12 រុក្ខវិថី សម្តេចប៉ាន (២១៤), រាជធានី​ភ្នំពេញ 12206 ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។

សិស្សថ្នាក់ ​Computer Graphic and Design បានចែករំលែកមតិយោបល់របស់ពួកគេពី​​​​ IT Academy STEP Cambodia

សិស្សជាងពាក់កណ្តាល IT Academy STEP Cambodia បានជ្រើសរើសរៀនថ្នាក់ជំនាញ Computer Graphic and Design។ សូមអានមតិយោបល់នៃជម្រើសរបស់ពួកគេ សុបិន្ត និងហេតុផលដែលពួកគេរៀន Design នៅ STEP!

Visal Chin

ខ្ញុំសម្រេចចិត្តចូលរៀនវគ្គ​ Graphic Design នេះព្រោះវាជាសុបិន្តរបស់ខ្ញុំតាំងពីខ្ញុំនៅក្មេង។ ហេតុផលចម្បងដែលធ្វើឲ្យខ្ញុំជ្រើសរើស STEP នេះ គឺ IT Academy STEP មានគ្រូជំនាញមកពីបរទេស។ ពួកគាត់ផ្តល់ចំណេះដឹងល្អៗ និង ជំនាញមកពីការអនុវត្តន៍ផងដែរ។ សំខាន់ជាងនេះទៅទៀតនោះ គឺខ្ញុំមិនចាំបាច់ចំណាយពេល៤ឆ្នាំ ដើម្បីទទួលបាន​សញ្ញាប័ត្រជំនាញនោះទេ​ ផ្ទុយទៅវិញ ខ្ញុំអាចបញ្ចប់ការសិក្សារបស់ខ្ញុំត្រឹមតែ២ឆ្នាំកន្លះតែប៉ុណ្ណោះ។ 

 

Seng Youly 

ខ្ញុំសម្រេចចិត្តរៀននៅ IT Academy STEP Cambodia ព្រោះខ្ញុំធ្លាបានឃើញ ព័ត៌មានពីគ្រឹះស្ថាននេះនៅក្នុង​ Facebook ហើយអ្វីដែលពួកគេផ្តល់ឲ្យសិស្ស ពិតជាគួរឲ្យចាប់អារម្មណ៍មែន។ ដូចនេះខ្ញុំក៏សម្រេចចិត្តមករៀននៅទីនេះ។ ខ្ញុំចូលចិត្តរៀននៅ IT Academy STEP Cambodia ព្រោះខ្ញុំអាចរៀនជំនាញថ្មី គ្រូបង្រៀនពន្យល់បានល្អ និងជួយសិស្សផងដែរ។

 

 

Bopha

ខ្ញុំសម្រេចចិត្តរៀន Design ព្រោះសិល្បៈធ្វើឲ្យខ្ញុំរីករាយ ហើយវាខុសប្លែកពីគេ។ ខ្ញុំចូលចិត្តនៅជុំវិញ រូបភាពល្អៗ និងខ្ញុំអាចក្លាយទៅជាផ្នែកមួយនៃ សហគមន៍សកល។ ចាប់តាំងពីខ្ញុំមានពិសោធន៍ជ្រើសរើសជំនាញខុស រយៈពេល៤ឆ្នាំរួចមក ខ្ញុំក៏បានប្រុងប្រយត្ន័បំផុត ក្នុងការជ្រើសរើសសាលាថ្មី។ មុនពេលដែលខ្ញុំចូលរួមជាមួយ IT Academy STEP Cambodia ខ្ញុំមានសាលាជាច្រើននៅក្នុងចិត្ត។ ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តរៀននៅ IT Academy STEP Cambodia ព្រោះវាជាសាលាអន្តជាតិ ដែលមានគ្រូមានបទពិសោធន៍ទាំងខ្មែរ និងបរទេស បង្រៀនពីគំនិតប្លែកៗ និងជួយបង្កើនសមត្ថភាពភាសារអង់គ្លេសរបស់ខ្ញុំដូចគ្នា។ 

Bun David

ខ្ញុំសម្រេចចិត្តរៀន Graphic Design ព្រោះខ្ញុំចូលចិត្តសិល្បៈ ខ្ញុំចង់ធ្វើវាជារៀងរាល់ថ្ងៃ និង ចង់បង្ហាញរូបភាពរបស់ខ្ញុំ ទៅកាន់មហាជន។ 

ហេតុផលដែលខ្ញុំជ្រើសរើស IT Academy STEP Cambodia ព្រោះពេលនោះ មានតែសាលានេះមួយទេ និងមកពីអឺរ៉ុបទៀត។ ខ្ញុំបានធ្វើការស្រាវជ្រាវពីសាលានេះ និងរកឃើញថា គ្រឹះស្ថាននេះមានសាខាជាច្រើនជុំវិញពិភពលោក ហើយសិស្សដែលរៀនចប់សុទ្ធតែបានធ្វើការឲ្យក្រុមហ៊ុនបរទេសល្បីៗ។ ខ្ញុំចូលរៀនរៀននៅ IT STEP ព្រោះគ្រូរបស់ខ្ញុំជាអ្នកឯកទេស នូវអ្វីដែលពួកគាត់កំពុងតែធ្វើ។ មិត្តរបស់ខ្ញុំដែលនៅទីនេះ ក៏គួរឲ្យចាប់អារម្មណ៍ និងជួយទំនុកបម្រុងច្រើន។ 

Khim Madavid 

ខ្ញុំជ្រើសរើសរៀននៅ IT Academy STEP Cambodia ព្រោះវាមានកម្មវិធីសិក្សាល្អ ដើម្បីអភិវឌ្ឍន៍ជំនាញ Design សម្រាប់ការងារថ្ងៃអនាគត។ ម្យ៉ាងវិញទៀត បន្ទាប់ពីរៀនចប់ អ្នកក៏អាចទទួលបានវិញ្ញាបមប័ត្រពី Autodesk, Cisco និង Microsoft ស្ថិតលើជំនាញដែលអ្នករៀន។ 

មានរឿងជាច្រើនដែលខ្ញុំចូលចិត្តរៀននៅទីនេះ។ មួយគឺ​ អ្នកនឹងរៀនពីអ្នកឯកទេស។ គ្រូនៅ IT Academy STEP Cambodia នឹងយកបទពិសោធន៍ដែលពួកគាត់ធ្លាប់មាន មកបង្រៀនក្នុងថ្នាក់។ គ្រូភាគច្រើនសុទ្ធតែមានបទពិសោធន៍ដ៏អស្ចារ្យ ជាង១០ឆ្នាំ ហើយពួកគាត់ក៏រីករាយចែករំលែកផងដែរ។ ពីរ គឺ អ្នកនឹងមានការផ្តត់ផ្គង់សម្ភារៈសិក្សាល្អៗ ដើម្បីជំនួយដល់ការរៀនឲ្យមានប្រសិទ្ធិភាព។ ចុងក្រោយគឺ គ្រូនៅ IT Academy STEP Cambodia តែងតែមានការលើកទឹកចិត្តចំពោះសិស្ស។ ពួកគាត់តែងតែមានការឆ្លើយតប និង សង្កេតរាល់ការវិវឌ្ឍន៍របស់សិស្ស និង ស្នាដៃរបស់ពួកគេ។ 

Prum Samnang 

ខ្ញុំជ្រើសរើសរៀន Design ព្រោះខ្ញុំចូលចិត្តគូរូប​តាំងពីខ្ញុំនៅក្មេង។ ខ្ញុំក៏ចាប់អារម្មណ៍ការបង្កើត Video Games និង Phone Apps ផងដែរ។ខ្ញុំចង់ធ្វើការជាមួយសិល្បៈ និងបច្ចេកវិទ្យា​ បន្ទាប់មកមិត្តខ្ញុំក៏ប្រាប់ពី Graphic Design។ ខ្ញុំប្រលងជាប់សាលានេះច្រើនដងហើយ តែខ្ញុំមិនទាន់សម្រេចចិត្តរៀននោះទេ ព្រោះខ្ញុំមិនមានពិសោធន៍ច្រើន។ នៅពេលដែលខ្ញុំជួបនាយកខ្ញុំមានអារម្មណ៍ថាកក់ក្តៅ ហើយខ្ញុំក៏ចុះឈ្មោះចូលរៀនវគ្គមូលដ្ឋាន ដើម្បីទទួលបានទំនុកចិត្តច្រើនជាងនេះ។ ខ្ញុំពិតជាសប្បាយចិត្តជាមួយ STEP ណាស់។គ្រូពិតជាល្អ និងខ្ញុំរៀនបានច្រើនណាស់ពីពួកគាត់។ នាយកនិងគ្រូតែងតែជួយទំនុកបម្រុង ហើយពួកគាត់ចាប់អារម្មណ៍ពី​ការរស់នៅរបស់សិស្ស។ ពួកគាត់ក៏បានជួយរកការងារឲ្យដូចគ្នា។ ខ្ញុំដឹងថាអ្វីដែលខ្ញុំទទួលបានពេលខ្ញុំរៀននៅ STEP មិនមែនគ្រាន់តែបង់លុយ ដើម្បីទទួលបានពិន្ទុនោះទេ។រៀននៅ STEP ពិតជាផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។

Rin Sophearat

ខ្ញុំសម្រេចចិត្តសិក្សាលើមុខវិជ្ជា Design នៅសាលា IT Academy STEP Cambodia ពីព្រោះខ្ញុំមានការជឿរជាក់ លើសាលាមួយនេះ  ហើយខ្ញុំចូលចិត្តបរិយាកាសនៅទីនេះ ព្រមទាំងមានគ្រូបង្រៀនដែលពោរពេញ ទៅដោយបទពិសោធន៏ជាច្រើន បន្ទាប់ពីខ្ញុំចាប់ផ្តើមសិក្សាជីវិតរបស់ខ្ញុំ ត្រូវបានផ្លាស់ប្តូរទៅរកភាពមមាញឹកបន្តិច ប៉ុន្តែខ្ញុំចូលចិត្តដូចនេះ​។ សព្វថ្ងៃខ្ញុំកុំពុងធ្វើការជាអ្នក​ Designer ម្នាក់ ក្នុងរយៈពេលត្រឹមតែ៥ខែតែប៉ុណ្ណោះ បន្ទាប់ពីការចុះឈ្មោះចូលរៀន ខ្ញុំអាចទទួលបាននូវការងារ ដែលវាពិតជាពិសេសសំរាប់ខ្ញុំ។

តើអ្នកចង់ឲ្យខ្ញុំទាក់ទងទៅអ្នកដែរឬទេ?


Yes
No

Please fill in the form