សាលាIT Academy STEP។ យើងរៀបចំអ្នកបង្កើតកម្មវិធី អ្នករចនា និងវិស្វករប្រព័ន្ធដែលមិនអាចមាននរណាជំនួសបានដោយភាពវៃឆ្លាតសិប្បនិម្មិតឡើយ។ បន្ថែមទៅលើចំណេះដឹងស្នូលដ៏សំខាន់សម្រាប់កិច្ចការនេះ​ យើងបង្រៀនពួកគេឱ្យយល់ពីកិច្ចការដើម្បីដឹកនាំគម្រោង និងដើម្បីធ្វើការងារជាក្រុម។

Your browser is out of date!

You are using an outdated browser Internet Explorer. This version of the browser does not support many modern technologies, that's why many pages of the website are not displayed correctly, and may not work some of functions . We recommend viewing the website using the latest versions of the browsers Google Chrome, Safari, Mozilla Firefox, Opera, Microsoft Edge

ទូរស័ព្ទត្រូវតែមានទម្រង់
Х ХХХ ХХХ-ХХ-ХХ

ឱកាសថ្មីៗសម្រាប់អ្នកសិក្សាវ័យក្មេងដើម្បីស្វែងយល់ពីពិភពលោកដ៏អស្ចារ្យនៃកុំព្យូទ័រ!

IT Academy Step   គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្ដរជាតិមួយដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពនៅក្នុងផ្នែក IT ទាំងសម្រាប់មនុស្សពេញវ័យនិងកុមារ។ ដើម្បីបើកឱកាសរៀនសូត្រសម្រាប់អ្នកសិក្សាវ័យក្មេង  Junior Computer Academy STEP បានបើកគំរូសហប្រតិបត្តិការថ្មីជាមួយសាលាអន្តរជាតិនៅភ្នំពេញដែលផ្តល់ជូននូវមេរៀនវិទ្យាសាស្ត្រកុំព្យូទ័រជាសកម្មភាពកម្មវិធីសិក្សាបន្ថែម។ គោលបំណងនៃមេរៀនគឺណែនាំពួកគេអោយយល់ដឹងពីកុំព្យូទ័រនិងធ្វើការបង្ហាញថាវាមិនមែនជារឿងដែលសំរាប់តែការសប្បាយតែប៉ុណ្ណោះទេប៉ុន្តែវាមានអត្ថប្រយោជន៍ណាស់។

 

នៅរដូវស្លឹកឈើជ្រុះឆ្នាំ 2017 សិស្សមកពីសាលាអន្តរជាតិចំនួន ៣ នៅរាជធានីភ្នំពេញបានចូលរួមក្នុងវគ្គសិក្សាទាំងនេះដែលរួមមានសាលាអន្តរជាតិបារាំង   សាលារៀនអន្តរជាតិកាណាដា និងសាលាអន្តរជាតិ East-West​ ។ CISPEFI និង EWIS អាចផ្តល់ជូនដល់សិស្សរបស់ពួកគេនូវលទ្ធភាពមួយដើម្បីរៀនជំនាញកុំព្យូទ័រដែលមានប្រយោជន៍និងមានកំរិតខ្ពស់នៅឯសាលារៀនជាមួយគ្រូបណ្តុះបណ្តាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងបង្រៀនតាមកម្មវិធីសិក្សាអន្តរជាតិ។

 

ការសិក្សាវិទ្យាសាស្រ្តកុំព្យូទ័រនៅវ័យក្មេងនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់សិស្ស ពួកគេមានឱកាសរៀនសូត្របន្ថែមអំពីការអភិវឌ្ឍន៍ហ្គេម  ការសិក្សាពីផ្នែករឹងនៃកុំព្យូទ័រនិងប្រតិបត្តិការ  ការអភិវឌ្ឍន៍គេហទំព័រនិងរៀនជំនាញផ្នែក Design ដែលមានប្រយោជន៍។ វិទ្យាសាស្រ្តកុំព្យូទ័រជាការបំពេញបន្ថែមដល់ការអប់រំអន្តរជាតិ វា ក្លាយទៅជាទ្រព្យសម្បត្តិដ៏មានតំលៃសម្រាប់សិស្សនិស្សិតនាពេលអនាគតរបស់ពួកគេដើម្បីក្លាយជាអ្នកមានវិជ្ជាជីវៈខ្ពស់និងមានការអប់រំខ្ពស់។

 

Contact us to register.

ស្នើការហៅត្រលប់មកវិញ
Telegram
អ្នកអាចតាមដានព័ត៌មាននិងមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ហើយអាចស្វែងយល់អំពីការផ្តល់ជូនដ៏ពិសេសជាច្រើនពីក្នុងឆានែល IT Academy STEP Cambodia Telegram!

គេហទំព័រនេះប្រើខូឃីស៍

គោលការណ៍​ភាព​ឯកជន