12 រុក្ខវិថី សម្តេចប៉ាន (២១៤), រាជធានី​ភ្នំពេញ 12206 ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។

ការសរសេរកូដនិងកុមារ ៖ ហេតុអ្វីបានជាកុមារចាំបាច់ត្រូវរៀនកូដ?

បច្ចុប្បន្ននេះ មនុស្សគ្រប់គ្នាមានទូរស័ព្ទស្មាតហ្វូនឬកុំព្យូទ័រ​ ហើយពួកគេប្រើប្រាស់វាជារៀងរាល់ថ្ងៃ សម្រាប់ការទំនាក់ទំនងជាមួយមិត្តភ័ក្តិ​ ចែករំលែករឿងរ៉ាវផ្សេងៗ អានព័ត៌មាន មើលវីឌីអូ និង សកម្មភាពផ្សេងៗទៀតជាច្រើន។ទាំងអស់នេះសុទ្ធតែជាសមិទ្ធិផលដែលបានពីការសរសេរកូដឬក៏ការសរសេរកម្មវិធី ដែលជាជំនាញមូលដ្ឋាននៃព័ត៌មានវិទ្យា។

ក្មេងៗដែលសរសេរកូដនឹងទទួលបានបទពិសោធន៍​ពិសេស ដែលក្នុងនោះរួមបញ្ចូលពីការទំនាក់ទំនង ការគិតកត្តវិជ្ជានិងការដោះស្រាយបញ្ហា។ទាំងនេះសុទ្ធសឹងតែជាជំនាញដែលមានតម្លៃនៅក្នុងសតវត្សទី២១ ដើម្បីឈានទៅរកភាពជោគជ័យនៅក្នុងពិភពបច្ចេកវិទ្យារបស់ពួកយើង។

តើការសរសេរកូដគឺជាអ្វី?

ការសរសេរកូដគឺជាដំណើរការនៃការសរសេរកូដឲ្យកុំព្យូទ័រមួយៗនិងតាមលំដាប់ដើម្បីឲ្យកម្មវិធីដំណើរការ។ ហ្គេម តាប្លេរថយន្តទូរស័ព្ទស្មាតហ្វូនឬទោះបីជាម៉ាស៊ីនបោកខោអាវសុទ្ធសឹងតែប្រើការសរសេរកូដ ដើម្បីរៀបចំមុខងារត្រឹមត្រូវឲ្យវា។

សព្វថ្ងៃនេះកុមារអាចចាប់ផ្តើមរៀនសរសេរកូដទោះបីជាពួកគេនៅក្មេងក៏ដោយចុះដូចជាកុមារអាយុ៥ឆ្នាំលេងហ្គេមអញ្ចឹងដែរ។ការសរសេរកូដសម្រាប់កុមារ​មានលក្ខណៈសប្បាយនិងរំភើប។កុមារធំៗរៀនគ្រឹះមូលដ្ឋាននៃការសរសេរកូដវាធ្វើឲ្យពួកគេងាយស្រួលយល់និងអាចអនុវត្តន៍ការសរសេរកូដនោះនៅក្នុងថ្ងៃអនាគត។ជាពិសេសសម្រាប់ក្មេងតូចៗមិនចាំបាច់តម្រូវឲ្យមានកុំព្យូទ័រដើម្បីបង្រៀនពីមូលដ្ឋានគ្រឹះនៃការសរសេរកម្មវិធីនោះទេ ព្រោះពួកគេអាចរៀន Precoding educational games​ បាន។

មាតាបិតាខ្លះគិតថាការសរសេរកូដគឺវាស្មុគស្មាញខ្លាំងណាស់ប៉ុន្តែការពិតក្មេងៗអាចសម្របសម្រួលបាននឹងកម្មវិធីទាំងនោះ។តាមរយៈសកម្មភាពល្បែងអប់រំដែលយើងផ្តល់ឲ្យកុមារគឺផ្តើមឲ្យពួកគេរៀនគោលគំនិតភាសាសរសេរកម្មវិធី ដូចជា ឡើង ចុះ ថយក្រោយ ទៅមុខ បត់ឆ្វេង និងបត់ស្តាំ។ ការសរសេរកូដគឺដូចជាល្បែងអញ្ចឹង វាពិតជាទាក់ទាញខ្លាំងណាស់សម្រាប់កុមារ។

ការសេរកូដគឺពាក់ព័ន្ធជាមួយការយល់ដឹងពីហេតុផលនិងភាពសមហេតុសមផល។

នៅពេលដែលក្មេងគិតទៅដល់ការបង្ហាញទិសដៅ​ ទីតាំងដែលត្រូវទៅ និង​សកម្មភាពដែលជាមធ្យោបាយទៅ​ឲ្យដល់គោលដៅ​ ពួកគេនឹងអាចបង្កើនជំនាញគណនាគណិតរបស់ពួកគេ ក្នុងវិធីសាស្រ្តអនុវត្តន៍ជាក់ស្តែង។

ការសរសេរកូដ ជួយឲ្យក្មេងមានការដោះស្រាយបញ្ហា។

កុមារអាចពិចារណាជ្រើសរើសផ្លូវផ្សេងគ្នាដើម្បីរកដំណោះស្រាយ និងយុទ្ធសាស្រ្តដែលមានប្រសិទ្ធិភាពបំផុតនៅពេលដែលការសរសេរកូដផ្តល់ការលំបាកដល់អ្នកប្រើប្រាស់ឬក៏ពួកគេមានមធ្យោបាយជាច្រើនដើម្បីដោះស្រាយបញ្ហានោះរូចហើយ។សកម្មភាពទាំងនេះ​ដូចជាការគ្រោងផែនការទុកមុន គឺចំនុចមួយទៅកាន់ភាពជោគជ័យ។

វគ្គនៃការសរសេរកូដ

  • កូដ (Code): គឺជាអក្សរសម្រាប់សរសេរដំណើរការអ្វីមួយឲ្យកុំព្យូទ័រ។
  • ការសរសេរកូដ(Coding):គឺជាដំណើរការនៃការសរសេរកូដឲ្យកុំព្យូទ័រមួយៗនិងតាមលំដាប់ដើម្បីឲ្យកម្មវិធីដំណើរការ។
  • សកម្មភាពកំណត់កូដ​ (Precoding Activities):​​ការបង្កើតល្បែងនានាយ៉ាងសមទំនងមួយនោះ និងសកម្មភាពនានាដែលក្មេងៗបានស្រាវជ្រារកគំនិតដែលពាក់ព័ន្ធការសរសេរកូដដែលជាមធ្យោបាយមួយ យ៉ាងមានន័យសំរាប់ក្មេងទាំងនោះ។

Junior Computer Academy STEP នឹងផ្តល់ការសិក្សាអប់រំក្រៅម៉ោងតាមអនឡាញសម្រាប់កុមារ នៅក្នុងទីក្រុងភ្នំពេញ។ ពួកយើងមានទទួលកុមារចាប់ពី៨ឆ្នាំទៅ១៤ឆ្នាំ និងបង្រៀនពួកគេពីមូលដ្ឋានគ្រឹះនៃការសរសេរកូដផ្នែកអភិវឌ្ឍន៍គេហទំព័ររចនានិងការបង្កើតហ្គេមកុំព្យូទ័រផ្ទាល់ខ្លួន!

Junior Computer Academy STEP​ មានវិធីសាស្រ្តដែលល្អប្លែកមួយ សម្រាប់បង្រៀនក្មេងៗពីជំនាញបច្ចេកវិទ្យាហើយគ្រឹស្ថានអប់រំនេះក៏កំពុងតែបណ្តុះបណ្តាលសិស្សទាំង១៥ប្រទេសផងដែរ។

តើអ្នកចង់ឲ្យខ្ញុំទាក់ទងទៅអ្នកដែរឬទេ?


Yes
No

Please fill in the form