ 

ប្រសិនបើអ្នកមានសំនួរអំពីព្រឹត្តិការណ៍នេះអ្នកអាចទាក់ទងអ្នករៀបចំនៅលើទំព័រហ្វេសប៊ុក  ឬផ្ញើរសារទៅកាន់ cambodia@itstep.org ។

ដើម្បីចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍នេះសូមធ្វើការកក់កន្លែងរបស់អ្នកនៅទីនេះ​ 

ជួបអ្នកទាំងអស់គ្នានៅកម្មវិធី Global Game Jam នៅរាជធានីភ្នំពេញ!

តើអ្នកចង់ឲ្យខ្ញុំទាក់ទងទៅអ្នកដែរឬទេ?


Yes
No

Please fill in the form