សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

Your browser is out of date!

You are using an outdated browser Internet Explorer. This version of the browser does not support many modern technologies, that's why many pages of the website are not displayed correctly, and may not work some of functions . We recommend viewing the website using the latest versions of the browsers Google Chrome, Safari, Mozilla Firefox, Opera, Microsoft Edge

ទូរស័ព្ទត្រូវតែមានទម្រង់
Х ХХХ ХХХ-ХХ-ХХ

សំណួរចម្លើយអំពី STEP Virtual Academy ហើយនឹងដំណើរការថ្មី

តើមានសំណួរទាក់ទងអំពីការចូលសិក្សាជាមួយ STEP Virtual Academy មែនទេ?​ ចូលមើលចម្លើយខាងក្រោម!

 

តើសិស្សអាចចូលរួមជាមួយ Virtual Academy​ ដោយរបៀបណា?
 

សិស្សនីមួយៗនឹងទទួលបាន E-mail ជាមួយនឹងព័ត៌មាននៃការចុះឈ្មោះ និងលេខសម្ងាត់ដើម្បីចុះឈ្មោះជាមួយនឹង Virtual Academy ។

 

ប្រសិនបើសិស្សនីមួយៗមិនទាន់បានទទួល​ E-mail ពីយើងទេ សិស្សអាចផ្ញើសារមកកាន់ E-mail: cambodia@itstep.org ដោយភ្ជាប់ជាមួយឈ្មោះនិងឈ្មោះក្រុម​​ ដើម្បីងាយស្រួលខាងយើងខ្ញុំពិនិត្យជូន។

ប្រសិនបើសិស្សមិនមានកុំព្យូទ័រសិក្សាតាមអនឡាញ តើពួកគេអាចខ្ចីពី Academy បានទេ?

 

បាន!​ សិស្សនីមួយៗនៃ IT Academy STEP អាចខ្ចីកុំព្យូទ័របានដើម្បីសិក្សាតាមអនឡាញនៅផ្ទះក្នុងកំឡុងពេលនេះ។

 

ដើម្បីខ្ចីកុំព្យូទ័របាន សិស្សនីមួយៗត្រូវតែមក Academy ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ ហើយមានការតម្កល់ជាទឹកប្រាក់ខ្លះផងដែរដើម្បីអោយមានសុវត្ថិភាព ហើយយើងនឹងផ្តល់ជូនទឹកប្រាក់គ្រប់ចំនួនទៅវិញអោយសិស្សនៅពេលដែលសិស្សប្រគល់កុំព្យូទ័រមកខាង Academy វិញ។

សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងមកកាន់ 08577120​​ / 086781737 

 

តើសិស្សនីមួយៗអាចចូលមើលមេរៀនដោយរបៀបណាជាមួយនឹង​ STEP Virtual Academy?

 

ពេលសិស្សចុចចូលក្នុងលីងខាងក្រោមនេះ ​https://itacademystep.moodle.school​ សិស្សនឹងឃើញកម្មវិធីសិក្សា កាលវិភាគ ហើយនឹងសិក្សាតាមរយៈឡាយផ្ទាល់ជាមួយនឹងគ្រូផងដែរ!

 

តើមានការទាមទាអ្វីខ្លះទៅលើកុំព្យូទ័រនឹងអ៊ីនធឺណេតកំឡុងពេលសិក្សាតាមអនឡាញជាមួយ STEP Virtual Academy​?

 

កុំព្យូទ័រត្រូវតម្រូវអោយមានវីដេអូកាមេរ៉ា និងកាសផងដែរ។ ចំពោះការតភ្ជាប់អ៊ីនធឺណេតក៏តម្រូវអោយមានផងដែរ។

 

តើសិស្សត្រូវធ្វើដូចម្តេចប្រសិនបើខកខានមិនបានចូលរៀននៅពេលដែរមានកាលវិភាគ?

 

សិស្សនៅតែអាចចូលទៅក្នុងគេហទំព័រខាងក្រោមនេះ​https://itacademystep.moodle.school  និងអាចមើលវីដេអូដែលបានថតទុកកំឡុងពេលគ្រូបង្រៀន ប៉ុន្តែសិស្សមិនត្រូវបានចុះនៅក្នុងបញ្ជីវត្តមានទេ​ ដូច្នេះសូមកុំខកខានចូលរៀនច្រើនពេក។

 

តើពេលណាទើបសិស្សអាចមកសិក្សាដូចដើមនៅ IT Academy STEP វិញ?

 

ខណៈពេលនេះ យើងទទួលបានការប្រកាសពីក្រសួង អប់រំ យុវជន និងកីឡា​ អោយបិទថ្នាក់សិក្សាបណ្ដោះអាសន្នមួយរយៈរហូតដល់ចូលឆ្នាំខ្មែររួច។ យើងសង្ឃឹមថានឹងអាចបើកថ្នាក់សិក្សាដូចដើមវិញបន្ទាប់ពីចន្លោះថ្ងៃទី ២០ ខែមេសាខាងមុខនេះ។ ប៉ុន្តែយើងនិងធ្វើការផ្សព្វផ្សាយដោយឡែកពីគ្នា។

 

ប្រសិនបើសិស្សនីមួយៗមានសំណួរបន្ថែម សូមទាក់ទងមកខាងយើងខ្ញុំតាមរយៈ ៖

 

E-mail: cambodia@itstep.org

 

ទូរស័ព្ទ: 08577120​​ / 086781737

ស្នើការហៅត្រលប់មកវិញ
Telegram
អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន